07/10/2014 - 09:53

ភាព​កក់​ក្ដៅ​នៅ​ព្រំ​ដែន

 រយៈ​កាល​កន្លង កម្មា​ភិបាល​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ បាន​ខ្នះ ខ្នែង​សហ​ការ​ឧបត្ថម្ភ​ប្រ​ជា​ជន​នៅ​តំបន់​នានា​ជាប់​មាត់​សមុទ្រ កសាង​ផ្លូវ  សង់ផ្ទះ ដើម្បី​ឈាន​ដល់​ការ​លំនឹង​ជីវ​ភាព​ជា​បណ្ដើរៗ។ល។

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​មា៉វ ជួយ​ប្រ​ជា​ជន​អនុ​សង្កាត់​៨​(សុ៊ង​ដុក) ធេី្វ​ផ្លូវ​ជន​បទ។

ទី​ប្រ​ជុំ​ជន​ស៊ុង​ដុក បាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កា​ម៉ាវ​ទទួល​ឧបត្ថម្ភ​តាម​សេចក្ដី​សម្រេច​៤៩៤ របស់​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ខេត្ត​កាម៉ាវ​ពី​ព្រោះ​នេះ​ជា​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​អត្រា គ្រួ​សារ​ក្រី​ក្រ​ខ្ពស់។ ដោយ​ឡែក ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ស៊ុង​ដុក បាន​ទទួល​ឧបត្ថម្ភ អនុ​សង្កាត់​៦ និង​អនុ​សង្កាត់​៨ (សព្វ​ថ្ងៃ​ចែក​ជា​អនុ​សង្កាត់​៦A និង៦) នៃ​ទី​ប្រ​ជុំ​ជន​ស៊ុង​ដុក ស្រុក​ត្រឹង​វាំុង​ថើយ។ អនុ​សង្កាត់​នេះ មាន​គ្រួ​សារ​ប្រ​ជា​ជន​ចំនួន​១០៤ ក្នុង​នោះ​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ចំនួន​៦៧។ មុន​ឆ្នាំ​២០១០ អនុ​សង្កាត់​ទាំង​ពីនេះ​មាន​គ្រួ​សារ​ក្រី​ក្រ​និង​ជិត​ក្រ​ចំនួន​៩០។ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ស៊ុង​ដុក បាន​សហ​ការ​ពិនិត្យ​មើល​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​រួម​ជាតិ​ខ្មែរ ដើម្បី​ជួយ​មា​មីង​បាន​ទទួល​ផល​ពី​គោល​ន យោ​បាយ​ខាង​ផ្ទះ​នៅ​ដី​សង់​ផ្ទះ។ អា​ស្រ័យ​ហេតុ​នោះ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​នៅ​អនុ​សង្កាត់​នេះ ភាគ​ច្រើន​ឥឡូវ​បាន​រើ​កន្លែង​មក​រស់​នៅ​ក្នុង​តំ​បន់​តាំង​ទី​លំ​នៅ ដែល​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​គ្រប់​សព្វ បម្រើ​ឲ្យ​ការ​ប្រ​ជុំ​ជីវ​ភាព។ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ស៊ុង​ដុក នៅ​ទាំង​បង្កើត​គ្រោង​ការ​ធា​នា​បុល​ទុន​ ជួយ​គ្រួ​សារ​ក្រី​ក្រ​ចំនួន​១៤ ក្នុង​អនុ​សង្កាត់​បាន​បុល​ទុន​ដោយ​ប្រាក់​ការ​ទាប (ជា​មធ្យម​ក្នុង​មួយ​គ្រួ​សារ​ចំនួន​៧​លាន​ដុង) សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ បន្ទាប់​ពី​ផ្សព្វ​ផ្សាយ​ជិត​ឆ្នាំ​មក​ចំ​នួន គ្រួ​សារ​បុល​ទុន​ភាគ​ច្រើន ប្រើ​ប្រាស់​ដើម​ទុន​ចំ​ទិស​ដៅ ដូច​ជា​ចិញ្ចឹម​ត្រី មាន់ ទា ជ្រូក ។ល។ ទើប​សេដ្ឋ​កិច្ច គ្រួ​សារ​ឈាន​ដល់​ការ​រីក​ចម្រើន ។ រីឯ​អនុ​សង្កាត់៨ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ស៊ុង​ដុក បាន​ចល​នា​ជួល​ម៉ា​ស៊ីន ជីក​ទប់​ធ្វើ​ផ្លូវ​២​គី​ឡូ​ម៉ែត្រ ជួយ​ដល់​ប្រ​ជា​ជន​នៅ​ក្រុម​២​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក។ គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ នៅ​ទាំង​បញ្ជូន​កម្មា​ភិបាល​យុទ្ធ​ជន​១០០​នាក់ សែង​ដី​ពី​កន្លែង​ដទៃ មក​ចាក់​ទប់​កន្លែង​ទំនាប។ ដោយ​ការ​ពល​កម្ម​យ៉ាង​សស្រាក់​សស្រាំ​ក្នុង​អំ​ឡុង​ពេល​៤​ថ្ងៃ​បន្ត​បន្ទាប់ ដង​ផ្លូវ​ថ្មី​មាន​ប្រ​វែង​បណ្ដោយ​២​គី​ឡូ​ម៉ែត្រ នៅ​ក្រុម​២​បាន​កសាង​រួច​រាល់​ដូច​ពេល​នេះ។ អ៊ំ​ត្រឹង​កុង​ឌិញ ផ្ទះ​នៅក្រុម​២ ឲ្យ​ដឹង​ដោយ​ក្ដី​រីក​រាយៈ "ក្ដី​សប្បាយ​រីក​រាយ​របស់​ប្រ​ជា​ជន​នៅ​ក្រុម​២ គឺ​កើន​ទ្វេ​ឡើង​ពី​ព្រោះ​ដើម​ឆ្នាំ​២០១៤ កន្លង​ហើយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ បាន​ចល​នា​ជួយ​កសាង​ស្ពាន​បេតុង​តម្លៃ​៩០ លាន​ដុង។ ចាប់​ពី​ពេល​មាន​ផ្លូវ​ថ្នល់​និង​ស្ពាន​មក ការ​ធ្វើ​ដំ​ណើរ​ទៅ​សា​ លា​របស់​ក្មួយៗ​មាន​ភាព​ងាយ​ស្រួល លែង​លំ​បាក​ដូច​ពី​មុន​ទៀត"។

