06/01/2015 - 17:23

អ្នករក្សាភាពសុខសាន្តជូនភូមិស្រុក

រស់​នៅ​ជា​គំ​រូ​   គិត​គូរ​ឲ្យ​កូន​ចៅ​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​ មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ស​ហ​គមន៍​ខ្នះ​ខ្នែង​រួម​ចំ​ណែក​ក្នុង​ការ​ច​ល​នា​"​ ទូ​ទាំង​ប្រ​ជា​​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​"​  ម៉្លោះ​ហើយ​ពូ​ថាច់​យ៉ឹង​នៅ​អ​នុ​សង្កាត់​កា​សាំង​សង្កាត់​២​ក្រុង​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង​ បាន​មា​មីង​ភូមិ​ស្រុក​ស្រ​ឡាញ់​រាប់​អាន​ស្ទើរ​គ្រប់​គ្នា​។​

ពូ​ថាច់​យ៉ឹង​(​ឈរ​)​  តែង​មក​ដល់​ផ្ទះ​ប្រ​ជា​ជន​ជា​រឿយ​ៗ​ ដើម្បីផ្សព្វ​ផ្សាយ​គោល​ន​បាយ​ច្បាប់​របស់​បក្ស​និ​ង​រដ្ឋ​។​​

ដោយ​បាន​កម្មា​ភិ​បាល​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​នាំ​មក​ផ្ទះ​ពូ​ថាច់​យ៉ឹង​ រូប​ភាព​ដំ​បូង​នៅ​ចំ​ពោះ​មុខ​ខ្ញុំ​ នោះ​​គឺ​គេ​ហ​ដ្ឋាន​មាន​ភាព​សម​រម្យ​លើ​ជញ្ជាំង​មាន​ព្យួរ​លិ​ខិត​សរ​សើរ​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​របស់​ពូ​និង​កូន​ៗ​។​ ពូ​ថាច់​យ៉ឹង មាន​ប្រ​សាសន៍​៖​ ​"​ជាង​២​៥​ឆ្នាំ​ ជា​កម្មា​ភិ​បាល​បម្រើ​ការ​ងារ​ន​គរ​បាល​ឃុំ​ភូមិ​ ទោះ​ជា​បំ​ពេញ​ការ​ងារ​នៅ​ទី​ណា​ក៏​ដោយ​ ខ្ញុំ​តែង​អ​នុ​វត្ត​​សម្រេច​ភារ​កិច្ច​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន​។​ បច្ចុប្បន្ន​កូន​ខ្ញុំ​ទាំង​៣​នាក់​ សុទ្ធ​តែ​បំ​ពេញ​ការ​ងារ​យោ​ធា​ ហើយ​ជា​និច្ច​កាល​តែង​សម្រេច​បាន​ស្នា​ដៃ​ល្អ​ប្រ​ការ​នេះ​ គឺ​ជា​មោ​ទ​ន​ភាព​និង​កិត្តិ​យស​របស់​គ្រួ​សារ​"​។​ អាស្រ័យ​រស់​នៅ​ជា​គំ​រូ​ចិញ្ចឹម​កូន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រក​ស៊ី ​ម៉្លោះ​ហើយ​ពូ​ថាច់​យ៉ឹង​ជា​និច្ច​កាល​តែង​ជា​គំ​រូ​ដើម្បី​មា​មីង​នៅ​អ​នុ​សង្កាត់​កា​សាំង​រៀន​សូត្រ​ធ្វើ​តាម​។​

ចាប់​ពី​ឆ្នាំ​១​៩​៨​៩​រ​ហូត​មក​ទល់​នឹង​បច្ចុប្បន្ន​ពូ​ថាច់​យ៉ឹង​បាន​ស​ហ​ការ​ជា​រឿយ​ៗ​ជា​មួយ​នឹង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច​ល​នា​មា​មីង​ខ្មែរ​ព្រួត​ដៃ​រក្សា​ភាព​សុខ​សាន្ត​នៅ​តំ​បន់​សមុទ្រ​និង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។​ សម​មិត្ត​លី​វ៉ាំង​តៀង​ ប្រ​ធាន​កង​ច​ល​នា​ម​ហា​ជន​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ ឲ្យ​ដឹង​៖​ "​បច្ចុប្បន្ន​ពិត​មែន​តែ​ឋិត​ក្នុង​ជន្មាយុ​៦​៤​ឆ្នាំ​ ប៉ុន្តែ​​ពូ​យ៉ឹង​តែង​ធ្វើ​ជា​គំ​រូ​នាំ​មុខ​ច​ល​នា​ប្រ​ជា​ជន​ក្នុង​ភូមិ​រួម​កម្លាំង​ជា​មួយ​នឹង​កង​ការ​ពារ​ព្រំ​ដែន​កង​កម្លាំង​មូល​ដ្ឋាន​ការ​ពារ​រឹង​មាំ​អ​ធិ​ប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​តំ​បន់​សមុទ្រ​។​ ​ពូ​ថាច់​យ៉ឹង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ឆ្នើម​ និង​​ជា​បក្ខ​ជន​គំ​រូ​ជា​និច្ច​កាល​តែង​ឧទ្ទិស​ទាំង​កម្លាំង​កាយ​កម្លាំង​ចិត្ត​ក្នុង​ការ​ងារ​ដូច្នេះ​ពាក្យ​សំ​ដី​របស់​ពូ​មាន​តម្លៃ​ចំ​ពោះ​មា​មីង​ខ្មែរ​នៅ​អ​នុ​សង្កាត់​​​។​អា​ស្រ័យ​ការ​រួម​ចំ​ណែក​របស់​ពូ​អង្គ​ភាព​យើង​ខ្ញុំ​តែង​អ​នុ​វត្ត​សម្រេច​ភារ​កិច្ច​ន​យោ​បាយ​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន​បាន​ល្អ​"​។​

