08/04/2014 - 08:32

ខិត​ខំ​ប្រឹង​ប្រែង​ឧបត្ថម្ភ​ឃុុំក្រី​ក្រ

ជា​ភូមិ​ភាគ​នៅ​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​១៥% ហេតុ​ដូច្នេះ ថាញ់​តុង​ជា​ឃុំ​ក្រី​ក្រ​មួយ​ក្នុង​ចំ​ណោម​ឃុំ ក្រី​ក្រ​របស់​ស្រុក​ដឹម​យ៉ើយ ខេត្ត​កា​ម៉ាវ។ ដោយ​បាន​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ជា​ពិ​សេស​ការ​ជួយ​កម្លាំង​យ៉ាង​សកម្ម​របស់​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ នៅ​ពេល​ថ្មីៗ​នេះ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-​សង្គម​កិច្ច តំ​បន់​ជន​ជាតិ​ភាគ​តិច​របស់​ថាញ់​តុង​មាន​ការ វិវឌ្ឍន៍​យ៉ាង​សកម្ម​។ល។


អា​ស្រ័យ​ដោយ​បាន​ការ​ឧបត្ថម្ភ​របស់​គណៈ​ជន​ជាតិ ខេត្ត​កា​ម៉ាវ ទេីប​ផ្លូវ​គម​នា​គមន៍​ជន​បទ តំ​បន់​ជន​រួម​ជាតិ​ខែ្មរ​ឃំុ​ថាញ់​តុង​មួយ​ថៃ្ង​ទៅ​មួយ​ថៃ្ង​តែ​សុក្រឹត ។

សម​មិត្ត លេ​ថាញ់​ឡាម លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ថាញ់​តុង បញ្ជាក់ៈ ជាក់​ស្ដែង​បំ​ផុត​គឺ​ក្រោយ​ពី​៤​ឆ្នាំ ដែល​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ​ទទួល​ឧបត្ថម្ភ​តាម​សេច​ក្ដី​សម្រេច​៤៩៤ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ មាន​២១%​ដល់​ចុង​ឆ្នាំ​២០១៣​នៅ​ត្រឹម​១១%​។ ក្នុង​ការ​អនុវត្តន៍​សេច​ក្ដី សម្រេច​៤៩៤​របស់​គណៈ​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ខេត្ត​ស្ដី​ពី​ការ​បែង​ចែក​ការ​ងារ​ចំ​ពោះ​មន្ទីរ គណៈ ផ្នែក​ថ្នាក់​ខេត្ត​ទទួល​ឧបត្ថម្ភ​ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន​ចំ​នួន​៣៣​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​និង មាន​អត្រា​គ្រួ​សារ​ក្រី​ក្រ​គ្រួ​សារ​ជិត​ក្រ​ជាង​១៥% ឆ្នាំ​២០០៩​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ បាន​ទទួល​ឧបត្ថម្ភ​ឃុំ​ថាញ់​តុង។ បន្ទាប់​ពី​ទទួល​ឧបត្ថម្ភ គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ បាន​កសាង​បណ្ដា​កម្ម​វិធី​សហ​ការ​ដំ​បូង គឺ សហ​ការ​ត្រួត​ពិ​និត្យ​ពង្រឹង​រៀប​ចំ​ប្រ​ព័ន្ធ​ន​យោ​បាយ​នៅ​មូល​ដ្ឋាន​ឲ្យ​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​និង​ស៊ី​ជម្រៅ  ។  

