រយៈពេលកន្លងអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរឃុំឌិញអាងស្រុកហ្គក្វាវ (គៀងយ៉ាង) បានពង្រីកនូវតួនាទីប្រវេណីក្នុងការចលនាប្រជាជនអនុវត្តតាមគោលមាគ៌ារបស់បក្សច្បាប់របស់រដ្ឋប្រកបដោយប្រសិទ្ធភាព។ល។ ឃុំឌិញអាងបច្ចុប្បន្នមានអត្រាជនរួមជាតិខ្មែររស់នៅ៦៥% ក្នុងចំនួនប្រជាជនសរុបរបស់ឃុំ។
អាស្រ័យព្រះតេជព្រះគុណយ័ញហាញ់ជំហរចលនាកសាងផ្លូវចូលទៅភូមិជួយ
ឲ្យមាមីងទៅមកងាយស្រួលជាង។
លោកហ្វិញមិញវ៉ឹង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំឌិញអាង ឲ្យដឹង៖ "អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែររបស់ឃុំសុទ្ធសឹងជាអ្នកមានសមាសភាពគ្រួសារល្អប្រតិបត្តិច្បាប់ត្រឹមត្រូវរួមចំណែកយ៉ាងច្រើនក្នុងការកសាងភូមិភាគនិងមានប្រជាប្រិយចំពោះប្រជាជនបានប្រជាជនបោះឆ្នោតជម្រើសជាអ្នកមានប្រជាប្រិយភាព។ គណៈកម្មាធិការបក្សគណៈកម្មាធិការប្រជាជនឃុំតែងយកចិត្តទុកដាក់បង្កលក្ខណសម្បត្តិជូនអ្នកមានប្រជាប្រិយភាពពង្រីកនូវតួនាទីរបស់ខ្លួន។ ក្នុងឱកាសថ្ងៃបុណ្យទានដូចជាបុណ្យចូលឆ្នាំជាដើមឃុំតែងចាត់ក្រុមចុះទៅសួរសុខទុក្ខជូនអំណោយដល់វត្តអារាមជួបជុំអ្នកមានប្រជាប្រិយភាព។ នៅពេលអ្នកមានប្រជាប្រិយភាពមានជំងឺតម្កាត់ម្ដងៗឃុំតែងទៅសួរសុខទុក្ខជូនអំណោយ។ អ្នកមានប្រជាប្រិយភាពរបស់ឃុំមានតួនាទីដ៏សំខាន់ក្នុងការចលនាប្រជាជនអនុវត្តការបំផុសចលនាព្រួតដៃកសាងជនបទថ្មីដែលជាការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពក្នុងការពាំនាំនូវគោលនយោបាយគោលមាគ៌ារបស់បក្សច្បាប់របស់រដ្ឋជូនប្រជាជនពិសេសគឺជនរួមជាតិខ្មែរ"។
ព្រះតេជព្រះគុណយ័ញហាញ់ព្រះចៅអធិការវត្តសិរីឧត្តមវង្សាជាបព្វជិតមួយព្រះអង្គមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរភូមិអាងឡើយឃុំឌិញអាង។ ព្រះអង្គតែងសហការជាមួយរណសិរ្សបណ្ដាអង្គការមហាជនឃុំផ្សព្វផ្សាយជូនប្រជាជននិងផ្អែកលើតួនាទីរបស់ព្រះអង្គជាមជ្ឈមណ្ឌលនៃសាមគ្គីភាពរបស់ពុទ្ធបរិស័ទកៀរគរពុទ្ធបរិស័ទឲ្យមាន
