កន្លងហើយថ្មីៗ បងយឿងបាវក្វឹក នៅភូមិដុងមីឃុំដុងហ៊ីបស្រុកកើ-ដមានកិត្តិយសបានទទួលលិខិតសរសើរ នៅក្នុងមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចស្រុកកើ-ដឆ្នាំ២០១៤។ បងគឺជាតំណាងគំរូឲ្យយុវជនជនជាតិខ្មែររបស់ភូមិភាគដែលសកម្មភាពល្អផងនិងរៀនសូត្រផលិតពូកែផង។
បងក្វឹកណែនាំសម្ព័ន្ធយុវជនទស្សនាទម្រង់រូបភាពចិញ្ចឹមជ្រូកប្រសិទ្ធភាព។
ឆ្នាំ២០០៨យឿងបាវក្វឹកអនុវត្តសម្រេចភារកិច្ចយោធាវិលត្រឡប់មកភូមិកំណើតវិញ។ ដោយមានស្នាដៃល្អក្នុងដំណាក់ការលត់ដំបងបានថ្នាក់លើចាត់បញ្ចូលក្នុងគណៈបញ្ជាការយោធាឃុំដុងហ៊ីប។ ក្នុងអំឡុងសកម្មភាព៣ឆ្នាំ បងយឿងបាវក្វឹកបង្កើតបានស្នាដៃជាច្រើនបន្តបន្ទាប់នៅក្នុងវគ្គចំណុចខ្ពស់នៃការបង្រ្កាបឧក្រិដ្ឋកម្មការពារសន្តិសុខសណ្តាប់ធ្នាប់ភូមិស្រុក។
ក្រោយរយៈកាលតស៊ូបងក្វឹក ត្រូវបានគណៈដឹកនាំទុកចិត្តចាត់ឲ្យចូលរៀនសាលាមធ្យមសិក្សាសន្តិសុខប្រជាជននិងប្តូរទៅសកម្មភាពក្នុងកងកម្លាំងនគរបាលឃុំដុងហ៊ីប។ លោកផាមវ៉ាំងថាវលេខាធិការនៃសម្ព័ន្ធយុវជនឃុំដុងហ៊ីបវាយតម្លៃ៖ "បងយឿងបាវក្វឹកមិនត្រឹមតែទទួលបានការជំនឿទុកចិត្តរបស់ប្រជាជនប៉ុណ្ណោះទេតែ នៅទាំងបានគណៈដឹកនាំគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់បំពាក់បំប៉នក្លាយជាកម្មាភិបាលប្រភពសម្រាប់ឃុំទៀតផង។ ប្រការគួឲ្យស្ងើចសរសើរចំពោះបងក្វឹកគឺស្មារតីជាគំរូក្នុងការប្រកបការងារ ទន្ទឹមនឹងនោះបងនៅទាំងជាយុវជនផលិតពូកែរបស់ឃុំបានប្រើប្រាស់អស់ពីលទ្ធភាពនូវផ្ទៃស្រះទឹកចម្ការនៅជុំវិញផ្ទះ ដើម្បីចិញ្ចឹមសត្វបង្កបង្កើនផលសម្រាប់គ្រួសារ" ។
រៀបរាប់អំពីការផលិតរបស់គ្រួសារ បងក្វឹកឲ្យដឹងដោយក្តីរីករាយ៖ "គ្រួសារខ្ញុំមានដីមួយចម្រៀកតូចជុំវិញផ្ទះចោលទំនេរដោយយល់ឃើញថាសេដ្ឋកិច្ចគ្រួសារនៅជួបការលំបាកច្រើន។ ខ្ញុំក៏ប្តេជ្ញាចិត្តចិញ្ចឹមសត្វដើម្បីរកកម្រៃផលពីដីមួយចម្រៀកនេះមិនទុកដីឲ្យនៅទំនេរ។ កាលពីខ្ញុំនៅបំពេញភារកិច្ចយោធាខ្ញុំជាអ្នកទទួលបន្ទុកខាងចិញ្ចឹមសត្វនៅអង្គភាព។ ដោយឃើញគ្រួសារមានលក្ខណៈសមស្រប ម្ល៉ោះហើយខ្ញុំជីកស្រះចិញ្ចឹមត្រីនិងផ្តូចផ្តើមការចិញ្ចឹមជ្រូក"។ ផ្តើមពីការយល់ឃើញដូច្នោះ បងក្វឹកក៏សូមចុះឈ្មោះបុលទុនពីបណ្តាកម្មវិធីរបស់ភូមិភាគ។ ទម្រង់រូបភាពចិញ្ចឹមសត្វរបស់បងក្វឹកមានលក្ខណៈជាទម្រង់រូបភាពស្វយ័តយ៉ាងឆាប់រហ័សមិនបង់ពេលវេលាច្រើននិងតម្រូវការបទពិសោធន៍ប៉ុន្មាន។ ឆ្នាំដំបូងបងចំណេញបានបន្តិចបន្តួច ពីព្រោះផ្ដុំឲ្យការទូទាត់ប្រាក់ចំណាយដំបូងច្រើនមានដូច៖ ទ្រុងចិញ្ចឹមជីកស្រះនិងពូជត្រីជ្រូក។ ថ្វីត្បិតតែដូច្នោះ ដល់ឆ្នាំទី២និងទី៣ប្រាក់ចំណូលរបស់គ្រួសារបងកើនឡើងពី២៥ដល់៣៥លានដុង។ ចំពោះយុវជនវ័យក្មេងមួយរូបប្រកបការងារបណ្តើររៀនសូត្របណ្តើរផលិតកម្មរកបានប្រាក់ចំណូលយ៉ាងនេះគឺគួឲ្យស្ងើចសរសើរណាស់។
បងក្វឹករៀបរាប់៖"ជាមួយនឹងប្រភពចំណូលនេះខ្ញុំអាចនឹងជួយគ្រួសារផងនិងផ្គត់ផ្គង់បាននូវការចំណាយក្នុងដំណាក់កាលរៀនសូត្រនៅក្រុងកឹងធើផង។ ទន្ទឹមនឹងនោះដោយឃើញទាន់ខ្លួននៅលីវ គប្បីឆ្លៀតឱកាសសន្សែសន្សំប្រាក់មួយចំនួនដើម្បីសម្រាប់ការប្រពន្ធកសាងសុភមង្គលគ្រួសារនៅពេលអនាគត"។ ជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួនបងក្វឹកតែងលើកទឹកចិត្តយុវជនវ័យក្មេងដែលមានស្ថានភាពក្រលំបាកឲ្យខិតខំតស៊ូ។ លោកឡឹមកៀង ប្រជាជននៅឃុំដុងហ៊ីប វាយតម្លៃ៖ "ចាប់ពីពេលបងក្វឹកចុះមកសកម្មភាពនៅឃុំស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់មានភាពប្រសើរឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ ពិសេសបណ្តាមុខសញ្ញាយុវជនមុននេះច្រើនតែផឹកស៊ីបង្កអុកឡុកក្រោយមក សុទ្ធតែបានអប់រំឲ្យមានការភ្ញាក់រលឹករួចចូលរួមក្រុមប្រជាការពារធ្វើសកម្មភាពនៅភូមិភាគរួមចំណែករក្សាភាពសុខសាន្តជូនភូមិស្រុក"៕
ថាច់ថាញ់ភូ-សឺនម៉ាល័យ