19/05/2015 - 15:44

ស្នងមរតកចម្រៀងចាប៉ីដងវែងនៅតំបន់បៃណូយ

ពេល​ឃើញ​ចូវ​ធូ​ហា​និង​ចៅ​សម្អាត​ចេះ​ចម្រៀង​ចា​ប៉ី​ដង​វែង​អ្នក​ណា​ក៏​មាន​ការ​ចាប់​អា​រម្មណ៍​និង​មាន​សេច​ក្តី​ត្រេក​អរ​ពន់​ពេក​ពី​ព្រោះ​ទម្រង់​សិល្បៈ​ប្រ​ជា​ប្រិយ​នេះ​ត្រូវ​បាន​បង​ទាំង​ពីរ​ស្នង​បន្ត​ហើយ​សុទ្ធ​សឹង​ជា​អ្នក​មាន​ស្រុក​កំ​ណើត​នៅ​អូរ​ឡឹម​។

ចូវ​ធូ​ហា​និង​ចៅ​សម្អា​ត​កំ​ពុង​សម្ដែង​ចម្រៀង​ចា​ប៉ី​ដង​វែ​ង​។

 អ​ភិ​រក្ស​សិល្បៈ​ប្រ​ជា​ប្រិយ​ចាប់​ពី​ពាក់​កណ្តាល​ខែ​មិ​ថុ​នា​ឆ្នាំ​២០១៤​មន្ទីរ​វប្ប​ធម៌​កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​អាង​យ៉ាង​បាន​រៀប​ចំ​បើក​ថ្នាក់​ចម្រៀង​ចា​ប៉ី​ដង​វែង​ដោយ​មាន​ការ​ណែ​នាំ​របស់​សិល្ប​ករ​ចៅ​ហ្នឹង​នៅ​ឃុំ​អូរ​ឡឹម​ស្រុក​ទ្រី​តូង​ខេត្ត​អាង​យ៉ាង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះ​មាន​សេច​ក្តី​ត្រេក​អរ​ក្រៃ​លែង​។ ថ្ងៃ​ដែល​យើង​ខ្ញុំ​ទៅ​សួរ​សុខ​ទុក្ខ​សិល្ប​ក​រ​ចៅ​ហ្នឹង​មាន​ក្ដី​រំ​ភើប​ចិត្ត​យ៉ាង​ខ្លាំង​ពី​ព្រោះ​មាន​យុវ​វ័យ​រៀន​បន្ត​នូវ​​ទម្រង់​សិល្បៈ​ប្រ​ជា​ប្រិយ​។​ ម្យ៉ាង​ទៀត​៥​-​៦​ខែ​មក​នេះ​លោក​មាន​ជំ​ងឺ​ក្នុង​កាយ​ហេតុ​នោះ​ធ្វើដំ​ណើ​រ​ទៅ​មក​មាន​ការ​លំ​បា​កមិន​បាន​ងាយ​ស្រួល​ដូច​មុន​។​ ​"​ក្មួយៗ​ដែល​ចូល​មក​រៀន​សុទ្ធ​តែ​អាច​ច្រៀង​និង​ដេញ​ចា​ប៉ី​បាន​ទាំង​អស់​។ ពេល​ចូវ​ធូ​ហា​និង​ចៅ​សម្អាត​ទៅ​ហា​ណូយ​សម្តែង​បាន​ជោគ​ជ័យ​ខ្ញុំ​មាន​សេច​ក្តី​ត្រេក​អរ​ខ្លាំង​ណាស់​"​-​សិល្ប​ករ​ចៅ​ហ្នឹង​  ឲ្យ​ដឹង​ដូច្នេះ​។ តាម​ប្រ​សាសន៍​របស់​បង​ង្វៀន​ថាញ់​វៀត​ប្រ​ធាន​គណៈកម្ម​ការ​វប្ប​ធម៌​ -​សង្គម​ឃុំ​អូរ​ឡឹម​ចំ​នួន​យុវ​ជន​ចូល​រូម​រៀន​ច្រៀង​និង​ដេញ​ចា​ប៉ី​មាន​ភាព​កុះ​ករ​ហើយ​លទ្ធ​ផល​សាក​ល្បង​ចុង​វគ្គ​សិក្សា​សុទ្ធ​តែ​សម្រេច​តាម​តម្រូវ​ការ​ប៉ុន្តែ​លេច​ធ្លោ​បំ​ផុត​គឺ​ចូវ​ធូ​ហា​ ​(កម្មា​ភិ​បាល​គតិ​យុត្តិ​)​ និង​ចៅ​សម្អាត​ (​គ្រូ​បង្រៀន​សា​លា​ប​ឋម​សិក្សា​)​ ​។​ ​"​កន្លង​ហើយ​បង​ទាំង​ពីរ​បាន​ចាត់​ទៅស​ម្តែង​នៅ​ភូមិ​វប្បធ​ម៌​បណ្តា​ជ​នជាតិ​ភាគ​តិច​វៀត​ណាម​នៅ​ហា​ណូយ​មាន​ភ្ញៀវ​និង​មហា​ជន​ឲ្យ​តម្លៃ​ខ្ពស់​"​ -​បង​វៀត​អំ​នួត​ដូច្នេះ។​ចូវ​ធូហា​មានទេ​ពកោ​សល្យ​ខាង​ចម្រៀង​របាំ​  ទើប​បាន​ទទួល​ចូល​រួម​សកម្ម​ភាព​ទេស​ចរណ៍​កសិក​រ​។ ចំ​ណែក​ចៅ​សម្អាត​មាន​ការ​ចេះ​ដឹង​ខ្លះៗ​ខាង​ចម្រៀង​ចា​ប៉ី​ដង​វែង​។ អា​ស្រ័យ​ហេតុ​នោះ​ពេល​បើក​ថ្នាក់​បង្រៀន​ចម្រៀង​ចា​ប៉ី​ដង​វែង​បង​ទាំង​ពីរ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​។ អ្នក​ទាំង​ពីរ​មាន​ចំ​ណូល​ចិត្ត​និង​ក្ដីប្រា​ថ្នា​ដូច​គ្នា​នោះ​គឺ​ចង់​បាន​រួម​ចំ​ណែក​ក្នុង​ការ​អ​ភិ​រក្ស​ទម្រង់​ចម្រៀង​ប្រ​ជា​ប្រិយ​របស់​ជន​រួម​ជាតិ​ខ្មែរ​តំ​បន់​បៃ​ណូយ​ដែល​កំ​ពុង​រងកា​របាត់​បង់​ក្រោយ​មក​ក៏​ចង់​សាកល្ប​ង​សមត្ថ​ភាពច​ម្រៀង​ចា​ប៉ី​ដង​វែង​។ ពី​ព្រោះ​សម័យ​ទំ​នើ​ប​សព្វ​ថ្ងៃ​មិន​សូវ​មាន​អ្នក​ណា​ចូល​ចិត្ត​ប្រ​ភេទ​សិល្បៈ​បុ​រាណ​នេះ​ទេ​។​

