ដោយកំណត់ច្បាស់ការធានាសន្តិសុខ សណ្តាប់ធ្នាប់ គឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារទាំងឡាយនៃលក្ខឋានទី៩ អំពីប្រព័ន្ធនយោបាយ - សន្តិសុខសណ្តាប់ធ្នាប់ - រដ្ឋបាលសាធារណៈក្នុងការកសាងជនបទថ្មី ម្ល៉ោះហើយ ស្រុកទីវកឹង ខេត្តត្រាវិញ បានផ្តុំកម្លាំងអនុវត្តនូវវិធានការជាច្រើន ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់នៅលើភូមិសាស្រ្តស្រុក។

ប្រជាជននៅភូមិផ្នោដូង ឃុំហីវទឺ ដំឡើងអំពូលភ្លើងបំភ្លឺផ្លូវដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកទីវថាញតឹង ប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹង ឱ្យដឹង៖ “ស្រុកទីវកឹងបានសម្រេចបទដ្ឋានស្រុកជនបទថ្មីកម្រិតខ្ពស់ ទន្ទឹមនឹងការបង្កភាពងាយស្រួលដល់ឃុំអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ការជំរុញសកម្មភាពដោះដូរពាណិជ្ជកម្ម ជួញដូរ អភិវឌ្ឍឧស្សាហកម្ម និងសិប្បឧស្សាហកម្មខ្នាតតូច ក៏ប្រឈមនឹងហានិភ័យជាច្រើនអំពីអសន្តិសុខ សណ្តាប់ធ្នាប់ ប៉ះពាល់ដល់លក្ខឋានស្រុកជនបទថ្មីកម្រិតខ្ពស់ដែរ។ ដោយកំណត់ច្បាស់នូវភាពងាយស្រួល និងការលំបាក រយៈពេលកន្លង ផ្នែកសមត្ថកិច្ចស្រុក បំផុតគឺនគរបាលនិងគណៈបញ្ជាការដ្ឋានយោធាស្រុក ខ្នះខ្នែងធ្វើសេនាធិការជូនគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក កសាងផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់នៅលើភូមិសាស្រ្ត បំផុសចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ”។ តាំងពីដើមឆ្នាំមកទល់ពេលនេះ នគរបាលស្រុក រួមជាមួយនឹងផ្នែកសមត្ថកិច្ចរក្សាបានល្អនូវការងារប្រចាំការ ត្រៀមប្រយុទ្ធម្ចាស់ការក្តោបក្តាប់ស្ថានការណ៍ ការពារសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្តនៅមុន ក្នុងនិងក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជនរួមជាតិខ្មែរ; រៀបចំប្រគល់និងទទួលប្រជាពលរដ្ឋ ១៣១ នាក់ ចូលបម្រើកងទ័ពឆ្នាំ ២០២៥ សម្រេចភាគកម្រិតប្រគល់ជូន ១០០%។ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្តស្រុកទីវកឹង បានរក្សាលំនឹង”។
លោកឡេវ៉ាន់ភុក ប្រធាននគរបាលឃុំហីវទឺ ឱ្យដឹង៖ “ថ្នាក់ដឹកនាំនគរបាលឃុំធ្វើបានល្អការងារនយោបាយ សតិអារម្មណ៍ ធ្វើឱ្យកម្មាភិបាល យុទ្ធជនក្នុងទូទាំងកងកម្លាំងយល់ដឹងជ្រាលជ្រៅនូវភារកិច្ចនយោបាយរបស់នគរបាល តែងប្រុងប្រយ័ត្នត្រៀមប្រយុទ្ធខ្ពស់ វិនិច្ឆ័យមានប្រសិទ្ធភាពចំពោះស្ថានការណ៍មិនទុកឱ្យបាត់ភាពម្ចាស់ការជាយថាហេតុ។ សហការជាមួយគណៈបញ្ជាការយោធាឃុំ រៀបចំកងកម្លាំងដើរល្បាត គ្រប់គ្រងហ្មត់ចត់មនុស្សនិងមធ្យោបាយចូលរួមចរាចរណ៍ ដើម្បីកាត់បន្ថយបទល្មើសសន្តិសុខ សណ្តាប់ធ្នាប់”។
លោកថាច់តូ នៅភូមិផ្នោដូង ឃុំហីវទឺ ឱ្យដឹង៖ “ខ្ញុំត្រេកអរយ៉ាងក្រៃលែង ពីព្រោះភូមិភាគ មានការអភិវឌ្ឍយ៉ាងខ្លាំង។ រៀងរាល់ថ្ងៃ បំផុតគឺ ក្នុងឱកាសបុណ្យទានម្តងៗ អ្នកណាក៏សប្បាយរីករាយទទួលអំណរបុណ្យចូលឆ្នាំថ្មី ពីព្រោះនគរបាល និងគណៈបញ្ជាការយោធាឃុំ បានសហការជាមួយផ្នែកសមត្ថកិច្ចចង្អុលការដល់កម្មាភិបាល យុទ្ធជនលើភូមិសាស្រ្តភូមិនានារក្សាលំនឹងសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីប្រជាជនគ្រប់រូប ស្ងប់អារម្មណ៍ពលកម្មផលិតអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារ”៕
សើុងម៉ាល័យ-វិមាន