ទន្ទឹម​ជា​មួយ​នោះ គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ​សហ​ការ​គួប​ផ្សំ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាញ់​តុង ស្ទង់​ស្ទាប​ពី​ស្ថាន​ការណ៍​លំ​បាក​របស់​ភូមិ​ភាគ ពិ​សេស​គឺ​ភូមិ​នានា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ដើម្បី​ជ្រាប​ច្បាស់​ពី​ស្ថាន​ភាព​គ្រួ​សារ​ក្រី​ក្រ ធ្វើ​ជា​មូល​ដ្ឋាន ក្នុង​ការ​លុប​បំ​បាត់​ភាព​ក្រី​ក្រ​ដោយ​ការ​ខិត​ខំ​រក​ស៊ី។ "គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ ឧបត្ថម្ភ​ដោយ​របៀប​ជំ​រុញ​ដំ​ណើរ​ការ​ឲ្យ​បាន​ឆាប់​រហ័ស​នូវ​បណ្ដា​គោល​នយោ​បាយ​ទាំង​ឡាយ​ណា​ដែល​ជន​ជាតិ​ភាគ​តិច​គ្រួ​សារ​ក្រី​ក្រ​ត្រូវ​បាន​ទទួល​ផល ដើម្បី​ផ្ដុំ​កម្លាំង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ ក្នុង​នោះ ជា​ពិ​សេស​គឺ​ផ្ដុំ​កម្លាំង​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ទាំង​ឡាយ​ដែល​គ្មាន​ដី​ផលិត​កម្ម​ឈឺ​ថ្កាត់​។ល។ "សម​មិត្ត​លេ​ថាញ់​ឡាម បាន​វិភាគ​យ៉ាង​ដូច្នេះ ។
​ដោយ​បាន​ការ​ឧបត្ថម្ភ​របស់​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ ចាប់​ពី​ឆ្នាំ​២០០៩ រហូត​មក​ដល់​ពេល​នេះ ឃុំ​ថាញ់​តុង​មាន​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​៥០​គ្រួ​សារ បាន​ជំ​នួយ​ប្រាក់​ទិញ​ដី​សង់​ផ្ទះ​ជាង​១០០​គ្រួ​សារ​បាន​ឧបត្ថម្ភ​បង្វែរ​មុខ​របរ​តាម​សេច​ក្ដី​៧៤​របស់​រដ្ឋា​ភិ​បាល។ ឆ្លង​តាម​រយៈ ប្រ​ភព​ទុន​១៦៧ ឃុំ​ថាញ់​តុង បាន​ជំ​នួយ​ផ្ទះ​នៅ​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ចំ​នួន​២២៩​ខ្នង។ លោក​ហ្វិញ​មិញ​ឡាក អនុ​ប្រ​ធាន​គណៈ កម្មា​ធិ​ការ​ប្រ​ជា​ជន និង​ជា​ប្រ​ធាន​គណៈ​ចង្អុល​ការ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព ក្រី​ក្រ​ឃុំ​ថាញ់​តុង ឲ្យ​ដឹងៈ ព្រម​ជា​មួយ​នឹង​ការ​ឧបត្ថម្ភ​តាម​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ទាំង​ឡាយ​នៅ​ទាំង​បាន​ធា​នា​បុល​ទុន តាម​រយៈ​កម្ម​វិ​ធី​ជា​ច្រើន​ដោយ​មាន​ទឹក​ប្រាក់​ពី​១០​ដល់​៣០​លាន​ដុង/ គ្រួ​សារ​។ ដោយ​សារ​មាន​ការ​ត្រួត​ពិ​និត្យ​យ៉ាង​ដិត​ដល់​នូវ​ប្រ​ភព​ទុន​ជម្រុញ ទឹក​ចិត្ត​និង​ក្រើន​រំ​លឹក​ទាន់​ពេល ដូច្នេះ​គ្រួ​សារ​ដែល​បុល​ទុន​ទាំង​នោ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ត្រូវ​តាម​ទិស​ដៅ និង​ពង្រីក​បាន​នូវ​ប្រ​សិទ្ធ​ភាព​។ អា​ស្រ័យ​ហេតុ​នោះ​មក​ដល់​ពេល​នេះ មាន​គ្រួ​សារ​ប្រជា​ជន​ប្រ​ហែល​៥០% បាន​ឧបត្ថម្ភ​បុល​ទុន​និង​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។