យោង​តាម​គំ​និត​របស់​ពូ​ថាច់​យ៉ឹង​ ដើម្បី​មា​មីង​ជឿ​ទុក​ចិត្ត​ខ្ញុំ​ត្រូវ​តែ​ធ្វើ​គំ​រូ​ល្អ​ក្នុង​ការ​ងារ​រក​ទទួល​ទាន​អប់​រំ​កូន​ចៅ​ក្លាយ​ជា​មុនស្ស​ល្អ​និង​ប្រ​តិ​បត្តិ​ម៉ឺងម៉ាត់​នូវ​គោល​ការណ៍​គោល​ន​យោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​។​ ពិ​សេស​អ្នក​ដែល​អ​នុ​វត្ត​បាន​ល្អ​នូវ​ការ​ឃោ​ស​នា​ច​ល​នា​លុះ​ត្រា​តែ​ចេះ​​អត់​ធ្មត់​រស់​នៅ​សម​ហេតុ​សម​ផល​ ​ឧប​ត្ថម្ភ​មា​មីង​ភូមិ​ផង​រ​បង​ជា​មួយ​ដោយ​អស់​ពី​ចិត្ត​។​ ដើម្បី​អ​នុ​វត្ត​បាន​ល្អ​នូវ​ការ​ឃោ​ស​នា​ច​ល​នា​ពូ​ថាច់​យ៉ឹង​ តែង​ស្វែង​យល់​ពី​ច្បាប់​រដ្ឋ​និង​ជ្រាប​ច្បាស់​ពី​ទម្លាប់​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។​ ផ្តើម​ពី​នោះ​ ពូ​ថាច់​យ៉ឹង ជា​និច្ច​កាល​តែង​ចុះ​ទៅ​ដល់​គ្រួ​សារ​ទាំង​ឡាយ​ណា​ដែល​មាន​ស​មា​ជិក​ប្រ​តិ​បត្តិ​ច្បាប់​ពុំ​ទាន់​បាន​ល្អ​ ដើម្បី​ស្វែង​យល់​វែក​ញែក​ពី​ទង្វើ​ខុស​ឆ្គង​ រួច​ច​ល​នា​ស​មា​ជិក​នោះ​អ​នុ​វត្ត​ច្បាប់​រដ្ឋ​ឲ្យ​បាន​ល្អ​។​ អា​ស្រ័យ​ការ​រួម​ចំ​ណែក​របស់​ពូ​បច្ចុប្បន្ន​អ​នុ​សង្កាត់​កា​សាំង​ ត្រូវ​បាន​ចាត់​ទុក​ជា​ភូមិ​សុខ​សាន្ត​ប្រ​ជា​ជន​មាន​ស្មារ​តី​ប្រ​តិ​បត្តិ​បាន​ល្អ​នូវ​គោល​ការណ៍​គោល​ន​យោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​។​

​លោក​ថាច់​ឌឹក​ ប្រ​ធាន​កង​ការ​ពារ​ប្រ​ជា​ជន​ក្រុង​អ​នុ​សង្កាត់​កា​សាំង​ ឲ្យ​ដឹង​៖​  ​"​អា​ស្រ័យ​ពូ​យ៉ឹង​ខ្នះ​ខ្នែង​រួម​ជា​មួយ​នឹង​អង្គ​ការ​ម​ហា​ជន​ទៅ​ដល់​រាល់​គ្រួ​សារ​ផ្សព្វ​ផ្សាយ​ច្បាប់​ដូច្នេះ​ មក​ទល់​នឹង​បច្ចុប្បន្ន​ភូមិ​ស្រុក​មាន​ភាព​សុខ​សាន្ត​។​ ឆ្នាំ​កន្លង​ហើយ​​ ពូ​បាន​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជូន​មេ​ដាយ​អ​នុស្សា​វរីយ៍​ពី​ព្រោះ​អ​ធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​"​៕​

​លី​ធាន​-​មុ​នី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូ​ថាច់​យ៉ឹង