ទទួលបន្ទុករក្សាភាពសុខសាន្តនៅព្រំដែនតំបន់សមុទ្រប្រវែង៣៧គ.ម ចំណុះឃុំមាត់សមុទ្រទាំង៦របស់ស្រុកអាងមិញ ខេត្តគៀងយ៉ាង។ កម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែនសែវញ៉ាវ តែងមានស្មារតីទទួលបន្ទុកខ្ពស់អនុវត្តបានសម្រេចរាល់ភារកិច្ចរបស់អង្គភាព។ ក្នុងនោះ ការចលនានិងពង្រីកកម្លាំងមហាជនត្រូវបានចាប់អារម្មណ៍ពិសេស។
ច្រកសមុទ្រ សែវញ៉ាវ ឥឡូវមានភាពសុខសាន្ត អាស្រ័យបងៗប៉ុស្តិ៍ការពារព្រំដែននៅទីនេះចូលរួមរក្សាសណ្តាប់ធ្នាប់។
លោកវរសេនីយ៍ទោឡេយុងស៊ី ប្រធានប៉ុស្តិ៍ការពារព្រំដែនសែវញ៉ាវ ឲ្យដឹងៈ ប្រជាជនភាគច្រើនរស់នៅតាមសងខាងភ្លឺប្រឡាយប្រកបរបរកសិ-រុក្ខ-នេសាទកម្មនិងជួញដូរបន្តិចបន្តួច។ អាស្រ័យហេតុនោះ ជីវភាពរបស់មាមីងនៅមានការលំបាក ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមលើភូមិសាស្រ្តមានការប្រែប្រួលស្មុគស្មាញ។ បច្ចុប្បន្ន ទូទាំងឃុំមានប្រជាជនរស់នៅចំនួន១៤.៦៣៩គ្រួសារ ក្នុងនោះមានប្រជាជនក្រីក្រចំនួន១.៥២៣គ្រួសារ ស្រូបអត្រា១០,៤% និងមានប្រជជនជិតក្រចំនួន៩៦៩ គ្រួសារស្រូបអត្រា៦,៦១%។ ចំណុចលេចធ្លោរបស់កម្មាភិបាលយុទ្ធជននៅទីនេះ គឺផ្តុំកម្លាំងចលនាមហាជន បន្ទាប់មកគឺផ្តុំកម្លាំងផ្សព្វផ្សាយ ជួយឲ្យប្រជាជនយល់ច្បាស់ និងអនុវត្តត្រឹមត្រូវតាមគោលនយោបាយ របស់បក្សក្រឹត្យច្បាប់របស់រដ្ឋ និងចលនាប្រជាជនខ្នះខ្នែងចូលរួមបរិហារឧក្រិដ្ឋកម្ម ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ ជាមួយនឹងគោលលំនាំ "ជិតប្រជាជនយល់ប្រជាជនអ្វីៗដើម្បីប្រជាជន" ដើម្បីការងារចលនាមហាជនប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ប៉ុស្តិ៍ការពារព្រំដែនសែវញ៉ាវ ជានិច្ចកាលតែងម្ចាស់ការចាត់កម្មាភិបាលយុទ្ធជនចុះទៅភូមិសាស្រ្ត ដើម្បីក្តោបក្តាប់ស្ថានការណ៍ ពិសេសគឺបញ្ហាជនជាតិសាសនានិងករណីស្មុគស្មាញខាងសន្តិសុខសណ្តាប់ធ្នាប់កើតមានឡើងម្តងៗ។ ការកសាង "ក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន " ត្រូវបានប៉ុស្តិ៍ការពារព្រំដែនសែវញ៉ាវ ផ្តោតការយកចិត្តទុកដាក់ ហើយរៀបចំជួយប្រជាជនក្នុងឃុំកសាងស្ពានថ្នល់ជួសជុលផ្ទះ ពិនិត្យព្យាបាលជំងឺផ្តល់ថ្នាំជូនប្រជាជនដោយឥតគិតថ្លៃ ទទួលគាំពារគ្រួសារក្រីក្រជារៀងរាល់ខែ (កម្មាភិបាលយុទ្ធជនរួមវិភាគទានក្នុងម្នាក់ៗ១០.០០០ដុង/ខែ ដើម្បីទិញអង្ករជំនួយប្រជាជន២គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ១៥គ.ក/ខែ មកទល់ពេលនេះ អង្គភាពបានទៅសួរសុខទុក្ខនិងជំនួយជាអង្ករបានចំនួន៥៤០គ.ក) និងសង់ផ្ទះ មហាសាមគ្គីជូនប្រជាជនបានមួយខ្នងគិតជាតម្លៃទឹកប្រាក់១៥លានដុង។
