24/03/2015 - 17:58

កសាងក្បួនយុទ្ធសាស្រ្តការពារព្រំដែនទូទាំងប្រជាជនរឹងមាំ

ខេត្ត​កៀង​យ៉ាង​មាន​តំ​បន់​ការ​ពារ​ព្រំ​ដែន​ទូ​លាយ ភូមិ​សាស្រ្ត​សម្បូរ​បែប បន្ទាត់​ព្រំ​ដែន​ដី​គោក​ប្រ​វែង​៥៦,៨​គី​ឡូ​ម៉ែត្រ ជាប់​នឹង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។ ឆ្នេរ​ស​មុទ្រ​ប្រ​វែង​ជិត​២០០​គី​ឡូ​ម៉ែត្រ​។​ តំ​បន់​កោះ  ស​មុ​ទ្រ​មាន​ទំ​ហំ​ប្រ​មាណ​៦៣.០០០​គី​ឡូ​ម៉ែត្រ កោះ​តូច​ធំ​ចំ​នួន​១៤០ ក្នុង​នោះ​កោះ​ចំ​នួន​៤៥​មាន​មនុស្ស​រស់​នៅ​។ ជា​ពិ​សេស កោះ​ភូ​ក្វឹក​មាន​ទី​តាំង​យុទ្ធ​សាស្រ្ត​សំ​ខាន់​ទាំ​ង​ការ​ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​និង​សេដ្ឋ​កិច្ច​។

កម្មា​ភិ​បាល យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វា​អន្តរ​ជាតិ ហា​ទៀង​ដើរ​យាម​ល្បាត​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​។

យោង​ប្រ​សាសន៍​របស់​វ​រ​សេនីយ៍​​ឯក ផាម​វុា​ំ​ង​សាង ប្រ​ធាន​បញ្ជា​​កា​រ ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង​ ការ​ងារ​ការ​ពារ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន កំ​ពុង​ដាក់​ចេញ​តម្រូវ​ការ​កាន់​តែ​ខ្ពស់ ទាម​ទារ​ត្រូវ​មាន​កម្លាំង​ការ​ពារ​ព្រំ​ដែន​ដែល​មាន​ការ​ផ្លាស់​ថ្មី​ខាង​វិ​ធី​សាស្រ្ត ស​កម្ម​ភាព​ការ​ពារ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​ឲ្យ​បាន​រឹង​មាំផ​ង និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ស​មា​ហរណ​កម្ម  សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ ធ្វើ​ស​កម្ម​ភាព​រក្សា​សុវត្ថិ​ភាព​មណ្ឌល​សេដ្ឋ​កិច្ច​ច្រក​ទ្វារ​ ក៏​ដូច​ជា​មជ្ឈ​មណ្ឌល​ទេស​ចរណ៍​ពា​ណិជ្ជ​កម្ម​ព្រំ​ដែន​នា​នា​ផង​។ ផ្ដើម​ពី​សភាវៈ​ពិត​ខាង​លើ ​គណៈ​កម្មា​ធិ​ការ​បក្ស​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង បាន​រៀប​ចំ​ការ​ផ្សព្វ​ផ្សាយ​ជ្រួត​ជ្រាប បង្ហាត់​បង្រៀន​កម្មា​ភិ​បាល យុទ្ធ​ជន ពិ​សេស​គឺក​ម្មា​ភិ​បាល​ស្នូល​របស់​អង្គ​ភាព​ទាំង​ឡាយ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​សមា​ហរ​ណក​ម្ម  សហ​ប្រតិ​បត្តិ​ការ​អភិ​វឌ្ឍ សេដ្ឋ​កិច្ច​អន្តរ​ជាតិ ការ​ជះ​ឥទ្ធិ​ពល​នៃ​ដំ​ណើរ​ការ​សមា​ហរ​ណកម្ម​និង​ភារ​កិច្ច​របស់​កម្លាំង​ការ​ពារ​ព្រំ​ដែន​។ ទន្ទឹម​នឹង​នោះ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ក្នុង​ម​ហា​ជន​ឲ្យ​មាន​ស្មារ​តី​ភ្ញាក់​រ​លឹក​អំ​ពី​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​សន្ដិ​សុខ​ព្រំ​ដែន ដើម្បី​ប្រ​ជា​ជន​គ្រប់​រូប គ្រប់​ផ្នែក​ គ្រប់​លំ​ដាប់​ថ្នាក់​លើក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​បដិ​វត្តន៍  យល់​ដឹង​ច្បាស់​ពី​ឧ​បាយ​កល​បំ​បែក​បំ​បាក់ របស់​អា​នុ​ភាព​អមិត្ត ​ ឆ្លៀត​ឱ​កាស​ជ្រៀត​ចូល​ភូមិ​សាស្រ្ត​ធ្វើ​ស​កម្ម​ភាព​បំ​ផ្លិច​បំ​ផ្លាញ​។ ផ្ដើម​ពី​នោះ   ខ្នះ​ខ្នែង​ជួយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ក្នុង​ការ​គ្រប់​គ្រង​ការ​ពារ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន កោះ ស​មុទ្រ​។

