24/03/2014 - 16:16

រឹតចំណងសាមគ្គីភាពជាបន្ថែម

មកកាន់តំបន់ព្រំដែនឃុំតឹងខាញ់ហ្វា ស្រុកយ៉ាងថាញ់ ខេត្តគៀងយ៉ាង ក្នុងខណៈមាមីងកំពុងខិតខំថែទាំស្រែចម្ការឲ្យកាន់តែស្រស់បំព្រង ។ បុណ្យចូលឆ្នាំតេតឆ្នាំនេះ ជាឆ្នាំទី២ មាមីងនៅតំបន់ព្រំដែនមានឱកាស ឆ្លងទៅសួរសុខទុក្ខសាច់ញាតិ និងទាក់ទងជាមួយនឹងប្រជាជននៅខាង នាយព្រំដែនកម្ពុជាបានងាយស្រួលជាង។

  
ពិធីចុះហត្ថលេខាចងសម្ពន្ធភាពរវាងភូមិមីឡូនិងភូមិថ្កូវ​នៃ​ព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍ដែលបានបញ្ជាក់ថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា ឲ្យកាន់ តែស្អិតល្មួតជាងនោះ គឺភូមិហ្វាខាញ់ ឃុំ តឹងខាញ់ហ្វា ស្រុកយ៉ាងថាញ់ ខេត្តគៀងយ៉ាង ប្រទេសវៀតណាម បានចុះហត្ថលេខាសហប្រតិបត្តិ ការជាមួយនឹងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត នៃព្រះរាជាណាចក្រកម្ពុជា កាលពីចុងខែធ្នូ ឆ្នាំ២០១២។

ក្រោយពីជាងមួយឆ្នាំចុះហត្ថលេខា ចងសម្ពន្ធភាពមានប្រការថ្មីៗ និង ល្អៗជាច្រើន ត្រូវបានធ្វើឲ្យប្រសើរឡើងរវាងភាគីទាំងពីរ។ ឆ្លងតាម រយៈនោះ ភូមិហ្វាខាញ់និងភូមិព្រែកក្រឹសបានចលនាប្រជាជនអនុវត្ត នូវការការពារបន្ទាត់ព្រំដែន បង្គោលព្រំដែន; ប្រតិបត្តិម៉ឹង ម៉ាត់នូវបណ្តា សេចក្តីកំណត់អំពីការឆ្លងព្រំដែន។ មិនលាក់បំពួន បិទបាំង នាំផ្លូវអ្នក ឆ្លងព្រំដែនខុសច្បាប់និងមិនចូលរួមការជួញដូរស្រ្តី កុមារ មិនដឹកជញ្ជូន ទំនិញហាម ទំនិញរត់គយ។ល។ សហការបង្ការបង្ក្រាប រោគរាតត្បាត ជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍផលិតកម្ម ជារៀងរាល់ខែតាមការ កំណត់​ភូមិហ្វាខាញ់ និងភូមិព្រែកក្រឹសតែងដោះដូរទៅវិញទៅមកអំពី ស្ថានភាពទូទៅ និងដោះស្រាយការងារទាំងឡាយដែលជាប់ពាក់ព័ន្ធ។ លោកមលសើង ប្រជាជនម្នាក់នៅភូមិព្រែកក្រឹស ឲ្យដឹងៈ "យើងខ្ញុំមាន ក្តីត្រេកអរពន់ពេក ពីព្រោះក្រោយពីកិច្ចចុះហត្ថលេខាចំណងសាមគ្គី ភាពមិត្តភាព ទំនាក់ទំនងរកស៊ី ជីវភាពយើងខ្ញុំមានការរីកចម្រើនជាងមុន"។ លោកង្វៀងវុាំងទ្រុង ប្រធានភូមិហ្វាខាញ់ ឲ្យដឹងៈ"ប្រជាជន​នៅ ភូមិហ្វាខាញ់ និងភូមិព្រែកក្រឹសតែងឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការ ផលិតនិងក្នុងពេលជួបការលំបាក។ ​ចំណងសាមគ្គីភាព មិត្តភាពទំនាក់ ទំ​នងរកស៊ី បានក្លាយជាប្រវេណីរបស់ប្រជាជនទាំងពីរភូមិ។ កិច្ចចុះ ហត្ថលេខាចងសម្ពន្ធភាព យើងខ្ញុំសង្កេតឃើញថា ខ្លួនគប្បីមានបន្ទុក ជាងទៀតក្នុងការអនុវត្តន៍ និងប្រតិបត្តិបណ្តាសេចក្តីកំណត់ស្តីអំពីព្រំដែន "