លោកត្រឹងមិញខើយ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ ឃុំតឹងថាញ់ ស្រុកអាងមិញ ឲ្យដឹងៈ ប៉ុស្តិ៍ការពារព្រំដែនសែវញ៉ាវ គឺជាអង្គភាពដែលបានរួមចំណែកជាច្រើនជូនភូមិភាគខាងការងារប្រជាចលនា។ លេចធ្លោបំផុត គឺការងារអនុវត្តគោលនយោបាយនិងការតបស្នងសងគុណ ខ្នះខ្នែងចូលរួមរាល់ការចលនា លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មីជាដើម។ អង្គភាពបានម្ចាស់ការ ធ្វើសេនាធិការជាមួយនឹងរដ្ឋអំណាចភូមិភាគ សង់ផ្ទះជាច្រើនខ្នងជូនមាមីងក្រីក្រនិងកសាងសំណង់សុខុមាលភាពសង្គម។ ការរួមចំណែករបស់ប៉ុស្តិ៍ការពារព្រំដែនសែវញ៉ាវ តែងសន្សល់ទុកនូវចំណាប់អារម្មណ៍ក្នុងប្រជាជននិងរដ្ឋអំណាចភូមិភាគជានិច្ច។ "អាស្រ័យដោយពូៗកងទ័ព ការពារព្រំដែន បានជាសព្វថ្ងៃមាមីងក្រីក្រជាច្រើនមានជីវភាពគ្រាន់បើ ផ្ទះដាច់រយីរយាក ផ្លូវថ្នល់ភក់ជ្រាំ អគារសិក្សាទ្រុឌទ្រោមត្រូវបានកសាងរឹងមាំជាងមុន។ បច្ចុប្បន្ន កូនចៅក្នុងភូមិនឹងនរចិត្តទៅសាលា រៀនគ្មាននៅបារម្ភពីការកាត់ព្រែកឆ្លងប្រឡាយដូចមុនទៀត " អ្នកមីងធីវ៉ូយនៅភូមិសែវញ៉ាវ ឲ្យដឹងដូច្នេះ។
អនុវត្តពាក្យបណ្តាំរបស់អ៊ំហូ ចំពោះកងទ័ពកាពារព្រំដែន" ពង្រីកប្រវេណី រក្សាក្រឹត្យវិន័យរស់នៅប្រកបដោយធម៌មានស្មារតីទទួលបន្ទុកខ្ពស់ "កម្មាភិបាល យុទ្ធជនម្នាក់ៗរបស់ប៉ុស្តិ៍ការពារព្រំដែន តែងចុះឈ្មោះអនុវត្តនូវការងារជាក់ស្តែង ផ្សារភ្ជាប់ជាមួយនឹងចលនាប្រឡងប្រណាំង ប្តេជ្ញាឈ្នះក្នុងអង្គភាព។ ឆ្លងតាមរយៈនោះ អង្គភាពកសាងទម្រង់រូបភាព ប្រជាចលនាប៉ិនប្រសប់៣យ៉ាង រួមមានដូចៈ បង្ការបង្ក្រាបចោរកម្មតាមសមុទ្រ បំបាត់ផ្ទះបណ្តោះអាសន្នជូនគ្រួសារក្រីក្រលើភូមិសាស្រ្ត និងកាត់បន្ថយបាបគ្រោះសង្គមនៅតំបន់ឆាង។
វរសេនីយ៍ទោឡេយុងស៊ី ឲ្យដឹងៈ ភូមិសាស្រ្តកន្លែងដែលអង្គភាពបោះទ័ព នៅមានការខ្វះខាតខាងវប្បធម៌សម្ភារៈនិងវប្បធម៌ស្មារតីជាច្រើន។ ប៉ុនា្មនឆ្នាំកន្លង អង្គភាពបានជំរុញយ៉ាងខ្លាំងក្លានូវទម្រង់រូបភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច បង្កើនការការពារភូមិសាស្រ្តបង្ការបង្ក្រាបបាបគ្រោះសង្គមមានដូចៈ ល្បែងស៊ីសង ផឹកស៊ីស្រវឹងស្រវិត។ល។ ជាមួយនឹងតួនាទីរបស់ខ្លួនអង្គភាពអនុវត្តបានល្អនូវការងារថែទាំសុខភាពជូនមនុស្សចាស់និងកុមារនិងផ្សព្វផ្សាយផែនការគ្រួសារ។ ប៉ុនា្មនឆ្នាំជិតៗនេះ ជីវភាពរបស់មាមីងបានលំនឹងជាបណ្តើរៗ សន្តិសុខនយោបាយត្រូវបានរក្សាខ្ជាប់ជានិច្ច៕
ឡេសាង-លីសៀ