អាស្រ័យបានទទួលផលប្រយោជន៍ពីកម្មវិធី១៣៥,១៣៤របស់រដ្ឋាភិបាល ទើបហេដ្ឋារចនាសម្ព័ន្ធរបស់ឃុំឡងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង បានវិនិយោគទុនកសាង មោ្លះហេីយជីវភាពរបស់ប្រជាជនឃេីញ ថាមានភាពរីកចម្រើនជាង។
ស្ពានបេតុងនៅឃុំឡងមី ជួយឲ្យមាមីុងសិស្សានុសិស្សធេី្វដំណេីរទៅមកបានងាយស្រួល។
ភូមិសាស្រ្តឃុំឡងមីធំទូលាយបង្គួរ មានប្រជាជនរស់នៅ៣.០៤០គ្រួសារ ចំនួនមនុស្ស១១.៣៩២នាក់។ ក្នុងនោះជនជាតិខ្មែរ១.១៥១គ្រួសារ ចំនួនមនុស្ស៥.៥៣១នាក់ ស្រូបអត្រា៤១,៦៩% នៃចំនួនគ្រួសាររួមទាំងអស់។ ជាង២ឆ្នាំមុន ជីវភាពមាមីងខ្មែរក្នុងឃុំមានការលំបាកច្រើនដោយសារភាគច្រើនរស់នៅប្រកបរបរស្រែចម្ការ ហើយគ្រួសារខ្លះមានដីតិចតួចឬក៏គ្មានដីផលិតកម្មម្ល៉ោះហើយរស់នៅដោយសារធ្វើការឈ្នួលជាសំខាន់។ លោកឡេទ្រីយ៉ុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡងមី ឲ្យដឹង៖ "ចំពោះស្ថានភាពខាងលើ គណៈកម្មាធិការប្រជាជនឃុំ បានសហការជាមួយនឹងមជ្ឈមណ្ឌលបង្រៀនមុខរបរស្រុក និងការិយាល័យជនជាតិ បើកបង្រៀនមុខរបរបាន៧វគ្គ មានដូចសិប្បកម្ម សត្វ-រុក្ខជាតិ លំអសាងសង់កសិកម្ម ជូនពលករ-ការិនីចំនួន១៨៧នាក់ ប្រឹក្សាឧទ្ទេសនាមការងារជូនពលករ-ការិនី៥៣៤នាក់ និងជំនួយធ្វើសំណុំបែបបទ ជូនពលករ- ការិនី៧នាក់ទៅពលកម្មនៅប្រទេសជប៉ុននិងកូរ៉េ។ ក្រៅពីនោះ ឃុំនៅទាំងរៀបចំបើកវគ្គហ្វឹកហាត់រយៈពេលខ្លីជាច្រើនថ្នាក់ ដើម្បីលើកកម្ពស់ចំណេះដឹងជូនពលករ-ការិនីដែលមានទឹកដៃកំពុងសកម្មភាព។ អាស្រ័យហេតុដូច្នោះ អត្រាពលករ-ការិនីមានមុខជំនាញបច្ចេកទេស (ឆ្លងកាត់វគ្គបណ្តុះបណ្តារៀនដោយខ្លួនឯង ផ្ទេរជូនមុខរបរ) ទូទាំងឃុំស្រូបអត្រា៩០% សរុបពលករ-ការិនីក្នុងកម្រិតអាយុ"។ ចំពោះអ្នកធ្វើការឈ្នួលរាយប៉ាយកាលពីមុនបានឆ្លងកាត់វគ្គបណ្តុះបណ្តាលមុខរបរ ម្ល៉ោះហើយបានមកចុះឈ្មោះចូលធ្វើការងារនៅមណ្ឌលឧស្សាហកម្មហ្វាភូវិញឡុង។ បងសេីុងគិត នៅភូមិកឹងស៊ុក ឲ្យដឹង៖ "ខ្ញុំបានឃុំ ឧទ្ទេសនាមចូលធ្វើការនៅមណ្ឌលឧស្សាហកម្មហ្វាភូ។ បើតាមគិតទៅប្រាក់ចំណូលរៀងរាល់ថ្ងៃមិនស្មើនឹងធ្វើការងារខាងក្រៅក៏ពិតមែន ប៉ុន្តែមានចំណូលលំនឹងមិនដូចពីមុន ថ្ងៃខ្លះមានថ្ងៃខ្លះអត់នោះទេ"។
ក្រៅពីកិច្ចការបណ្តុះបណ្តាលមុខរបរជូនពលករ-ការិនី ដែលមិនទាន់មានការងារធ្វើឃុំក៏បានអនុវត្តសម្រេចកិច្ចការកសាងផ្សារឡងមីនិងផ្សារហ្គរហ្គាំងផងដែរ ដើម្បីអាជីវករលក់ដូរតូចតាចទាំង៧៨គ្រួសារ ធ្វើសកម្មភាព ឆ្លើយតបតម្រូវការលក់ដូរ ដោះដូរមុខទំនិញរបស់ប្រជាជនក្នុងតំបន់រួមចំណែកអភិវឌ្ឍផ្នែកពាណិជ្ជកម្ម សេវាកម្មនៅភូមិភាគ។ អាស្រ័យការអនុវត្តន៍ល្អការងារផ្សព្វផ្សាយកម្មវិធីគោលដៅជាតិ ស្ដីពីការងារនិងបង្រៀនមុខរបរដំណាក់កាល២០១១-២០១៥ អនុវត្តដំណើរការគម្រោងបណ្តុះបណ្តាលមុខរបរជូនពលករ-ការិនីជនបទរហូតដល់ឆ្នាំ២០២០ និងកម្មវិធីគ្រោងការទាំងឡាយរបស់រដ្ឋាភិបាលសម្រាប់ជនជាតិភាគតិច ម្ល៉ោះហើយក្នុងឆ្នាំ២០១៤ ឃុំឡងមីមាន៣៦៤គ្រួសារបានចាកផុតពីភាពក្រីក្រ ស្រូបអត្រា១១,៩៧% នៃចំនួនគ្រួសារទាំងអស់ក្នុងឃុំ ក្នុងនោះជនជាតិភាគតិចមានចំនួន១១៤គ្រួសារ។
លោកយ៉ុង ឲ្យដឹងបន្ថែម៖ "ឃុំកំពុងផ្ដុំកម្លាំងអភិវឌ្ឍផ្ទះនៅសមស្របជាមួយនឹងគម្រោងប្លង់ផែនការជនបទថ្មី សមស្របជាមួយនឹងគោលការណ៍អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចរបស់ឃុំ។ រហូតដល់ចុងឆ្នាំ២០១៤ អត្រាផ្ទះនៅរឹងមាំស្រូបអត្រា៣១,៥៧% ផ្ទះពាក់កណ្តាលរឹងមាំ៦១,២៥% ផ្ទះបណ្តោះអាសន្ននៅ៧,១៩%"។ សកម្មភាពទាំងឡាយខាងលើរបស់ឃុំឡងមី ឋិតក្នុងផែនការកសាងជនបទថ្មីរបស់ឃុំ៕
ហាថាញ-សេរី