ចំណែកនៅតំបន់ជាប់ច្រកព្រំដែនអន្តរជាតិហាតៀង ជាងកន្លះឆ្នាំមកនេះ ចាប់ពីពេលភូមិមីឡូ ឃុំមីឌឹក ក្រុងហាតៀង និងភូមិថ្កូវ ឃុំឫស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតចុះហត្ថលេខាចងសម្ពន្ធភាព នឹងគ្នាមិនត្រឹមតែអំពើរត់គយត្រូវបានកាត់បន្ថយ គួរឲ្យកត់សម្គាល់ ប៉ុណ្ណោះទេតែមិត្តភាពនិងសហប្រតិបត្តិការរវាងប្រជាជននិងរដ្ឋអំណាច ភូមិភាគនៃប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានពូនជ្រុំថែម ទៀត។ ពីមុន អាស្រ័យដោយមានមធ្យោបាយដឹកជញ្ជូនជាច្រើនចូល មកកំពង់ទូក (ស្ថិតនៅជាប់ព្រំដែន) ដឹកជញ្ជូនទំនិញរត់គយទំនិញហាម ឆ្លងព្រំដែន ហើយអាស្រ័យដោយភូមិទាំងពីរនេះស្ថិតនៅចំ "ផ្តិត" នៃអំពើរត់គយ ម្ល៉ោះហើយតាំងពីយូរលង់មក ប្រជាជននៅព្រំដែនទាំងសង ខាង មិនសូវឆ្លងទៅមកសួរសុខទុក្ខញាតិសន្តានធ្វើការរកស៊ី ជំនួញជួញ ដូរអ្វីទេ ពីព្រោះខ្លាចផ្នែកសមត្ថកិច្ចយល់ច្រឡំថា យើងខ្ញុំឃុបឃិតចូល ដៃចូលជើងជាមួយពួករត់គយ។ ដូច្នេះ ជាច្រើនឆ្នាំបន្តបន្ទាប់មាមីងនៅ ទាំងសងខាងព្រំដែននៃប្រទេសទាំងពីរ រស់នៅដោយមិនសូវមានការ ទាក់ទងគ្នា ជីវភាពលំបាក ពួករត់គយ តែងឆ្លៀតឱកាសបន្តការទាក់ទង អូសទាញពួកគាត់ឲ្យចូលរួមនាំទំនិញឆ្លងទៅមកនៅកំពង់ទូក។

