18/11/2014 - 08:44

មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តវិញឡុង លើកទី២

កន្លងហើយ ខេត្ត​វិញ​ឡុង​បាន​រៀប​ចំ​សម្រេច​ជោគ​ជ័យ​នូវ​មហា​សន្និបាត​ តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ខេត្ត​វិញ​ឡុង​លើក​ទី​២ ឆ្នាំ​២០១៤​។ ចូល​រួម​មហា​សន្និ​បាត​មាន​អ្នក​តំ​ណាង​ជាង​១៨០​រូប តំ​ណាង​ឲ្យ​ជន​រួម​ជាតិ​ចំ​នួន​២៨.០០០​នាក់ ជា​ជន​ជាតិ​ភាគ​តិច​ទាំង​១៩​ដែល​រស់​នៅ​ខេត្ត​វិញ​ឡុង។

បណ្តាឯកជន បានស្ងើចសរសើរ ជូនរង្វាន់នៅមហាសន្និបាត។

មហាសន្និបាតបានកំណត់ក្នុងរយៈពេលខាងមុខ ខេត្តវិញឡុងនឹងអនុវត្ត ដោយប្រសិទ្ធភាពនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកម្ពស់ជីវភាពសម្ភា រៈស្មារតីជូនជនជាតិភាគតិច យោងលើស្មារតីនៃសេចក្ដីសម្រេចចិត្តមជ្ឈិម៧ (នីតិកាល៩) ស្ដីពីការងារជនជាតិ និងបទបញ្ជាលេខ៦២/CT-TW ស្ដីពីការបង្កើនការការងារជនជាតិចិនក្នុងសម័យថ្មី។ បច្ចុប្បន្ន ខេត្តកំពុងបន្តការផ្សព្វផ្សាយ ជ្រួតជ្រាបស៊ីជម្រៅក្នុងប្រជាជនគ្រប់ជាន់ស្រទាប់ ពិសេសគឺជនជាតិភាគតិចអំពីគោលការណ៍  គោលនយោ បាយរបស់បក្ស និងច្បាប់របស់រដ្ឋអនុវត្តបានល្អនូវអនុក្រឹត្យរបស់រដ្ឋាភិបាល ស្ដីពីការងារជនជាតិ ក៏ដូចជាអនុវត្តយុទ្ធសាស្រ្តការងារជនជាតិដល់ឆ្នាំ ២០២០ ដែលប្រកាសឲ្យប្រើភ្ជាប់ជាមួយនឹងផែនការលេខ១២៨៥/QĐ-UBND ចុះថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៤របស់គណៈកម្មាធិការប្រជាជន ខេត្តវិញឡុង។

ជាពិសេស ខេត្តវិញឡុង បានបន្តការអនុវត្តកម្មវិធី១៣៥ដំណាក់កាល ៣ចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៥ នៅឃុំតឹងមីនិង១១ភូមិដែលមានជន ជាតិភាគតិចរស់នៅកុះករ។ ខេត្តពង្រីកដោយប្រសិទ្ធភាពនូវបណ្តាកម្មវិធីគម្រោងការ។ ជំរុញយ៉ាងខ្លាំងក្លានូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច នៅតំបន់ជនជាតិភាគតិច។ លើកទឹកចិត្តបណ្តាជនជាតិភាគតិច ឲ្យបន្តការខិតខំពលកម្មផលិត លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ធ្វើមានធ្វើបានដោយត្រឹមត្រូវ។ បន្តការអនុវត្តគោលនយោបាយ លើកលែងការបង់ ការកាត់បន្ថយកម្រៃសាលាជូនកូនចៅជនជាតិខ្មែរក្រីក្រ គោលនយោបាយជម្រើសសិស្សជនជាតិភាគតិច ចូលរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យ មធ្យមសិក្សាជំនាញ។ អត្រាកុមារចូលរៀនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់។រៀបចំបើកសាលាមតេ្តយ្យរដ្ឋនៅបណ្តាតំបន់ជនជាតិភាគតិច។ បង្កលក្ខណៈនិងឧបត្ថម្ភការបង្ហាត់បង្រៀន អក្សរសាស្រ្តខ្មែរអក្សរសាស្រ្តចិនជូនសិស្សានុសិស្សនិងកម្មាភិបាលជន ជាតិភាគតិចក្នុងខេត្ត ៕

តាមទីភ្នាក់ងារសារពត៌មានវៀតណាម -បកប្រែៈថាច់សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្តវិញឡុង