បុរសវ័យក្មេងម្នាក់ឈ្មោះYang Dong ជនជាតិចិនបានប្រើឆ្មេញដ៏មាំរបស់ខ្លួនទាញរថយន្តទម្ងន់៣តោនហើយក្នុងពេលនោះលើរថយន្តមានមនុស្សជិះចំនួន៩នាក់ទៀតផង។
បុរស Yang Dong ប្រើធ្មេញដើម្បីអូសរថយន្តទំនិញទម្ងន់៣តោន។
Yang Dong បានប្រើឆ្មេញខាំខ្សែពួរដែលត្រូវបានចងជាប់នឹងរថយន្តរួចអូសដើរលើកំណាត់ផ្លូវរាយអំបែងដបទាញរថយន្តប្រមៀលកង់បានចម្ងាយផ្លូវប្រវែង១,៨ម៉ែត្រ។ ដើម្បីអនុវត្តជោគជ័យនូវឈុតសម្តែង" ឡើងសម្បុរគីង្គក់" នេះ Yang បានចំណាយឲ្យការហាត់ពត់ប្រមាណ១០ឆ្នាំ។ Yang Dong អាយុ២០ឆ្នាំបានបង្ហាញនូវឈុតសម្តែងមួយដ៏គ្រោះថ្នាក់ក្រោមក្រសែភ្នែកជាកសិណសាក្សីរបស់បណ្តាជននៅក្រុងភុកយ៉ឹងខេត្តភុកកៀងប្រទេសចិននៅពេលប្រើឆ្មេញដ៏មាំរបស់ខ្លួនទាញរថយន្តមួយគ្រឿងទម្ងន់៣តោន។
បច្ចុប្បន្នឈុតសម្តែងរបស់ Yang នៅតែពុំទាន់បានអង្គការឯតទគ្គកម្មពិភពលោកទទួលស្គាល់នៅឡើយ។ បានដឹងថាកាលពីឆ្នាំទៅមិញមានបុរសម្នាក់ឈ្មោះ Montystar A រស់នៅប្រទេសឥណ្ឌាបានប្រើឆ្មេញទាញរថយន្តដែរប៉ុន្តែបុរសនេះមិនអាចដើរជើងទទេរលើកំណាត់ផ្លូវរាយអំបែងដបដូចYang បានឡើយ៕
យោងតាមបញ្ញវន្តវ័យក្មេង-មុនី