ក្រុមរបាំឆៃយ៉ាំឃុំឡងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង បានអនុវត្តយុវភាវូបនីយកម្ម សមាជិករបស់ក្រុមរបាំឆៃយ៉ាំដោយជោគជ័យ ដើម្បីត្រៀមបន្តវេនរៀមច្បង។ ការអនុវត្តន៍យុវភាវូបនីយកម្មនេះជាជំហានដំបូង បាននាំមកនូវប្រសិទ្ធភាពធ្វើឲ្យអ្នកទស្សនាមានការពេញចិត្តនិងគាំទ្រ។
ក្រុមរបាំឆៃយ៉ាំឡងមី សម្តែងនៅវត្តនាវយន្ត ក្រុងកឹងធើ។
បច្ចុប្បន្ន ក្រុមរបាំឆៃយ៉ាំបានហាត់សំដែង ក្រោមការឧបត្ថម្ភថវិការបស់ វត្តសាលវនឧទ្យាន(ព្រែកឈូក) ចំណុះឃុំឡងមី។ ពីមុននេះ អាស្រ័យអាយុនៃសមាជិកទាំងឡាយក្នុងក្រុមភាគច្រើនឈានចូលវ័យមជ្ឈិម ម្ល៉ោះហើយការសំដែងឆៃយ៉ាំមានការលំបាក។ បងថាច់សាងប្រធានក្រុមរបាំឆៃយ៉ាំរំលឹក៖ " ប្រមាណមុននេះ៣ឆ្នាំប៉ុណ្ណោះ ក្រុមរបាំឆៃយ៉ាំ យើងខ្ញុំមានសមាជិក១០នាក់ដែលឈានចូលមជ្ឈិមវ័យ កាលណោះ ក្នុងក្រុមខ្ញុំមានអាយុតូចជាងគេក៏ជាង៣០ឆ្នាំដែរ។ វ័យកាន់តែចាស់ ផ្សំជាមួយនឹងបញ្ហាគ្រួសារផង ម្ល៉ោះហើយសមាជិកភាគច្រើនមានបំណងចាកចេញពីក្រុម ហេតុនោះសកម្មភាពរបស់ក្រុមឆៃយ៉ាំនេះ កាន់តែអន់ទៅៗ ។ នរណាក៏ដោយចេះតែបារម្ភថា ក្រុមឆៃយ៉ាំច្បាស់ជាត្រូវរំសាយជាពុំខាន"។ សព្វថ្ងៃនេះ បងថាច់សាងគឺសមាជិកដែលមានវ័យចំណាស់ជាងគេក្នុងក្រុម ហើយសមាជិកដែលមានវ័យក្មេងជាងគេគឺទើបតែ១៦ឆ្នាំប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ បណ្តាសមាជិកទាំងឡាយដែលបានសុំចេញពីក្រុមរបាំឆៃរួចហើយក៏ពិតមែន ប៉ុន្តែ នៅតែផ្សារភ្ជាប់ជាមួយក្រុម ឆ្លងតាមរយៈការបង្ហាត់បង្រៀនសមាជិកថ្មីៗ និងសិក្សាស្រាវជ្រាវផ្តល់នៅបទពិសោធន៍ជូនក្រុម។ល។
ប្រការដែលអនុវត្តយុវភាវូបនីយកម្មសមាជិកក្រុមបានសម្រេចជោគជ័យ ផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរអាកប្បកិរិយានៃយុវវ័យឃុំឡងមី ចំពោះទម្រង់សិល្បៈជនជាតិមួយនេះ។ បានធ្វើឲ្យចំនួនយុវជនគាំទ្រ និងស្រឡាញ់ចូលចិត្តរបាំឆៃយ៉ាំនៅទីនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង។ ឲ្យតែមានឱកាសទំនេរ យុវជនទាំងឡាយនាំគ្នាហាត់និងសំដែងដោយសំចៃកម្លាំង។ ឆ្លងកាត់រយៈពេលហ្វឹកហាត់រហូតដល់សព្វថ្ងៃ ក្រុមរបាំឆៃយ៉ាំឃុំឡងមីបានចេញទៅសំដែងជារឿយៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទស្សនារបស់មាមីងនៅភូមិភាគ។
