30/09/2014 - 17:09

អ្នក​គ្រូ​លៀង​ នៅ​ស្វឹង​ខាញ់

ចាប់​ពី​ពេល​ចូល​និវត្តន៍ អ្នក​គ្រូ​ក្វាច់​ម៉ុក​លៀង ស្នាក់​នៅ​សង្កាត់​ស្វឹង​ខាញ់ ខ័ណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ បាន​ចំ​ណាយ​ពេល​វា​លា​យ៉ាង​ច្រើន​ចូល​រួម​សមា​គម​អង្គ​ការ​មហា​ជន​នេះ​ជា​របៀប​មួយ​អាច​ជួយ​អ្នក​គ្រូ​លៀង​បាន​ជិត​ដិត​នឹង​អ្នក​ភូមិ​ផង​របង​ជា​មួយ។

អ្នក​ស្រី​ក្វាច់​ម៉ុក​លៀង​(ខាង​ឆេ្វង)កំ​ពុង​ប្តូរ​យោ​បល់​ជា​មួយ​បង​ស្រី​ង្វៀន​ធៀង​ងា៉ ​ប្រ​ធាន​សមា គម​សហ​ព័ន្ធ​នារី​ សង្កាត់​ស្វឹង​ខាញ់​អំ​ពី​ការ​ងារ​នារី​ក្នុង​តំបន់។

ពេល​យើង​ខ្ញុំ​ទៅ​ដល់​ផ្ទះ អ្នក​គ្រួ​ក្វាច់​ម៉ុក​លៀង កំ​ពុង​បង្រៀន​អក្សរ​ចិន ជូន​សិស្ស។ អ្នក​គ្រូ​លៀង ឲ្យ​ដឹងៈ"​ អ្នក​គ្រូ​ធ្វើ​នា​យិ​កា​សា​លា​បំ​ពេញ​វិជ្ជា ភា​សា​ចិន ម្ល៉ោះ​ហើយ​រាល់​ពេល​យប់​អ្នក​គ្រូ​តែង​មាន​មុខ​នៅ​សា​លា។ ពេល​ថ្ងៃ​អ្នក​គ្រូ​ទទួល​បន្ទុក​ការ​ងារ​ភូមិ​ស្រុក និង​បង្រៀន​ភា​សា​ចិន​ជូន សិស្ស​មួយ​ចំ​នួន​នៅ​ឯ​ផ្ទះ​"។ និយាយ​ពី​ការ​បង្រៀន​អ្នក​គ្រូ​លៀង​មិន​ លាក់​លៀម​នូវ​ក្តី​មោទន​របស់​គ្រូ​បង្រៀន​មិន​ជំ​នាញ​មួយ​រូប ប៉ុន្តែ​អ្នក​គ្រូ បាន​ចូល​បង្រៀន​សិស្ស​ជាង​៣០​ឆ្នាំ។ អ្នក​គ្រូ​លៀង រៀប​រាប់ៈ" អា​ស្រ័យ ដោយ​អ្នក​គ្រូ​និយាយ​ភា​សា​ចិន​បាន​ល្អ​បង្គួរ ម្ល៉ោះ​ហើយ​ឆ្នាំ​១៩៨២ អ្នក​គ្រូ​បាន​នា​យក​សា​លា ពឹង​ឲ្យ​អ្នក​គ្រូ​ជួយ​បង្រៀន​ថ្នាក់​បំ​ពេញ​វិជ្ជា​ភា​សា​ចិន ពេល​យប់​នៅ​សា​លា​បឋម​សិក្សា​ឡេ​គ្វី​ដូង ខ័ណ្ឌ​និញ​កេវ។ ដោយ ឃើញ​ការ​ងារ​មាន​ប្រ​យោជន៍​ដល់​សង្គម​អ្នក​គ្រូ​ក៏​ទទួល​ភ្លាម។ រួច​ហើយ សន្សឹមៗ អ្នក​គ្រូ​បាន​ស្រឡាញ់​របរ​គ្រូ​បង្រៀន​ពី​អង្កាល់​ដោយ​មិន​ដឹង​ខ្លួន"។ អា​ស្រ័យ​ដោយ​ចំនួន​សិស្ស​កើន​ឡើង ម្ល៉ោះ​ហើយ​សា​លា​បំ​ពេញ​វិជ្ជា​សហ​ការ​ជា​មួយ​នឹង​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​ក្រុង​ហូ​ជីមិញ ហ្វឹក ហាត់​បំ​ពាក់​បំប៉ន​ចំ​ណេះ​ដឹង​គរុ​កោ​សល្យ ជូន​គ្រូ​បង្រៀន​សម្រាប់​សា​លា​បំ​ពេញ​វិជ្ជា​ជា​បន្ថែម។ ដោយ​ការ​ចូល​ចិត្ត​និង​ស្រឡាញ់​របរ​គ្រូ​បង្រៀន ម្ល៉ោះ​ហើយ​អ្នក​គ្រូ​លៀង​ចុះ​ឈ្មោះ​ចូល​រៀន​របរ​គ្រូ​បង្រៀន។ ក្រោយ​រយៈ​កាល​ចូល​បង្រៀន​ជាក់​ស្តែង សព្វ​ថ្ងៃ​អ្នក​គ្រូ​លៀង​បាន​ថ្នាក់​លើ​ទុក​ចិត្ត​បោះ​ឆ្នោត កាន់​មុខ​ងារ​ជា​នា​យិកា​សា​លា​បំ​ពេញ​វិជ្ជា​ភា​សា​ចិន​កឹង​ធើ។

