03/11/2015 - 10:26

នារីខ្នះខ្នែងការងារសមាគម

បង​ស្រី​វ៉​ធី​ទៀង ប្រធាន​សមាគម​សហ​ព័ន្ធ​នា​រី​ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង បាន​ឧទ្ទេស​នាម​៖ "បង​ស្រី​សេី​ុងធី​អាង មិន​ត្រឹម​តែ​ខិត​ខំក្នុង​ការ​ឆ្លង​កាត់​លំ​បាក ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះទេ​ តែ​នៅ​ទាំង​ជា​គំ​រូ​ឈាន​មុខ​ក្នុង​ចលនា​នា​រី​ សកម្ម​រៀន​សូត្រ ពល​កម្ម ច្នៃ​ប្រ​តិដ្ឋ​និង​កសាង​គ្រួសារ​សុ​ភមង្គល​ទៀត​ផង​"។ 

 បង​ស្រី​សេី​ុងធី​អាង (ឈរ) ខ្នះ​ខ្នែង​ការ​ងារ​សមា​គម​។

បង​ស្រីសេ​ីុង​ធី​អាង ប្រ​ធានសាខាស​មាគម​នារី​នៅភូ​មិតាអ៊ុ​ង ឃុំវៀង​ប៊ិញ ស្រុក​ត្រឹង​ដេ។ បង​ស្រី​អាង ចូល​រួម​សកម្ម​ភាព​សា​ខាស​មា​គម​នា​រី​ភូមិ​តាអ៊ុ​ង ចាប់​តាម​ពី​ឆ្នាំ​១៩៨៥ មក​មេ្លះ កាល​នោះ ជីវ​ភាព​របស់​បង​ស្រី និង​បង​ប្អូន​នា​រី​ក្នុង​ភូមិ​នៅ​ជួប​ការ​លំ​បាក​ច្រើន​។​ ដោយ​សង្កេត​ឃើញ​​ចូល​ស​កម្ម​ភាព​ក្នុង​សមា​គម មាន​ផល​ប្រ​យោជន៍​ច្រើន​សម្រាប់​បងប្អូន​នា​រី ហេតុ​នោះ​បង​ស្រី​បាន​ទៅដ​ល់​រាល់​គ្រួ​សារ​ចលនា​បង​ប្អូន​នា​រី​ខ្មែរ​ចូល​ស​មា​គម​។ ក្រោយ​មក​បង​ត្រូវ​បាន​មា​មីង​ជឿ​ទុក​ចិត្ត​និង​តែង​តាំង​ជា​ប្រ​ធាន​សា​ខាសមា​គម​នា​រី​ភូមិ​រហូត​មក​។ ជា​មួយ​នឹង​ភារ​កិច្ច​នោះ បង​ស្រី​តែង​ស្វែង​រក​ដំ​ណោះ​ស្រាយ​ជួយ​បង​ប្អូន​នា​រី ដោយ​វិ​ធី​បងេ្កី​ត​ក្រុម​ប្រិត​សំ​ចៃ ឧបត្ថម្ភ​ទុន​បង្វិល​ជុំ បង្ក​លក្ខណៈ​ជូន​បង​ប្អូន​នា​រី​បុល​ទុន​ធ្វើ​ការ​រក​ស៊ី​ជា​ដើម​។ ផ្តើម​ពី​នោះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ទាក់​ទាញ​ស​មា​ជិក​កា​ចូល​រួម​ដំ​បូង​មាន​តែ២​០​រូប មក​ទល់​ពេល​នេះ​ទូ​ទាំង​ភូមិ​មាន​សមាជិក​ជាង​៤០​០​រូប​។ បង​ស្រី​អាង សំ​ណេះសំ​ណាល៖ "ពី​មុន​បង​ប្អូន​សមា​ជិកា​ក្រណាស់​ដឹង​តែ​ពី​ការ​ងារ​មេ​ផ្ទះ។​ ព្រោះ​ហេតុ​នោះ ភារ​កិច្ច​របស់​ខ្ញុំ​ចាំ​បាច់​ត្រូ​វ​តែ​ចលនា​បង​ប្អូន​នា​រី​អនុវត្ត​ផែន​កា​រូប​នីយ​កម្ម គ្រួ​សារ​ចេះ​របៀប​ប្រិត​សំ​ចៃ​ក្នុង​ការ​ចាយ​វាយ​និង​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ជាដើ​ម​។ ខ្ញុំ​រំ​ពឹង​គិត​ក្នុង​ចិត្ត​ថា​បើធ្វើ​​ការ​ងារ​អ្វី ត្រូវ​តែ​ធ្វើ​ឲ្យ​ចប់​ចុង​ចប់​ដើម ទើប​បង​ប្អូន​នា​រី ជឿ​ទុក​ចិត្ត​"។