ការសាមគ្គីស្រុះស្រួលជួយគ្នាទៅវិញទៅមកក្នុងការពង្រីកសេដ្ឋកិច្ចនិងក្នុងការរស់នៅ។ ព្រះតេជព្រះគុណយ័ញហាញ់កត់ត្រានូវមនោសញ្ចេតនានិងគោលបំណងរបស់ប្រជាពុទ្ធបរិស័ទរាយការណ៍ជូនគណៈកម្មាធិការបក្សរណសិរ្សអង្គការមហាជន ដើម្បីឃុំមានគោលមាគ៌ានិងវិធានការដោះស្រាយនូវបញ្ហាលំបាកចំពោះមុខរបស់ប្រជាជនបានទាន់ពេល។
អ្នកស្រីលីធីម៉ីជី លេខាសាខាបក្សភូមិអាងថគឺជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរភូមិអាងថ។ អ្នកស្រីបានចលនាប្រជាជនធ្វើរបងបង្គោលទង់ប្រកបដោយប្រសិទ្ធភាព។មកកាន់ភូមិអាងថទិដ្ឋភាពនៃលំនៅឋានដែលបានសាងសង់ជាជួរនៅតាមបណ្ដោយផ្លូវបេតុងមានរបងពណ៌បៃតងកាត់តម្រឹមយ៉ាងស្រឡះស្រឡំជាពិសេសក្នុងអំឡុងថ្ងៃបុណ្យទង់ជាតិពណ៌ក្រហមផ្កាយលឿងតែងបានប្រជាជនលើកស្រុះគ្នារំលេចឡើងនូវសោភណភាពដ៏គួរឲ្យរំភើបរីករាយសម្រាប់តំបន់ជនបទ។ ទាំងនោះក៏អាស្រ័យដោយអ្នកស្រីជីចូលរួមផ្សព្វផ្សាយចលនាប្រជាជនចូលរួមកសាងសោភណភាពបរិស្ថាន។ អ្នកស្រីជីក៏ជាប្រធានក្លឹបចំណាកភាពក្រីក្រភូមិអាងថអ្នកស្រីណែនាំប្រជាជនពីរបៀបរកស៊ីឆ្លងតាមរយៈទម្រង់រូបភាពសេដ្ឋកិច្ចនានារបស់ក្លឹបដើម្បីជួយគ្រួសារក្រីក្របុលទុនរកស៊ីផ្ដើមពីនោះមានគ្រួសារជាច្រើនឈានឡើងចាកផុតពីភាពក្រីក្រដោយស្ថិរភាព។
ដោយបានរួមចំណែកក្នុងការកសាងភូមិស្រុកនៅភូមិភាគលោកយ័ញហ៊ុង ត្រូវបានប្រជាជនជម្រើសជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរភូមិអាងហឹងលោកសំណេះសំណាល៖ "មិនចំពោះតែរូបខ្ញុំទេអ្នកមានប្រជាប្រិយភាពដទៃៗទៀតក៏ចង់រួមចំណែកក្នុងកិច្ចការផ្សេងៗជួយដល់មាមីងក្នុងភូមិ។ លោកយ័ញហ៊ុងនិងគ្រួសារបានកសាងផ្លូវបេតុងទៅកាន់សាលាបឋមសិក្សាឌិញអាង២មណ្ឌលភូមិកណ្ដាលភូមិអាងហឹង។ បងស្រីធីភឹម នៅភូមិអាងហឹងឲ្យដឹង៖ "លោកយ័ញហ៊ុងជាសប្បុរសជនគំរូលោកបានធ្វើការងារជាច្រើនសម្រាប់ភូមិស្រុកដូច្នេះហើយមាមីងក្នុងភូមិអ្នកណាក៏គោរពរាប់អាននិងទំនុកចិត្តលោកដែរ។ មតិនានានិងមនោសញ្ចេតនារបស់មាមីងក្នុងភូមិដែលបានសំណេះសំណាលជាមួយនឹងលោកហ៊ុង តែងបានលោកធ្វើរបាយការណ៍ជូនឃុំនិងបានឃុំដោះស្រាយដោយសមហេតុសមផល៕
ឡេស៊ាង-ពេជ្រសឿន