សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកង្វៀនធៀនញ៉ឹន លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ លោកត្រឹងថាញ់ម៉ឹង រួមជាមួយនឹងតំណាង២៨៨អង្គ និងរូបបានចូលរួមមហាសន្និបាត។
លោកប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុ ភូមិវៀតណាម ង្វៀនធៀនញុឹន សួរសុខទុក្ខនិងជូនពរ គណៈប្រតិភូ។ រូបៈ ថាញ់ភូ
ក្នុង៥ឆ្នាំកន្លង GDP របស់ក្រុងកឹងធើកើនមធ្យមភាគ១៣,៨៨%/ឆ្នាំប្រាក់ ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗកើនពី ២៦,៨លានដុងឡើងដល់៦២,៩លានដុង។ តម្លៃនីហរ័ណទំនិញ និងសេវាកើនពី៨៦២លានUSD ឡើងដល់១,៥ពាន់លានUSD។ តម្លៃនីហរ័ណទំនិញនិងសេវាសរុបកើន មធ្យមភាគ១៦,៧៥%/ឆ្នាំ។ ទុនវិនិយោគសរុបទូទាំងសង្គមអនុវត្តដំណាក់កាល ២០០៨-២០១៣ សម្រេច១៦៦.២៦២ពាន់លានដុងកើន មធ្យមភាគ២០,៧%/ឆ្នាំ។ បណ្តាការងារសុខុមាលភាពសង្គមសុខាភិ បាលអប់រំ តែងបានផ្តោតការយកចិត្តទុកដាក់។ អត្រាគ្រួសារក្រីក្រកាត់បន្ថយពី៧,១៣% កាលពីឆ្នាំ២០០៨ចុះនៅត្រឹមតែ៣,៨៩%នៅចុង ឆ្នាំ២០១៣ តាមលក្ខឋានគ្រួសារក្រីក្រថ្មីដំណាក់កាល២០១១-២០១៥ ។
ក្នុងភាពជោគជ័យនោះ គឺមានការរួមចំណែកយ៉ាងជាក់ស្តែងរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិ និងបណ្តាអង្គការសមាជិកគ្រប់លំដាប់ថ្នាក់របស់ក្រុងកឹងធើ។ លក្ខណៈលេចធ្លោក្នុងអាណត្តិ៧ (២០០៩-២០១៤) គឺការពូនផ្តុំនិងពង្រីកផែនមហាសាមគ្គីជនជាតិ ពង្រីកបាន កម្លាំងបញ្ញា ស្មារតី សម្ភារៈ របស់ប្រជាជនគ្រប់ជាន់ស្រទាប់ បុគ្គលឆ្នើម អ្នកវិទ្យាសាស្រ្ត អ្នកមុខអ្នកការសាសនា បណ្តាអង្គការសមាជិក ឆ្លងតាមរយៈនោះ បង្កបានភាពស្របចិត្តស្របគំនិតខ្ពស់ក្នុងសង្គម។ មាន ប្រសាសន៍ចង្អុលការក្នុងមហាសន្និបាត ប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកង្វៀនធៀនញ៉ឹន បានសង្កត់ ធ្ងន់និងសំណូមពរដល់រណសិរ្សមាតុភូមិក្រុងកឹងធើ គប្បីពង្រីកឲ្យអស់ពីតួនាទីរបស់បណ្តាអង្គការសមាជិក។ បូកសរុបនិងធ្វើរបាយការណ៍ជូនគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនក្រុងកឹងធើពីស្ថានភាពប្រជាជនរៀងរាល់៣ខែម្តង។ គប្បីផ្សព្វផ្សាយ និងពង្រីកនូវទម្រង់រូបភាពល្អៗ និងមានប្រសិទ្ធភាពរបស់បណ្តាអង្គការ សមាជិករណសិរ្សមាតុភូមិវៀតណាម ពីការជួយគ្នាកាត់បន្ថយភាពក្រីក្រដោយចីរភាព។ ពង្រីកបណ្តាទម្រង់រូបភាព ប្រជាស្វ័យគ្រប់គ្រង់ដោយមានលក្ខន្តិកៈសកម្មភាព ឆ្លើយតបតាមតម្រូវការរបស់ប្រជាជនក្នុងការកសាងជនបទថ្មី និងកសាងទីក្រុងអារ្យធម៌។ គប្បីមានវិធីសាស្រ្តពិសេស ដើម្បីពង្រីកនូវការរួមចំណែករបស់កងជួរបញ្ញវន្ត សាស្រ្តាចារ្យសិល្បករ និងជនវៀតណាមរស់នៅបរទេស ពិសេសគឺចំពោះទីតាំងមជ្ឈ មណ្ឌលនយោបាយវប្បធម៌ វិទ្យាសាស្រ្តបច្ចេកទេសនៃបណ្តាខេត្ត នៅតីណាមបូ។
លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ លោកត្រឹងថាញ់ម៉ឹង បញ្ជាក់ៈ លោកនឹងចង្អុលការដល់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់សហការស្អិតល្មួត និងធានានូវលក្ខណសម្បត្តិងាយស្រួល សម្រាប់គណៈកម្មាធិការរណសិរ្សមាតុភូមិក្រុងកឹងធើ គ្រប់លំដាប់ថ្នាក់ និងបណ្តាអង្គការសមាជិក សកម្មភាពមានប្រសិទ្ធភាព ឯកភាពក្នុងសកម្មភាពអនុវត្តឲ្យបានល្អកម្មវិធីសកម្មភាព ដែលមហាសន្និបាតបានដាក់ចេញ រួមចំណែកជាក់ស្តែងក្នុងការកសាងនិងអភិវឌ្ឍភូមិភាគ។
មហាសន្និបាតបានប្រកាសបញ្ជីរាយនាមសមាជិក នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ អាណត្តិ៨ (២០១៤-២០១៩) មានចំនួន៩៣អង្កនិងរូប។ អ្នកស្រីផាងធីហុងញ៉ុង ត្រូវបានមហាសន្និបាតប្រជុំពិគ្រោះយោបល់តែងតាំង ជាប្រធានរណសិរ្សមាតុភូមិវៀតណាម ក្រុងកឹងធើអាណត្តិ៨ ២០១៤-២០១៩៕
តោងតាមៈ Chinhphu.vn- សុផន