លោកស៊ីផនលេខាសាខាបក្ស ភូមិមីឡូ ឲ្យដឹងៈ ចាប់ពីចុះហត្ថលេខា ចងសម្ពន្ធភាពជាមួយគ្នា ក្រៅពីភាគីទាំងសងខាងផ្សព្វផ្សាយជូនប្រជា ជនបានយល់ដឹង និងរួមគ្នាការពារផ្លូវព្រំដែនបង្គោលព្រំដែន មិនធ្វើឲ្យ ខូចខាត រេទីតាំងបង្គោលព្រំដែន ឬក៏សញ្ញាផ្លូវព្រំដែន; មិនធ្វើឲ្យផ្លាស់ ប្តូរខ្សែទឹក ព្រែកប្រឡាយព្រំដែន ប្រតិបត្តិម៉ឹងម៉ាត់បណ្តាសេចក្តីកំណត់ អំពីការឆ្លងព្រំដែន; មិនដុតគុម្ពោតព្រៃធ្វើស្រែចម្ការក្នុងខ្សែក្រវាត់ព្រំ ដែន។ល។ ភាគីទាំងសងខាង នៅទាំងបង្កលក្ខណសម្បត្តិជួយគ្នាទៅ វិញទៅមកអភិវឌ្ឍផលិតកម្មបើកសេវាពាណិជ្ជកម្មធានានូវសេចក្តីតម្រូវ ការរបស់ប្រជាជននៅព្រំដែនទាំងសងខាងទៀតផង។ ភាគីទាំងពីរបាន សហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ក្នុងលក្ខណៈដែលអាចធ្វើបាន ដើម្បីកសាងសំណង់មួយចំនួនបម្រើជីវភាព សុខុមាលភាព បង្កើនប្រជា បញ្ញា។ល។ ឬក៏បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ  សួរសុខទុក្ខ ញាតិសន្តានទៅវិញទៅមក និងស្វែងយល់អំពីកំណើតវប្បធម៌របស់ ភាគីទាំងសងខាង។ មាមីងនៅភូមិមីឡូបានរៀបរាប់ឲ្យដឹងថា ចាប់ពីពិ ធីចុះហត្ថលេខា ចងសម្ពន្ធភាពនឹងគ្នាមាមីងមានក្តីរីករាយ ឥតគណនា ពីព្រោះពួកគាត់មានសេរីភាពក្នុងការឆ្លងព្រំដែនសួរសុខទុក្ខគ្នា ជួញដូរ ទំនិញស្របច្បាប់ដោយគ្មានបារម្ភដូចមុន។ ទន្ទឹមនឹងនោះ ប្រជាជន គ្រប់រូបនៅទាំងស្រុះចិត្តស្រុះគំនិត រួមជាមួយនឹងរដ្ឋអំណាចទាំងសង ខាងលុបបំបាត់ដាច់ខាតនូវអំពើរត់គយ។ វរសេនីយ៍ឯកបម្រុង ឌាំងវុាំង ថុង ស្នងការនយោបាយបញ្ជាការដ្ឋាននៃកងទ័ពការពារព្រំដែនខេត្ត គៀងយ៉ាង ឲ្យដឹងៈ បញ្ជាការដ្ឋាននៃកងទ័ពការពារព្រំដែនមានគោល ការណ៍ជំរុញយ៉ាងខ្លាំងក្លានូវការចងសម្ពន្ធភាព នៅកន្លែងតាំងទីលំនៅ នៃព្រំដែន ទាំងសងខាង ហើយគោលការណ៍នេះ បានអនុវត្តជាច្រើន​ឆ្នាំកន្លង នៅព្រំដែនវៀតណាម-ឡាវ។  ដោយសង្កេតឃើញប្រសិទ្ធភាព របស់គោលការណ៍នេះ ក្នុងការរិតចំណងទាក់ទងសាមគ្គីភាពរវាងប្រ ជាជននៅព្រំដែនទាំងសងខាង និងរួមចំណែកការ​ពារអធិបតេយ្យភាព ព្រំដែនបញ្ជាកា​រដ្ឋាន នៃកងទ័ពការពារព្រំដែនខេត្ត បានធ្វើសេនាធិការ ជូនគណៈកម្មាធិការប្រជាជនខេត្ត ចុះហត្ថលេខាសហប្រតិបត្តិការ និង បានរដ្ឋអំណាចប្រជាជន នៃភូមិភាគទាំងពីរស្របចិត្តស្របគំនិតនឹងគ្នា ។ ឆ្លងតាមរយៈនោះ ញុាំងទំ​នាក់ទំនងសាមគ្គីមិត្តភាពពីមួយថ្ងៃទៅមួយ ថ្ងៃកាន់តែប្រសើរឡើង៕

លេស៊ាង-វិមាន

 

ចែករំលែកអត្ថបទ