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​លើក កម្ពស់​គុណ​ភាព​ការ​ងារ​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​ទៀត​ផង ពិ​សេស​គឺ​នៅ​ច្រក​ទ្វារ​សំ​ខាន់​ៗ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដែល​បាន​ដាក់​ចេញ​ក្នុង​ដំ​ណើរ​ការ​​សមា​ហរ័​ណ​កម្ម​។ ទន្ទឹម​នឹង​នោះ នឹង​កសាង​កង​ជួរ​កម្មា​ភិ​បាល​មាន​សមត្ថ​ភាព​ន​យោ​បាយ​រឹង​ប៉ឹង មាន​វិជ្ជា​ជីវៈ​គ្រប់​គ្រាន់​ មាន​ចំ​ណេះ​ខាង​ភា​សា​បរ​ទេស ពត៌​មាន​វិជ្ជា​យល់​ច្បាស់​ច្បាប់​វៀត​ណាម​និង​ច្បាប់​អន្តរ​ជាតិ​។ ទន្ទឹម​នឹង​នោះ ដំណើរ​ការ​ឲ្យ​បាន​ព្រម​ៗ​គ្នានូវ​វិ​ធាន​ការ ការ​ពារ​ព្រំ​ដែន​កសាង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​ទូ​លំទូ​លាយ​ ។ ក្ដាប់​ច្បាស់​ស្ថាន​ភាព​ទាំង​ក្នុង​និង​ក្រៅ​ព្រំ​ដែន ស​កម្ម​ភាព​ឧក្រិដ្ឋ​កម្ម​គ្រប់​ប្រ​ភេទ សហ​ការ​ជា​មួយ​កម្លាំង​កង​ទ័ព​ស​មុទ្រ នគរ​បាល​សមុទ្រ​តំ​បន់​៥ សម្ព័ន្ធ​យុវ​ជន​ស​មុទ្រ​២៨​។ល។ យាម​ល្បាត​ទប់​ទល់​ រាំង​ស្កាត់​យ៉ាង​ប្រ​សិទ្ធ​ភាព​ចំ​ពោះ​ស​កម្ម​ភាព​ទាំង​ឡាយ​ណា ដែល​បំ​ពាន​អធិប​តេយ្យ​កោះ ស​មុទ្រ រត់​គយ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​​។ល។

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង បន្ត​ការ​កសាង​ធ្វើ​ឲ្យ​សុក្រឹត​នូវ​សំណង់​ការ​ពារ​ព្រំ​ដែន​ទាំង​ឡាយ​ឲ្យ​បាន​រឹង​មាំ វិ​និ​យោគ​ទុន​បំ​ពាក់​បរិក្ខារ​ទំ​នើប​ៗឲ្យ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​នា​នា ពិ​សេស​ គឺ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​អន្តរ​ជាតិ  ច្រក​ទ្វារ​ជាតិ​ ច្រក​ទ្វារ​កំព​ង់​ផែ។​ ទន្ទឹម​នឹង​នោះ បំ​ពាក់​មធ្យោ​បាយ​យ៉ាង​រឹង​មាំ​សម្រាប់​បម្រើ​ការ​ប្រ​យុទ្ធ ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​គ្រប់​ប្រ​ភេទ ធ្វើ​ស​កម្ម​ភាព​ឆ្លង​ព្រំ​ដែន​ តំ​បន់​កោះ ស​មុទ្រ​បង្ក​លក្ខ​ណៈងាយ​ស្រួល​សម្រាប់​ស​កម្ម​ភាព​សហ​ប្រតិ​បត្តិ​ ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច វប្ប​ធម៌​សង្គម​កិច្ច​រវាង​ព្រំ​ដែន​ទាំង​សង​ខាង​វៀត​ណាម​-កម្ពុ​ជា​។ល។

វរ​សេនីយ៍​ឯក ផាម​វុាំង​សាង ប្រ​ធាន​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ឲ្យ​ដឹង​៖ រយៈ​ពេល​ខាង​មុខ ភារ​កិច្ច​របស់​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​លំ​បាក​ស្មុគ​ស្មាញ​ពិ​សេស​គឺ​ក្នុង​និន្នា​ការ​ បើក​ទ្វារ​ធ្វើ​ស​មា​ហរ័ណ​កម្ម ដោះ​ដូរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - វប្ប​ធម៌​ជា​មួយ​ប្រ​ទេស​នា​នា​ក្នុង​តំ​បន់​និង​ពិ​ភព​លោក​។ អា​ស្រ័យ​ហេតុ​ដូច្នោះ ដើម្បី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​បំ​ពេញ​ភារ​កិច្ច​បាន​ល្អ  ព្រម​ជា​មួយ​នឹង​ការ​កសាង​តំ​បន់​ព្រំ​ដែន​រឹង​មាំ ចាំ​បាច់​ត្រូវ​មាន​គោល​ការណ៍  គោល​ន​យោ​បាយ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​រដ្ឋ​អំណា​ច​គ្រប់​លំ​ដាប់​ថ្នាក់​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​ឲ្យ​បាន​ខ្លាំង​ក្លា​ខាង​សេដ្ឋ​កិច្ច វប្ប​ធម៌​សង្គម​កិច្ច ផ្សា​ភ្ជាប់​ជាមួ​យ​នឹង​ការ​កសាង​ពង្រឹង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន​ជំ​ហរ​យុទ្ធ​សាស្រ្ត​សន្តិ​សុខ​ប្រ​ជា​ជន និង​ក្បួន​យុទ្ធ​សាស្រ្ត​​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​រឹង​មាំ​៕

ឡេ​ស៊ាង​-សេ​រី

 

 

ចែករំលែកអត្ថបទ