18/11/2014 - 09:58

ជំ​រុញ​ការ​សិក្សា​នៅ​ទិញ​បៀង

  សិស្សា​នុសិស្ស​ជាង​៥.០០០​នាក់ ដែល​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រីក្រ និង​ស្ថាន​ភាព​គ្រួសារ​លំ​បាក​ពិសេស​អ្នក​ស្រុក​ទិញ​បៀង​ត្រូវ​បាន​ឧបត្ថម្ភ សិក្ខូប​ករណ៍។ នេះជា​ការ​ខ្នះ​ខ្នែង​ដ៏​ធំ​របស់​ស្រុក​មួយ​នៅ​តំបន់​ភ្នំ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះករ។

សិស្ស​ខ្មែរ​ស្រុក​ទិញ​បៀង (អាង​យ៉ាង) អំ​ណរ​ឆ្នាំ​សិក្សា​ថ្មី ។

សមាគម​ជំរុញ​ការ​សិក្សា​ឃុំ​អាង​ហាវ ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិការ​បក្ស គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​រណសិរ្ស​និង​អង្គ​ការ​មហា​ជន​ផ្សព្វ​ផ្សាយ​ផែន​ការ​ព្រមៗ​គ្នា វត្ត​បឺវ​សើុង ភូមិ​អាង​ហ្វា ក្លាយ​ជា​ទី​បង្អែក​ដ៏​រឹងមាំ ដោយ​មាន​ការ​ឧបត្ថម្ភ​កង់​រាប់​រយ​គ្រឿង​ជូន​ឃុំ​អាង​ហាវ​និង​កូន​ចៅ មាមីង​ក្រីក្រ​នៅ​តំ​បន់​ជិត​ខាង​។ នោះ​មិន​ទាន់​រៀប​រាប់​ដល់​សិក្ខូបករណ៍ សម្លៀក​បំ​ពាក់​សិស្ស។ល។ ដែល​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត និង ធ្វើ​ធម្ម​យា​ត្រា​ជូន​បង្ក​ជា​ប្រភព​កម្លាំង​គួរ​ឲ្យ​កត់​សម្គាល់ សម្រាប់​សកម្ម ភាព​ជំ​រុញ​ការ​សិក្សា​លើ​ភូមិ​សាស្រ្ត។ ទំ​នាក់​ទំ​នង​រវាង​សង្គម និង​វត្ត​អារាម ឆ្លង​តាម​រយៈ​សកម្ម​ភាព​ជំ​រុញ​ការ​សិក្សា​នៅ​ទាំង​បាន​សំ​ដែង​ឲ្យ​ឃើញ​នៅ​ឃុំ​អាងភូ នោះ​គឺរៀង​រាល់​ឆ្នាំ​វត្ត​គឹម​តៀង​និង​តិញ​សា​ង៉ុក​ម៉ាយ បាន​ចូល​រួម​ឃោសនា​ចលនា​រួម​វិភាគ​ទាន​ដ៏​ធំ​ជូន​ភូមិ​ភាគ ក្នុង​នោះ​ព្រះ​ចៅ​អធិ​ការ​នានា​វត្ត​មាន​តួនា​ទី​ដ៏​សំ​ខាន់។

​អនុវត្ត​ការ​ចលនា"  ទូទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវភាព​វប្ប​ធម៌​នៅ មណ្ឌល​តាំង​ទីលំ​នៅ"​​និង" រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​សីល​ធម៌​ហូ​ជី​មិញ"នៅ​ឃុំ​ភ្នំ​វ៉យ ស្រុក​ទិញ​បៀង​រៀប​ចំ​ក្រុម​"​ប្រ​ជា​ជន​ជំ​រុញ​ការ​សិក្សា​"​ផ្សារ ភ្​ជាប់​ជា​មួយ​នឹង​" ក្រុម​សន្តិ​សុខ​ប្រជា​ជន​" លើ​ភូមិ​សាស្រ្ត​ភូមិ​នានា បាន៣៩​ក្រុម ដោយ​មាន​គ្រួសារ​ស្ម័គ្រ​ចិត្ត​ចូល​រួម​ចំនួន​៩៧០​ក្នុង​មួយ​ក្រុមៗ មាន​សមា​ជិក​តំ​ណាង​ឲ្យ​គ្រួសារ​ពី​២៥​ដល់​៣០​នាក់។ ក្រោយ​រយៈ​កាល​៥​ឆ្នាំ ករកើត​ទម្រង់​រូប​ភាព​ទូទាំង​ឃុំ​ចលនា​ទឹក​ប្រាក់​បាន​ចំនួន​២៣៦លាន​ដុង​ឧបត្ថម្ភ​សិស្សា​នុសិស្ស​ក្រីក្រ និង​កូន​ចៅ​មា​មីង​មាន​ស្ថាន​ភាព លំ​បាក​ពិសេស​ជាង​១.៧៥០​នាក់។ រៀង​រាល់​ឆ្នាំ គណៈ​កម្មា​ធិការ​បក្ស ឃុំ​ភ្នំវ៉យ ប្រគល់​ការ​ងារ​ឲ្យ​រណសិរ្ស​មាតុ​ភូមិ បណ្តា​ផ្នែក ស្ថា​ប័ន អង្គ​ការ​មហា​ជន សហ​ការ​ជា​មួយ​នឹង​ភូមិ​នានា ព្រម​ទាំង​សាលា​រៀន​ធ្វើ​បញ្ជី រាយ​នាម ពិនិត្យ​ចំនួន​កុមារ​ដែល​គម្រប់​អាយុ​ចូល​រៀន​កំពុង​ជួប​ការ​លំ​បាក​ដើម្បី​ឧបត្ថម្ភ​និង​បង្ក​លក្ខណ​សម្បត្តិ​ជូន​សិស្ស​ចំនួន​៣៥០​នាក់​បាន​បន្ត​ការ​រៀន​សូត្រ។

