កីឡាករង្វៀងឌិញហ្វាង និងត្រឹងឌិញមាញ់ ទើបគ្រងតំណែងជើងឯកនៃពានរង្វាន់វាយសីវៀតណាម Challengen ដែលបានរៀបចំឡើងនៅហាណូយ។ នេះជាលើកដំបូងដែលខ្លឹមសារ គូបុរសឈ្នះពានជើងឯកនៅព្រលានម្ចាស់ផ្ទះ ក្រោយពីរយៈកាល២៥ឆ្នាំរៀបចំឡើង។

ក្រោយពីរយៈកាល២៥រៀបចំឡើង កីឡាករ ឌិញហ្វាង-ឌិញមាញ់ ក៏ដណ្តើមបានតំណែងជើងឯកសម្រាប់
ខ្លឹមសារគូបុរសនៅព្រលានម្ចាស់ផ្ទះ។ រូបថត៖ អ៊ីនធឺណិត
បច្ចុប្បន្ន គូបុរសលេខ១របស់វៀតណាម កីឡាករមាញ់-ហ្វាង ឈរចំណាត់ថ្នាក់លេខ ១៣៩ ពិភពលោក។ ទោះបីជាពានរង្វាន់ Challenge ក៏ដោយ ប៉ុន្តែមានកីឡាករជាច្រើនស្ថិតក្នុងលំដាប់ថ្នាក់លេខ ១០០ ចុះមកនៃប្រទេសដែលមានវិស័យកីឡាវាយសីរីកចម្រើន ដូច៖ ឥណ្ឌូនេស៊ី ថៃ ជប៉ុន។ល។ ចូលរួមប្រកួតដើម្បីសន្សំពិន្ទុ។ ហេតុនេះ ដំណើរការប្រកួតចូលដល់វគ្គផ្តាច់ព្រ័ត្ររបស់គូនេះ គឺមិនមែនជាការងាយស្រួលទេ។ ប៉ុន្តែ ជាមួយនឹងទម្រង់លេងកំពុងតែល្អ បូកផ្សំនឹងការគាំទ្រយ៉ាងពេញទំហឹងពីទស្សនិកជនម្ចាស់ផ្ទះ កីឡាករទាំង ២ នេះ បានផ្តួលគូប្រកួត ឈរចំណាត់ថ្នាក់ខ្ពស់ជាងខ្លួនជាបន្តបន្ទាប់ ដើម្បីឈានចូលប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។ ពីព្រោះមានតែខ្លឹមសារគូបុរសមួយគាត់ដែលមានវត្តមានក្រុមម្ចាស់ផ្ទះនៅវគ្គចុងក្រោយ ម៉្លោះហើយ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីទស្សនិកជន។ នៅកីឡដ្ឋានតីហូ (ហាណូយ) គឺ មនុស្សច្រើនណែនណាន់លើវេទិកាគ្មានកន្លែងចន្លោះទេ។
កីឡាករមាញ់-ហ្វាង មិនធ្វើឱ្យអ្នកគាំទ្រខកបំណង ពេលយកឈ្នះនៅសិតទី ១ ទី ២ លើគូជនជាតិជប៉ុនដែលមានបច្ចេកទេសប្រកួតល្អនិងមានអារម្មណ៍ល្អជាង ដូច្នេះ ការប្រកួតបានឈានចូលដល់សិតទី៣។ នៅសិតទី ៣ កីឡាករវៀតណាម ប្រកួតបានល្អនៅដើមសិត ប៉ុន្តែ ក្រោយមកបានធ្លាក់នៅពាក់កណ្តាលសិត បិះត្រូវគូប្រកួតតាមទាន់។ ពេលកីឡាករមាញ់កាត់បានពិន្ទុ ១៣ របស់គូប្រជែង។ ស្មារតីរបស់កីឡាករវៀតណាម ទាំង ២ រូបមានភាពប្រសើរឡើង ពួកគេបោះពួយ ឆ្ពោះទៅទីបញ្ចប់ យកឈ្នះដោយពិន្ទុ ២១-១៥ គ្រងតំណែងជើងឯក បង្កើតប្រវត្តិសាស្ត្រសម្រាប់កីឡាវាយសីវៀតណាម។
មើលកីឡាករវៀតណាម ២ រូបប្រកួតពីជុំទី ១ ទស្សនិកជននឹងជ្រាបពីលទ្ធផលនេះ គឺជាការប្រកួតស៊ីចង្វាក់គ្នាដ៏ល្អឥតខ្ចោះរបស់គូនេះ។ ដោយសារតែពួកគេធ្លាប់បានហាត់ជាមួយគ្នាតាំងពីក្មេងក្នុងក្លិបនៅដាឡាត ដូច្នេះ យល់ចិត្តគ្នានៅរាល់ការចលនានិងបច្ចេកទេសវាយសី។ កីឡាករហ្វាង បានដាក់សីយ៉ាងប៉ិនប្រសប់ ដូច្នេះ មាញ់មានឱកាសជាច្រើនក្នុងការគប់សី មានប្រសិទ្ធភាព។ ពេលមានទំនុកចិត្ត មាញ់ គប់សីបានល្អ ចំណែក ហ្វាង វាយលើកទី ២ យ៉ាងស្រួល។
មុននឹងចូលប្រកួតអាជីព កីឡាករទាំង ២ រូបនេះ ត្រូវបានក្លិបបង្កលក្ខណៈឱ្យទៅប្រកួតជាច្រើនកន្លែង ក្នុងនោះ មានមកប្រកួតនៅក្រុងកឹងធើជាដើម។ រំពឹងថា កីឡាករទាំង២នេះ រក្សាបានទម្រង់លេងរបស់ពួកគេក្នុងការប្រកួតនៅពានរង្វាន់បន្តបន្ទាប់ ដើម្បីបានចូលក្នុងចំណោមកីឡាករកំពូលទាំង ១០០ ពិភពលោកក្នុងពេលខាងមុខឆាប់ៗនេះ៕
ហាថាញ-មុនី