​បង​ស្រី​ង្វៀន​ធៀង​ង៉ា ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​សង្កាត់​ស្វឹង​ខាញ់ ឲ្យ​ដឹងៈ" អ្នក​គ្រូ​លៀង​ជា​អនុ​លេខា​សា​ខា​បក្ស​៣ គណៈ​កម្មា​ធិ​ការ​បក្សមណ្ឌល​៦ សង្កាត់​ស្វឹង​ខាញ់ អ្នក​គ្រូ​នៅ​ទាំង​ជា​សមា​ជិ​កា​ក្រុម​របស់​អ្នក​វ័យ​ចំ​ណាស់ និង​ជា​សមា​ជិកា​ដ៏​សកម្ម​របស់​សមា​គម​នារី​ក្នុង​តំ​បន់ ។ល ។ ទោះ​បី​ឋិត​ក្នុង​មុខ​ងារ​ណា​ក៏​ដោយ អ្នក​គ្រូ​លៀង​តែង​បាន​មា​មីង​ទុក​ចិត្ត"។ ធ្លាប់​ធ្វើ​ជា​ប្រ​ធាន​អនុ​កម្ម​ការ​ជន​ជាតិ​ចិន ចំ​ណុះ​គណៈ​ប្រ​ជា​ចល​នា​ខេត្ត​សុក​ត្រាំង ម្ល៉ោះ​ហើយ​ការ​ចល​នា​ឧបត្ថម្ភ​ណែ​នាំ​និង​ពន្យល់ ជូន​មា​មីង​ក្នុង​តំ​បន់​ត្រូវ​បាន​អ្នក​គ្រូ​លៀង អនុ​វត្ត​ពោរ​ពេញ​ទៅ​ដោយ ស្មារតី​ទទួល​បន្ទុក ព្រម​ទាំង​អស់​ពី​ចិត្ត​ពី​ថ្លើម​និង​ហ្មត់​ចត់។ អ្នក​គ្រូ​លៀង រៀប​រាប់ៈ "មុន​ពេល​ចូល​និវត្ត នាង​ខ្ញុំ​ជាប់​រវល់​ទៅ​បំ​ពេញ​ការ​ងារ​រហូត ម្ល៉ោះ​ហើយ​គ្មាន​ពេល​វេលា​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​មា​មីង​ក្នុង​ភូមិ។ បច្ចុប្បន្ន នាង​ខ្ញុំ​ចូល​រួម​សកម្ម​ភាព​នៅ​ភូមិ​ភាគ ដើម្បី​មាន​ឱកាស​ស្វែង​យល់​ពី ស្ថាន​ភាព​គ្រួ​សារ​មា​មីង​ជិត​ខាង​ ហេតុ​នោះ​មនោ​សញ្ចេត​នា​អ្នក​ភូមិ​ផង របង​ជា​មួយ​កាន់​តែ​បាន​រឹត​បន្តឹង​ជាង​ទៀត"។ អ្នក​គ្រូ​លៀង ឲ្យ​ដឹង​បន្ថែម អ្នក​គ្រូ​មាន​របរ​ដៃ​ឆ្វេង​មួយ​ទៀត​នោះ គឺ​បក​ប្រែ​ភា​សា​ចិន​ឲ្យ​ក្រុម​ភ្ញៀវ​មក​ធ្វើ​ការ​ជា​មួយ​នឹង​ក្រុង​កឹង​ធើ និង​អម​ដំ​ណើរ​ជា​មួយ​នឹង​គណៈ​ដឹក​នាំ ក្រុង​ទៅ​សកម្ម​ភាព​នៅ​បរទេស។

​អ្នក​គ្រូ​លៀង​រៀប​រាប់ៈ" ទោះ​បី​ចូល​និវត្តន៍​ក៏​ដោយ ប៉ុន្តែ​អ្នក​គ្រូ​នៅ​តែ​បាន​គណៈ​ដឹក​នាំ​ក្រុង មាមីង​ទុក​ចិត្ត​ប្រ​គល់​ការ​ងារ​ជូន ម្ល៉ោះ​ហើយ​នាង​ខ្ញុំ​ខិត​ខំ​សម្រេច​ភារ​កិច្ច​របស់​ខ្លួន​ឲ្យ​បាន​ល្អ"។ ជាង​៣០​ឆ្នាំ​បង្រៀន​សិស្ស និង​ជិត​៣០​ឆ្នាំ​ជា​បក្ខ​ជន អ្នក​គ្រូ​លៀង​នៅ​តែ​ជា​ស្រ្តី​ដ៏​ក្លៀវ​ក្លា​មួយ​រូប ជា និច្ច​កាល​តែង​មាន​បំណង​រួម​ចំ​ណែក​កសាង​ក្រុង​កឹង​ធើ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម្បូរ​សប្បាយ៕

 

ហា​ថាញ​-​សឺន​ម៉ា​ល័យ

ចែករំលែកអត្ថបទ