01/10/2014 - 08:27

ស្ពកបាយម្ហូបគោរពនិងដឹងគុណអ៊ំ

​ ស្រប​ក្នុង​ឱ​កាសទិ​វា​បុណ្យ​ជាតិ ២​កញ្ញា មា​មីង​ឃុំ​ថាញ់​តុង  ស្រុក​ដឹម​យេីុយ ខេត្ត​កា​ម៉ាវ បាន​រួម​គ្នា​ប្រា​រព្ធ​ពិធី​​បុណ្យរំ​លឹក​គុណ​អ៊ំ​​​ហូ។​

ប្រ​ជា​ជន​ឃំ​ុថា​ញ​តុង​ខ្នះ​ខែ្នង​រួម​ម្ហូប​អា​ហារ​រៀប​ជា​ស្ពក​បាយ​សមែ្តង​ការ​គោ​រព​ចំ​ពោះ​អ៊ំ​។

 ព្រ​លឹម​ស្រាងៗ មា​មីង​បាន​ជួប​ជុំ​គ្នា​កុះ​ករ​នៅអគា​រវប្ប​ធម៌​ភូមិ​ថាញ់​តុង ​ឃុំ​ថាញ់​តុង​ដើម្បី​រួម​គ្នា​ដណ្ដាំ​រៀប​ស្ពក​សែន​លោក​អ៊ំ​។ ម្នាក់ៗ សុទ្ធ​សឹង​មាន​ការ​ងារ​ធ្វើ​ដោយ​ឡែក​ៗ​ពី​គ្នា។​ល។ ហេតុ​នេះ បាយ​ម្ហូប​រៀប​ចំ​រួច​រាល់​នៅ​ពេល​ព្រះ​អា​ទិត្យ​ទើប​នឹង​រះ​ឡើង​។ បាយ​ម្ហូប​សា​មញ្ញ ទាំង​នេះ​បាន​បៀប​ជា​សំ​ណែន​គ្រប់​ៗ​គ្នា​អុជ​ទៀន​ធូប សម្ដែងទឹ​ក​ចិត្ត​គោរព​បូ​ជា​ចំ​ពោះ​អ៊ំ​នៅ​មុខ​អា​សនៈ​តម្កល់​រូប​ថត​អ៊ំ​នៅ​ទី​ស្នាក់​ការ​ភូមិ​ ។

ចុង​ឆ្នាំ២​០១១ គ្រួ​សារជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាព​លំ​បាក​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ថាញ់​តុង ត្រេក​អរ​យ៉ាង​ខ្លាំ​ង​នៅ​ពេល​ក្រ​សួង​វប្ប​ធម៌​-កី​ឡា​និង​ទេស​ចរណ៍​បាន​ជូន​រូប​ថត​អ៊ំ​៣.០០០​សន្លឹក។ រូប​ថត​អ៊ំ​ក៏​បាន​ប្រ​ជា​ជន​ឃុំ​នេះ​យក​ទៅ​ផ្ទះ​តម្កល់​នៅ​កន្លែង​ដ៏​សម​គួរ​បំ​ផុត អ្នក​ខ្លះ​នៅ​ទាំង​ធ្វើ​អា​សនៈ​តម្កល់​រូប​ថត​អ៊ំ​ទៀត​ផង​។ ក្នុង​ថ្ងៃសែន​អ៊ំ​ជា​រៀង​រាល់​ឆ្នាំ​មាន គ្រួសារ​មិ​ន​តិ​ច​បាន​រៀប​ចំ​បាយ​ម្ហូប​សែន​អ៊ំ ប៉ុន្តែ​ការ​ធ្វើ​នេះ​ពិ​សេស​គឺ​ធ្វើ​ដោយ​ខ្លួន​ឯង​ពុំ​ទាន់​មាន​ការ​ប្រ​មូល​ផ្ដុំ​។ អា​ស្រ័យ​ហេតុ​នេះ គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ថាញ់​តុង បា​ន​បំ​ផុស​ចលនា​សា​ខា​បក្ស​ភូមិ​ទាំង​៦​លើ​ភូមិ​សាស្រ្ត​ភូមិ ជ្រើស​យក​ភូមិ​ថាញ់តុង​ធ្វើ​ជា​កន្លែង​រៀប​​ចំ​បាយ​ម្ហូប​រំ​លឹក​គុណ​អ៊ំ​។ នេះ​ក៏​ជា​ឆ្នាំ​ដំ​បូង​ដែល​ឃុំ​ថាញ់​តុង​រៀប​ចំ​បាយ​ម្ហូប​បែប​នេះ​នៅ