ភូមិ​សាស្រ្ត​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ មាន​ឃុំ​ទី​ប្រ​ជុំ​ជន​ចំនួន​២៣ នៅជាប់​តាម​បណ្ដោយ​មាត់​សមុទ្រ​២៥៤​គី​ឡូ​ម៉ែត្រ។ អា​ស្រ័យ​ដោយ​ប្រ​ជា​ជន​ភាគ​ច្រើន​រើ​កន្លែង​ពី​តំបន់​ដទៃ​មក ទើប​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ខ្វះ​ដី ឬ​គ្មាន​ដី​ផលិត​កម្ម​មាន​ចំនួន​ច្រើន ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក បើ​ប្រៀប​ជា មួយ​នឹង​តំ​បន់​កណ្ដាល​វាល។ ក្នុង​ចំ​ណោម​នោះ មាន​គ្រួ​សារ​មិន​តិច​រស់​នៅ​នឹង​ផ្ទះ​បណ្ដោះ​អា​សន្ន។ ឆ្លង​តាម​រយៈ​នៃ​ការ​ចលនា​ទាំង​ឡាយ ព្រម​ទាំង​ការ​ជំ​នួយ​ពី​សប្បុ​រស​ជន​និង​អង្គ​ការ​មនុស្ស​ធម៌​នានា កង​ទ័ព​ការ ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​បាន​៦៨​ខ្នង ស្ពាន​បេតុង​២២​ខ្សែ ផ្លូវ​គម​នា​គមន៍​ជន​បទ​៤​គី​ឡូ​ម៉ែត្រ។ បើ​ប្រៀប​ជា​មួយ​នឹង​ភាគ​កម្រិត​ដែល​ថ្នាក់​លើ​ប្រ​គល់​ឲ្យ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ បាន​អនុវត្ត​លើស​ភាគ​កម្រិត​ផ្ទះ​២៨​ខ្នង​និង​ស្ពាន​១៨​ខ្សែ។

ដើម្បី​អនុវត្ត​បាន​សម្រេច​នូវ​ចំនួន​សំ​ណង់​ខាង​លើ អង្គ​ភាព​បាន​ចល​នាកម្មា​ភិបាល យុទ្ធ​ជន រួម​ចំ​ណែក​ជា​ថ្ងៃ​ពល​កម្ម​បាន​ជាង​៣.០០០​ថ្ងៃ និង​ប្រើ​ប្រាស់​មធ្យោ​បាយ​បម្រើ​ការ​ដឹក​ជញ្ជូន​ពល​ករ ទព្វ​សម្ភារៈ​ជិត​៣០០​លើក ដើម្បី​សាង​សង់​ផ្ទះ​និង​សំណង់​សុខុ​មាល​ភាព​សង្គម។ វរ​សេនីយ៍​ឯក លឺវ​វាំុង​សេីុង ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ ចែក​រំ​លែកៈ "ទោះ​បី​នឿយ​ហត់​ក៏​ពិត​មែន ប៉ុន្តែ​បាន​រួម​ចំ​ណែក​នឹង​ភូមិ​ភាគ ធ្វើ​ឲ្យ​ប្រ​ជា​ជន​នៅ​តំបន់​ចុង​ប៉ូច​នៃ​មាតុ ប្រ​ទេស​មាន​ភាព​កក់​ក្ដៅ គឺ​យើង​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​"៕

ហ៊ឺវ​តុង​-​ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
អ៊ំ​ត្រឹង​កុង​ឌិញ