 សកម្ម​ភាព​ជំរុញ​ការ​សិក្សា​នៅ​ទិញ​បៀង នៅ​ទាំង​បាន​ប្រព្រឹត្ត​ឡើង នៅ​វត្ត​ខ្មែរ​មួយ​ចំ​នួន នេះ​ជា​លក្ខណ​ថ្មី​នៅ​អាង​គឺ។ វត្ត​ខ្មែរ​ជា​ច្រើន​ ជា" ចំ ណុច​លេច​ធ្លោ​ខាង​វប្បធម៌​របស់​ភូមិ​ស្រុក​" និង​សកម្មភាព​ជំ​រុញ​ការ​សិក្សា​ក៏​មាន​ការ​អភិវឌ្ឍន៍។ ម្ល៉ោះ​ហើយ​ទម្រង់​រូប​ភាព​នេះ បាន​ប្រ​ជា​ជន​យល់​ស្រប​និង​អភិវឌ្ឍ​នៅ​វត្ត​ខ្មែរ​ចំនួន​១១ អា​ស្រ័យ​ដោយ​ព្រះ​ចៅ​អធិការ​នានា​វត្ត ធ្វើ​ប្រ​ធាន​សាខា​សមាគម​ ព្រះសង្ឃ គណៈ​កម្ម​ការ អា ចារ្យ​វត្ត​និង​មាមីង​ពុទ្ធ​បរិស័ទ​ចូល​រួម។ មាន​ការ​ដក​ពិសោធន៍​នៅ​អាង​គឺ ម្ល៉ោះ​ហើយ​នៅ​វុាំង​យ៉ាវ​ក៏​បាន​បង្កើត​សាខា​សមា​គម​ជំរុញ​ការ​សិក្សា​នៅ​វត្ត​ខ្មែរ​ចំនួន​២​ដែរ។ សកម្ម​ភាព​នៅ​បណ្តា​សា​ខា​សមា​គម​ជំរុញ​ការ​សិក្សា គឺ​ឆ្លៀត​ឱកាស​ថ្ងៃ​បុណ្យ​ទាន​តាម​កាល​កំ​ណត់​ សហ​ការ​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​ពន្យល់​ឲ្យមាមីង​ពុទ្ធ​បរិស័ទ​យល់​ច្បាស់ ពីប្រ យោជន៍​នៃ​ការ​រៀន​សូត្រ​របស់​កូន​ចៅ ម្ល៉ោះ​ហើយ​កូន​ចៅ​គម្រប់​អាយុ គឺ​ត្រូវ​តែ​បញ្ជូន​ទៅ​សា​លា និង​មិន​បោះ​បង់​ការ​សិក្សា​ពាក់​កណ្តាល​ការ ។ លោក​ង្វៀន​វុាំង​សើុង ប្រ​ធាន​សមាគម​ជំ​រុញ​ការ​សិស្សា​ស្រុក​ទិញ បៀង​សន្និដ្ឋាន" ​"សព្វ​ថ្ងៃ​ពេល​និយាយ​ដល់​ការ​ងារ​ជំ​រុញ​ការ​សិក្សា​នៅ​ទិញ​បៀង គេ​មិន​បែង​ចែក​ថា​តំបន់​ជន​ជាតិ​កិញ ឬ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ទេ។ អា​ស្រ័យ​ដោយ​ស្មារតី​ភ្ញាក់​រលឹក ត្រូវ​បាន​លើក​កម្ពស់​ស្មើ​គ្នា មា​មីង​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ផល​ប្រយោជន៍​នៃ​ការ​រៀន​សូត្រ ម្ល៉ោះ ហើយ​កូន​ចៅ​គម្រប់​អាយុ​ត្រូវ​តែ​បញ្ជូន​ទៅ​សាលា"៕

ផាង​ត្រុង​អ៊ឹង​-​សឺន​ម៉ា​ល័យ

ចែករំលែកអត្ថបទ