កន្លែង​ប្រជុំ​ជីវ​កិច្ច​វប្ប​ធម៌ ហើយ​ទទួល​បាន​ការ​គាំ​ទ្រ​និង​ស្ម័គ្រ​ចិត្ត​ខ្ពស់​ពី​ប្រ​ជា​ជន​ភូមិ​ភាគ​គ្រប់​ជាន់​ស្រទា​ប់​។ ពូ​គឹម​ភឿក​ហឿង​  ជា​គ្រួ​សារ​ជន​ជាតិ​ខ្មែ​រ​នៅ​ឃុំ​ថាញ់​តុង រៀប​រាប់ៈ​  "យើង​ខ្ញុំ​ជ្រាប​ច្បាស់​នូវ​ទិស​ដៅ​ដ៏វិ​សេស​នៃ​ពិ​ធី​នេះ​និង​គុណ​បំ​ណាច់​ដ៏​ធំ​ធេង​របស់​អ៊ំ ទើប​នាំ​គ្នា​ស្ម័គ្រ​ចិត្ត​រួម​វិ​ភាគ​ទាន​។ ទោះ​បី​ជា​ស្ពក​បាយ​ម្ហូប​ធម្ម​តា​ក៏​ដោយ ប៉ុន្តែ​នោះ​គឺ​ជា​ទឹក​ចិត្ត​ប្រ​ជា​ជន​នៅ​ចុង​ប៉ូច​នៃ​មាតុ​ប្រ​ទេស​ដូច​យើង​ខ្ញុំ​  "។

​​លោក​ស្រី​ង្វៀន​ង៉ុក​ត្រឹង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំថា​ញ់តុ​ង ឲ្យ​ដឹ​ងៈ​  "​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំនឹង​បន្ត​រក្សា​នូវ​ពិ​ធី​នេះ ពី​ព្រោះ​នេះ​មិន​ត្រឹម​តែ​ជា​ឱកាស​ប្រ​មូល​ផ្ដុំ​នូវ​ទឹក​ចិត្ត​ស្នេ​ហា​ជាតិ​គោ​រព និង​ដឹង​គុណ​អ៊ំ​ស្រប​ក្នុង​ថ្ងៃ​សំ​ខាន់​របស់​ប្រ​ទេស​ជាតិ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​គឺ​ជា​ការ​អប់​រំ​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​ឲ្យ​បាន​យល់​អំ​ពី​គុណ​បំ​ណាច់​ដ៏​ធំ​ធេង​និង​ការ​បរិច្ចាគ​ដ៏​ម​ហិ​មារ​បស់​បី​តា​ជាតិ​  " ។

រយៈ​កាល​កន្លង បក្ខ​ជន កម្មា​ភិ​បាល​ ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ដឹម​យេុ​ី​យ​និ​យាយ​រួម  ឃុំ​ថាញ់​តុង​និ​យាយ​ដោយ​ឡែក តែង​មាន​ស្មារ​តី​ភ្ញាក់​រលឹក​ក្នុង​ការ​លត់​ដំ​រៀន​សូត្រ និង​ធ្វើតាម​គំ​រូ​សីល​ធម៌​ហូជី​មិញ ជា​និច្ច​ក្នុង​រាល់​ដំ​ណាក់​កាល​រៀន​សូត្រ​បំ​ពេញ​ការ​ងារ និង​ពល​កម្ម​ផលិត​។ បណ្ដា​ប​ធាន​ប​ទ​ស​កម្ម​ភាព​ធ្វើ​តាម​គំ​រូ​អ៊ំ​តែង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អង្គ​ការ​មហា​ជន បក្ខ​ជន កម្មា​ភិ​បាល​ប្រ​ជា​ជន​យ៉ាង​កុះ​ករ​។ ប្រ​ការ​នេះ ស​ឲ្យឃើញ​ថាការ​រីក​សាយ​ភាយ​និង​ស៊ី​ជម្រៅ​ដែល​បាន​ប្ដូរ​ពី "ការ​រៀន​សូត្រ " ឆ្ពោះ​ទៅ​កាន់ "កា​រ​ធ្វើ​តាម​" ។ ស្ពក​បាយ​សែន​អ៊ំ​នា​ឱ​កាស​ទិ​វា បុណ្យ​ជាតិ​កន្លង​ហើយ​នៅភូមិ​ថាញ់​តុង​បាន​ដណ្ដាំស្ល​ដោយ​របស់​ដែល បាន​មក​ពី​ការ​ដាំ​ដុះ ចិញ្ចឹម​ដោយ​ផ្ទាល់​របស់​មា​មីង​។ លោក​ង្វៀន​ថាយ​ហៀង អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​នៃ​គណៈ​កម្មា​ធិ​ការ​ស្រុក​ដឹម​យេីុយ  ឲ្យ​ដឹងៈ​  "​នៅ​​ពេល​ខាង​មុខ ស្រុក​នឹង​ពង្រីក​បន្ថែម​ទម្រង់​រូប​ភាព​ប្រ​ហាក់​ប្រ​ហែល​នេះ​ដល់​ប្រ​ជា​ជន​នៅ​ឃុំ​ផ្សេង​ហេីយ​នឹង​ទៀត​ប្រ​ព្រឹត្ត​ ឡើង​ស្រប​ឱ​កាស​បុណ្យ​សំ​ខាន់​ៗ​របស់​ប្រ​ទេស​ជាតិ​ "​ ៕

ហ៊ឺវ​តុង​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