28/10/2014 - 09:21

ការ​ពារ​រឹង​មាំ​កោះ​សមុទ្រ​មាតុ​ភូមិ

រយៈ​កាល​កន្លង កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​សហ​ការ​ជា មួយ​នឹង​ភូមិ​ភាគ​នានា​នៅ​តាម​មាត់​សមុទ្រ និង​កម្លាំង​សមត្ថ​កិច្ច​អនុវត្ត សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ សន្តិសុខ​ព្រំ​ដែន រក្សា​លំនឹង​សន្តិ​សុខន​យោ​បាយ​សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម លើ​តំ​បន់​ព្រំដែន​នាំ​មក​នូវ​ជីវ​ភាព​សុខ​សាន្ត សម្បូរ​សប្បាយ​ជូន​ប្រ​ជា​ជន​តំបន់​សមុទ្រ។

 

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​កំ​ពុង​យាម​ល្បាត ដេីម្បី​ការ​ពារ​កោះ​សមុទ្រ​មាតុ​ភូមិ។

ខេត្ត​សុក​ត្រាំង​មាន​ផ្លូវ​ព្រំ​ដែន​សមុទ្រ​ប្រវែង​៧២​គីឡូ​ម៉ែត្រ មាន​ច្រក​សមុទ្រ​ធំៗ​ចំនួន​៣ គឺ​ច្រក​សមុទ្រ​ត្រឹង​ដេ ឌិញ​អាង (សា​ខា​ទន្លេ​ហូវ​២) និង​ច្រក​សមុទ្រ​មី​ថាញ ជា​កន្លែង​ចរា​ចរណ៍ផ្លូវ​ទឹក​ដឹក​ទំនិញ​ជួញ​ជូរ​ចេញ​ចូល​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។ល។ វរសេ​នីយ៍​ឯក ហ្វាង​មិញ​លី ស្នង​ការ​នយោ​បាយ​កងទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ឲ្យដឹងៈ កម្មា​ភិបាល​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន តែង​កំណត់​ច្បាស់​នូវ​ភារ​កិច្ច​រក្សា​លំ​នឹង កោះ​សមុទ្រ​មាតុ​ភូមិ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​តំបន់​មាត់​សមុទ្រ​គ្រប់​គ្រង ការ​ពារ​អធិប​តេយ្យ​បូរណ​ភាព​ទឹក​ដី គឺ​ជា​ភារ​កិច្ច​ជា​ប្រ​ចាំ​យូរ​អង្វែង មាន​អត្ថន័យ​យុទ្ធ​សាស្រ្ត​យ៉ាង​សំខាន់​ដែល​បាន​បក្ស និង​រដ្ឋ​ប្រគល់​ជូន ។ ក្នុង​អំឡុង​១០​ឆ្នាំ​កន្លង កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​បាន​ចូល រួម​វិនិច្ឆ័យ បណ្តា​ករណី​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព សង្គម​ចំនួន​១.២៣៩​ករណី ស៊ើប​អង្កេត​ធ្វើ​ឲ្យ​ច្បាស់​ចំនួន​៩២១​ករណី ឃាត់​ខ្លួន​មុខ​សញ្ញា​ចំនួន​៧៥៨​ករណី។