បង​ស្រីអា​ង តែង​លើក​ទឹ​ក​ចិត្ត​សមា​ជិកា​ដែល​មាន​ស្ថាន​ភាព​គ្រួ​សារ​លំ​បាក មាន​ជំ​ងឺ​តម្កាត់​និង​ឧបត្ថម្ភ​ទៅ​តាម​សមត្ថ​ភាព​ដែល​អាច​ជួយ​បាន ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​។ បង​ស្រី​ឡឹម​ធី​សេី​ុយ​អ្នក​បាន​បង​ស្រី​អាង​ឧប​ត្ថម្ភ​យ៉ាង​ច្រើន ផ្តើម​ពី​គ្រួ​សារ​មួយ​ក្រី​ក្រ ឥ​ឡូវ​បាន​ឈាន​ឡើង​ជី​វ​ភាព​ធូរ​ធារ​។ បង​ស្រីសេ​ីុយ ឲ្យ​ដឹង​៖ "ពី​មុន​គ្រួ​សារ​ខ្ញុំ​ក្រ​ណាស់ ខ្ញុំ​មាន​ជំ​ងឺ​ចាំ​បាច់​ត្រូវ​ព្យា​បាល​ក្នុង​ពេល​យូរ​នៅ​ទី​ក្រុង​ដី​ធ្លី​ក៏​លក់​អស់​។ ពេល​ជា​សះ​ស្បើយ នៅ​សល់​តែ​បាទ​ដៃ​ទទេ​ដោយ​សារ​បាន​បង​ស្រី​អាង លើក​ទឹកចិត្ត រួច​ឧទ្ទេ​ស​នាម​ខ្ញុំ​ចូល​សមា​គម​សហ​ព័ន្ធ​នា​រី​និង​បុល​ទុន​ដើម្បី​លក់​​ដូរ​កំ​ប៉ិក​កំ​ប៉ុក​។ បង​ស្រីអា​ង នៅ​ទាំង​ឲ្យ​ខ្ញុំ​ខ្ចី​មេ​គោមក​ចិញ្ចឹម​លុះ​គោ កើត​កូន​រួច​សង​មេ​គោ​ទៅ​គាត់​វិញ​។ មក​ទល់​ពេល​នេះ ខ្ញុំ​មាន​គោ​៤​ក្បាល។  បច្ចុប្បន្ន ខ្ញុំ​លក់​ដូរ​ផង​ ចិញ្ចឹម​គោ​ផង​ចំ​ណែក​ប្តី​ខ្ញុំ​ដើរ​ធ្វើ​ការ​ឈ្នួល ហេតុ​នោះ​ជីវ​ភាព​បាន​ធូរ​ធារ​គ្រាន់​បើ​។ បង​ស្រី​អាង គឺ​ជា​អ្នក​មាន​ស​គុណ​ចំ​ពោះ​គ្រួ​សារ​ខ្ញុំ​"។ បង​ស្រីអា​ង នៅ​ទាំង​ជា​អនុ​ប្រ​ធាន​ក្លឹប​ចិញ្ចឹម​គោរ​បស់​ភូមិ​ទៀត​ផង​។ បង​ស្រី​អាង ថែ​ទាំ​គោ​របស់​ខ្លួន​បាន​ល្អ ដើម្បី​គ្រួ​សារ​ទាំង​ឡាយ​សង្កេត​ឃើញ​ថា នេះ​ជា​ទម្រង់​រូប​ភាព​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង ក្នុង​កា​រកាត់​បន្ថយ​ភាព​ក្រី​ក្រ។​ មក​ទល់​ពេល​នេះ បង​ស្រី ពង្រីក​ហ្វូង​គោបាន​ជិត​២០​ក្បាល​។ រី​ឯស​មាជិ​ការ​បស់​ក្លឹប​ជា​ច្រើន​ក៏​បាន​ពង្រីក​ហ្វូង​គោ​របស់​ខ្លួន​បាន​ជិត​១០​ក្បាល​ដែរ គ្រួសារ​ក៏​បាន​ធូរ​ធារ​គ្រាន់​បើ​។ ជា​មួយ​នឹង​ការ​រួម​វិភា​គ​ទាន​ដើម្បី​បុព្វ​ហេតុ​ជឿន​លឿន​របស់​នារី បង​ស្រី​អាង បាន​ទទួល​ប័ណ្ណស​រសើរ​របស់​មជ្ឈិម​សហ​ព័ន្ធ​នា​រី​វៀត ណាម និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​៕

យ្វី​អាញ់​-វិ​មាន

ចែករំលែកអត្ថបទ