 ភាព​ផ្លាស់​ប្តូរ​នៅ​តំ​បន់​បៃ​ណូយ​បច្ចុប្បន្ន​ក្នុង​ភូមិ​សាស្រ្ត​អូរ​ឡឹម​មាន​ទម្រង់​សិល្បៈ​ខ្មែរ​ចំ​នួន​៣​នោះ​គឺ​យី​កេ​ (ក្រុម​គ្រួ​សារ​សិល្ប​ក​រចៅ​ចាប​) ​ភ្លេង​ពិ​ណ​ពាទ្យ​ (វត្ត​ត្នោត​ជ្រំ​) ​និង​ចម្រៀង​ចា​ប៉ី​ដង​វែ​ង​ ​(សិល្ប​ករ​ចៅ​ហ្នឹង​)​។ ពិ​សេស​សិល្បៈ​ចម្រៀង​ចា​ប៉ី​នា​បច្ចុប្បន្ន​មាន​ចូវ​ធូ​ហា​និង​ចៅ​សម្អាត​ជា​អ្នក​បន្ត​វេន​។​ ​"ទម្រង់​សិល្បៈ​នេះមិ​ន​ត្រឹម​តែ​ត្រូវ​បាន​អ​ភិ​រក្ស​ប៉ុណ្ណោះ​ទេតែ​នៅ​ទាំង​បាន​ពង្រីក​ឆ្លង​តាម​រយៈ​ការ​ដោះ​ដូរ​សិល្បៈ​នៅ​បណ្តា​ពិ​ធី​ជួ​ប​ជុំ​ផ្សេងៗ​ព្រម​ទាំង​ឧទ្ទេស​នាម​ជូន​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​ទៀត​ផង​"​ -បងង្វៀន​ថាញ់​វៀត​មាន​ប្រ​សាសន៍​បន្ថែម​ដោយ​សេច​ក្តី​សង្ឃឹម​ដូច្នេះ​។ ពី​ព្រោះ​ទី​នេះ​ជា​កន្លែង​ទេស​ចរណ៍​មួយ​ក្នុង​ចំ​ណោម​កន្លែង​ "​ទេស​ចរណ៍​កសិ​ករ​"​ ទាំង​១៥​នៅ​អាង​យ៉ាង​។