បញ្ជា​ការដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​ ផ្នែក​ ខេត្ត និង​កង​នាវា​ចរណ៍​២៨​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​នគរ​បាល​សមុទ្រ​តំបន់​៤ កង​ទ័ព​ជើង​ទឹក​តំបន់​២ កង​ត្រួត​ពិនិត្យ​នេ​សាទ​ករ នគរ​បាល​យោ​ធា និង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​បាក​លីវ និង​ត្រា​វិញ យាម​ល្បាត​បាន​២.៣១៩​លើក ឆែក​ឆេរ​មធ្យោ​បាយ​១៦២.៤៧១ គ្រឿង និង​វិនិច្ឆ័យ​មធ្យោ​បាយ​បំពាន​ច្បាប់​ជាង​៥០០​ករណី។ កង​កម្លាំង​ការ​ពារ​ព្រំ​ដែន និង​បណ្តា​ស្ថា​ប័ន​សមត្ថ​កិច្ច បាន​ធ្វើ​សេនា​ធិ​ការ​ជូន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ពិន័យ​រដ្ឋ​បាល គិត​ជា​ទឹក​ប្រាក់​ជាង​១០​ពាន់​លាន​ដុង ក្នុង​នោះ​វិនិច្ឆ័យ​កប៉ាល់​នេសាទ​ថៃ​ចំនួន​១២​គ្រឿង​ដែល​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់ ក្នុង​តំបន់​សមុទ្រ​របស់​វៀត​ណាម វិនិ ច្ឆ័យ​មធ្យោ​បាយ​របស់​ខេត្ត​ជិត​ខាង​មួយ​ចំនួន ដែល​ទាញ​យក​ផល​ខ្សាច់ ខុស​ច្បាប់​នៅ​តំបន់​ចក្រ​ទន្លេ​ហូវ ដឹក​ជញ្ជូន​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់ ដឹក​ទំ​និញ​គ្មាន​ដើម​ប្រភព​និង​រត់​គយ​។ល។ ទន្ទឹម​នឹង​នោះ កង​ទ័ព​ការ​ពារ​ព្រំ​ដែន ម្ចាស់​ការ​អនុវត្តន៍​ដោយ​ប្រ​សិទ្ធ​ភាព​ការ​បង្ការ​ជម្នះ​ខ្យល់ ព្យុះ​ទឹក​ជំ​នន់ កាត់​បន្ថយ​គ្រោះ​ធម្ម​ជាតិ រក្សា​បាន​ដដែល​នូវ​ចំនួន​កប៉ាល់ សង្គ្រោះ​១៦​គ្រឿង តម្លើង​ស្ថានីយ​ប្រៃ​សណីយ៍​យាម​ល្បាត​នៅ​នឹង​ដំ​ណាក់​ត្រឹង​ដេ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ប៉ាយ​យ៉ា (ត្រឹង​ដេ) ប៉ុស្តិ៍​ការ​ពារ​ព្រំ ដែន​អាង​ថាញ់​បា (កូវ​ឡាវ​យុង) ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ (ក្រុង​វិញ​ចូវ) មាន​កម្មា​ភិបាល យុទ្ធ​ជន​ប្រចាំ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ជា​និច្ច​កាល​ទាក់​ទង​ជា​មួយ​នឹង​នេ​សាទ​ករ។ ឆ្លង​តាម​រយៈ​នោះ ជូន​ដំណឹង​ដល់​នេ​សាទ​ករ ម្ចាស់​ការ​បញ្ចៀស​ខ្យល់​ព្យុះ​បាន​ទាន់​ពេល និង​ទទួល​ដំណឹង​កប៉ាល់​រង​គ្រោះ​បាន​ទាន់​ពេល ដើម្បី​រៀប​ចំ​ក្រុម​កប៉ាល់​សមត្ថ​កិច្ច​ចេញ​ទៅ​សង្គ្រោះ​ប្រសិន​បើ​ចាំ​បាច់។

ក្រៅ​ពី​នោះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​បណ្តា​គណៈ ផ្នែក អង្គ​ការ​មហា​ជន​ខេត្ត កសាង​និង​ប្រ​គល់​ផ្ទះ​មហា​សាមគ្គី ផ្ទះ​មេត្តា​ធម៌ ផ្ទះ​ឧបការ​គុណ ផ្ទះ​មិត្ត​រួម​ក្រុម​ចំនួន​២.២៦៣ខ្នង ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​មាន​សគុណ​ចំពោះ​បដិវត្តន៍។ គិលាន​ដ្ឋាន​យោ​ធា និង​ប្រ​ជា​ជន​គួប​ផ្សំ​ជា​មួយ​នឹង​ផ្នែក​សុខា​ភិបាល​ភូមិ​ភាគ​រៀប​ចំ​ពិនិត្យ និង​ព្យា​បាល​រោគ​ជូន​ឱសថ​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ក្រ​ជាង​៣៨. ០០០​លើក​នាក់ កសាង​ទម្រង់​រូប​ភាព​សេដ្ឋកិច្ច​ចំនួន​៨​ដើម្បី​ជួយ​ប្រ​ជា ជន​កាត់​បន្ថយ​ភាព​ក្រី​ក្រ ដោយ​វិធី​ជំ​ហរ​បុល​ទុន​ឲ្យ​ប្រ​ជា​ជន​ជាង​២០០ គ្រួ​សារ​គិត​ជា​ទឹក​ប្រាក់​ជាង​១​ពាន់​លាន​ដុង។ ឆ្លង​តាម​រយៈ​នោះ ជួយ​ដល់​គ្រួ​សារ​ជា​ច្រើន ពិសេស​គឺ​គ្រួ​សារ​ខ្មែរ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី ក្រ​។ល។ វរសេ​នីយ៍​ឯក​ហ្វាង​មិញ​លី បញ្ជាក់​ឲ្យ​ដឹងៈ"កង​ទ័ព​ការ​ពារ​ព្រំ ដែន​ខេត្ត​សុក​ត្រាំង​នឹង​លើក​កម្ពស់​សមត្ថ​ភាព​ក្នុង​ការ​រៀន​សូត្រ ដើម្បី​លើក​កម្ពស់​កម្រិត​វិជ្ជា​ឯក​ទេស​លើ​គ្រប់​វិស័យ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​តំបន់​សមុទ្រ​ក្នុង​ស្ថាន​ភាព​ថ្មី"៕

 

យ្វី​អាន់​-​វិមាន

ចែករំលែកអត្ថបទ