អ៊ំស្រីថាច់ធីសង ព្រឹទ្ធាចារ្យមួយរូបក្នុងឃុំមានប្រសាសន៍ទាំងក្តីរីករាយ៖ ឥឡូវក្រុមសមាជិកទាំងអស់របស់ក្រុមរបាំឆៃយ៉ាំសុទ្ធតែវ័យក្មេង ទន្ទឹមនឹងការសំដែងតាមរបៀបបុរាណ នៅមានឈុតសំដែងថ្មីៗបន្ថែម ។ ទោះបីខ្ញុំមានវ័យកាន់តែចំណាស់ក្តី ប៉ុន្តែឲ្យតែពេលណាមានការសំដែងឆៃយ៉ាំខ្ញុំតែងហៅកូនឬចៅឌុបទៅមើលជានិច្ច។ មិនមែនតែខ្ញុំម្នាក់ ប៉ុណ្ណោះ ចំណែកចាស់ទុំដទៃទៀតក៏ដូច្នោះដែរ។ ប៉ុន្មានឆ្នាំមុន នរណាក៏ដោយ បើចង់មើលឆៃយ៉ាំគឺត្រឹមតែមើលតាមរយៈកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ"។ ប្រសាសន៍របស់អ៊ំសង គឺជាការពិតរបស់ប្រជាជននៅឃុំឡងមីមុននេះ ប៉ុន្តែសព្វថ្ងៃនរណាក៏មានមោទនភាពចំពោះក្រុមរបាំឆៃយ៉ាំរបស់ឃុំដែរ ពីព្រោះក្រុមឧស្សាហ៍ទៅចូលរួមសំដែងកំដរពិធីបុណ្យ នៅក្នុងនិងក្រៅខេត្ត។ ចំណែកមាមីងជនជាតិកិញ ក៏បង្ហាញពីភាពពេញចិត្តចំពោះរបាំឆៃយ៉ាំដែលសម្តែងនាឱកាសពិធីបុណ្យផ្សេងៗផងដែរ។ បងង្វៀនវ៉ាំងជុក នៅឃុំដុងថាំង ស្រុកកើដ ក្រុងកឹងធើឲ្យដឹង៖ " លើកដំបូងបានទស្សនារបាំឆៃយ៉ាំ ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង មិនចេះភាសាខ្មែរក៏ពិតមែន ប៉ុន្តែខ្ញុំក៏អាចយល់ដឹងអំពីអត្ថន័យឆៃយ៉ាំបាន។ បណ្តាឱកាសដូច្នេះ បានជួយយើងខ្ញុំកាន់តែបានយល់អំពីប្រពៃណីវប្បធម៌របស់គ្នាទៅវិញទៅមក"។
កម្រិតអាយុមធ្យមរបស់សមាជិកក្រុមរបាំឆៃយ៉ាំសព្វថ្ងៃគឺ២៥ឆ្នាំ ប៉ុន្តែយោងតាមប្រសាសន៍របស់បងសាង ក្រុមរបាំឆៃយ៉ាំនេះនឹងបន្តការអនុវត្តយុវភាវូបនីយកម្មសមាជិកជាបន្តទៀត។ គោលដៅរបស់ក្រុមគឺបង្កើនចំនួនសមាជិកវ័យក្មេង ដើម្បីចែកក្រុមនេះចេញជា២ក្រុម សំដៅចូលរួមបម្រើជូនមាមីងនៅភូមិភាគនិងកន្លែងដទៃទៀត៕
ថាញ់ភូ-សេរី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។