 ចម្រៀង​ចាប៉ី​ធម្ម​តា​គឺ​អ្នក​ច្រៀង​គេ​ច្រៀង​បណ្តើរ​ដេញ​ចា​ប៉ី​អម​បណ្តើរ​មាន​សូរ​សៀង​ដ៏​ពី​រោះ​រណ្តំ​ពិ​សេស​គឺ​នៅពេ​ល​ច្រៀង​ពណ៌​នា​ពី​រឿង​រ៉ាវ​អ្វី​មួយ​។ បង​ចូវ​ធូ​ហា​និង​ចៅ​សម្អាត​ឲ្យ​ដឹង​ដូច្នេះ​។​ ​"​នៅ​ពេល​ច្រៀង​បទ​ "​ជន​បទ​អូរ​ឡឹម​ផ្លាស់​ថ្មី​" ​នៅ​ភូមិ​វប្ប​ធម៌​ប​ណ្តា​ជន​ជាតិ​វៀត​ណាម​នៅ​ហាណូយ​អ្នក​ណា​ក៏​ចាប់​អា​រម្មណ៍​ពី​ព្រោះ​ឃើញ​ប្លែ​ក​​ពេក​។ ខ្ញុំ​ទាំង​ពីរ​នាក់​ខិត​ខំ​សម្តែង​អស់​ពី​សមត្ថ​ភាព​"​-​បង​ចូវ​ធូ​ហា​ឲ្យ​ដឹង​ដូច្នេះ។ ខ្លឹម​សារ​នៃ​ចម្រៀង​គឺរៀ​បរាប់​អំ​ពី​ភូមិ​ស្រុក​ផ្លាស់​ថ្មី​ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​។

 ចូវ​ធូ​ហា​និង​ចៅ​សម្អាត​កើត​និង​ធំដឹ​ងក្តី​នៅ​អូរ​ឡឹម​ហេតុ​នោះ​បាន​ឃើញ​នឹង​ភ្នែក​នូវ​ការ​លំ​បាក​របស់​ឃុំ​តំ​បន់​ភ្នំ​តំ​បន់​ដាច់​ស្រ​យាល​។ បាន​ជា​ខ្លឹម​សារ​នៃ​បទ​ចម្រៀង​កាន់​តែ​​ញ៉ាំង​ឲ្យ​បង​ទាំង​ពីរ​ចូល​ចិត្ត​សិល្បៈ​ចម្រៀង​ចា​ប៉ី​និង​ធ្វើ​ឲ្យ​អ្នក​ស្តាប់​បាន​យល់​ដឹង​ខ្លះៗ​អំ​ពី​ឃុំ​មួយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៨៥%​។ កន្លែង​ដែល​មាន​យុទ្ធ​ជន​នា​រី​ខ្មែរ​មួយ​រូប​ព​លី​ជី​វិត​និង​កង​ទ័ព​ប្រជា​ជន​ភូមិ​ភាគ​បាន​ផ្តល់​កិត្តិយ​សជា​ "​វីរ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​"​ ក្នុង​ការ​ត​ស៊ូ​ប្រ​ឆាំ​ង​អា​មេ​រិក​សង្គ្រោះ​ជាតិ​៕​

​ផាង​ត្រុង​អឹង​-​វិ​មា​ន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ចូវ​ធូ​ហា