​​យើង​ខ្ញុំ​បាន​ចុះ​ទៅ​ភូមិ​មួយ​ចំ​នួន​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៅ​លើ​ភូមិ​សាស្រ្ត​ដូច​តឹង​ដៀង តឹង​ដៀង​ហើយ​បាន​ជ្រាប​ច្បាស់​ថែម​ទៀត ពី​ដំ​ណើរ​រឿង​ដែល​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ ជំ​នួយ​ដល់​ភូមិ​ភាគ អនុ​វត្ត​កសាង​ផ្លូវ​គម​នា​គមន៍​ជន​បទ លើ​ភូមិ​សាស្រ្ត​ចំ​នួន​៦​សរុប​ប្រ​វែង​ជាង​១៨​គី​ឡូ​ម៉ែត្រ ក្នុង​នោះ​ប្រ​វែង​ផ្លូវ​ជាង​ពាក់​កណ្ដាល​កសាង​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ នៅ​ទាំង​ជួយ​ឃុំ​ចលនា កសាង​ស្ពាន​ជន​បទ​បន្ថែម​៣​ខ្សែ​ទៀត ដោយ​ថវិកា​ជាង​១៥​ពាន់​លាន​ដុង។ ថ្មីៗ​នេះ​ឈាបន​ដ្ឋាន​នៅ​សាលា​ទាន​តឹង​ដៀង កសាង​សម្រេច​រួច​រាល់​ដោយ​ថវិកា​ជាង​១,៧​ពាន់​លាន​ដុង អា​ស្រ័យ​ដោយ​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ ដាក់​ផែន​ការ​ស្នើ​សុំ​កសាង។ រយៈ​កាល​កន្លង  គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ នៅ​ទាំង​ចលនា​សប្បុរស​ជន​នានា​ឧបត្ថម្ភ​ម៉ា​ស៊ីន​កំ​ព្យូ​ទ័រ គ្រឿង​បរិក្ខារ​របស់​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ ។ល។ និង​ជូន​អំ​ណោយ​ផ្សេងៗ​ទៀត​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ជន​ជាតិ ភាគ​តិច ក្នុង​ឱ​កាស​ថ្ងៃ​បុណ្យ​តេត​ដោយ​សរុប​ជា​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុង។ ពូ​សេីុង​យ៉ែល គ្រួ​សារ​ប្រ​ជា​ជន​ភូមិ តឹង​ដៀង សំ​ណេះ​សំ​ណាលៈ "តាំង​ពី​គណៈ​ជន​ជាតិ​ខេត្ត​កា​ម៉ាវ​ទទួល​ឧបត្ថម្ភ​ឃុំ​នេះ ខ្ញុំ​ឃើញ​កម្មា​ភិ​បាល​នៅ​ឃុំ ភូមិ​ធ្វើ​ការ​ដោយ​ស្មារ​តី​ទទួល​បន្ទុក​ខ្ពស់​គិត​គូរ​ដល់​ប្រ​ជា​ជន​បាន​ត្រឹម​ត្រូវ​។  ដោយ​ផ្អែក​ទៅ​លើ​ស្ថាន​ភាព​ជាក់​ស្ដែង​ទាំង​នេះ ពួក​គាត់​បាន​ពិ​និត្យ​អង្កេត​រួច​សង់​ផ្ទះ​ជូន និង​ជួយ​បណ្ដុះ​បណ្ដាល​មុខ​របរ ជួយ​ណែ​នាំ​បុល​ទុន​ផលិត​កម្ម​។ល។ ដោយ​ឃើញ​ពូៗ ជួយ​អស់​ពី​ចិត្ត ដូច្នេះ យើង​ខ្ញុំ​ម្នាក់​ៗ​ក៏​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ដើម្បី​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ" ៕

ហ៊ឺវតុង-ពេជ្រសឿន

ចែករំលែកអត្ថបទ