22/07/2014 - 09:20

កម្មាភិបាលសម្ពន្ធយុវជនសកម្ម

នោះ​គឺ​អនុសេ​នីយ៍​ឯក​បំ​រុង​ង្វៀង​វាំុង​ថាំង      អនុ​លេ​ខា​សម្ពន្ធ​យុវ​ជន មូល​ដ្ឋាន​នៃ​កង​ពល​តូច​លេខ​៩៦២ (យោ​ធ​ភូមិ​ភាគ​៩​)។ ជា​មួយ​នឹង​ទឹក​ចិត្ត​ប្រាថ្នា​បរិ​ច្ចាគ បង​បាន​រួម​វិ​ភាគ​ទាន​យ៉ាង​ច្រើន​ ក្នុង​ស​កម្ម​ភាព​សម្ពន្ធ​យុវ​ជន និង​បណ្តា​ការ​ចលនា​យុវ​ជន​នៃ​អង្គ​ភាព​។

អនុ​សេនីយ៍​ឯក​បំ​រុង​ង្វៀង​វាុំ​ង​ថាំង កម្មា​ភិ​បាល​យុទ្ធ​ជន​ស​កម្ម​។

រយៈ​កាល​កន្លង អនុ​សេនីយ៍​ឯក​បំ​រុង​វៀង​វាំុ​ងថាំ​ង បាន​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ សាម​គ្គី​ឯក​ភាព រួម​ជា​មួយ​នឹង​សមូ​ហ​ភាព គណៈ​ប្រតិ​បត្តិ​ការ​សម្ពន្ធ​យុវ​ជន​មូល​ដ្ឋាន ធ្វើ​សេ​នា​ធិ​ការ​ជូន​ស្នង​ការ​ន​យោ​បាយ គណៈ​កម្មា​ធិ​ការ​បក្ស មេ​បញ្ជា​ការ​កង​ពល​តូច ដើម្បី​ដឹក​នាំ​អនុ​វត្ត​ការ​ងារ​សម្ពន្ធ​យុវ​ជន និង​ការ​ងារ​ចលនា​យុវ​ជន​សម្រេច​បាន​យ៉ាង​ឆ្នើម​នូវ​ភារ​កិច្ច​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន​។ ពិ​សេស​ក្នុង​ស​កម្ម​ភាព​បង​តែង​លើក​កម្ពស់​សមត្ថ​ភាព​របស់​ខ្លួន ដូច​ជា​សមោ​សរ​សិល្បៈ​វេ​ទិ​កា​រៀប​ចំ​ការ​ដោះ​ដូរ​ប្រ​ពៃ​ណី។​ល។ ទោះ​បី បង​មិន​បាន​បណ្តុះ​បណ្តាល​​ជំ​នាញ​ខាង​សមត្ថ​ភាព​ណែ​នាំ​កម្ម​វិ​ធី​ក៏​ដោយ ប៉ុន្តែ​ជា​មួយ​នឹង​ទេព​កោ​សល្យ ព្រម​ទាំង​ការ​ចូល​ចិត្ត​ដិត​អា​រម្មណ៍​និង​សេចក្តី​ក្លៀវ​ក្លា​របស់​បង  បង​បាន​បញ្ជាក់​អះ​អាង​នូវ​សមត្ថ​ភាព​ណែ​នាំ និង​ទាក់​ទាញ​យុវ​វ័យ​ក្នុង​អង្គ​ភាព​ឲ្យ​ចូល​រួម ស​កម្ម​ភាព​សម្ពន្ធ​យុវ​ជន​និង​ចលនា​យុវ​ជន​។

ជា​មួយ​នឹង​តួ​នា​ទី​"មគ្គ​ទេសក៍​"សម្ពន្ធ​យុវ​ជន​មូល​ដ្ឋាន ក្នុង​ដំ​ណាក់​កាល​ស​កម្ម​ភាព បង​ជា​និច្ច​កាល​តែង​ជា​ស្នូល​នៃ​សាមគ្គី​ភាព​ក្នុង​អង្គ​ភាព​។ ចំ​ពោះ​កម្មា​ភិ​បាល​សម្ពន្ធ​យុវ​ជន និង​ស​មាជិ​ក​សម្ពន្ធ​យុវ​ជន​ណា មាន​ចំ​ណុច​ខ្វះ​កន្លះ​ បង​តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ណែ​បង្ហាញ​ច្បាស់​លាស់ ដើម្បី​កែ​ប្រែ​ជម្នះ​បាន​ទាន់​ពេល​។ រូប​បង​ផ្ទាល់​តែង​ធ្វើ​ជា​គំ​រូក្នុ​ង​ការ "និ​យាយ​ត្រូវ​តែ​អនុ​វត្ត" និង​សម្តែង​ច្បាស់​នូវ​ការ​ធ្វើ​គំ​រូ​ខាង​សីល​ធម៌​និង​ចរិ​យា​មារ​យាទ​។ ព្រោះ​ហេតុ​នោះ បណ្តា​ការ​ឃោស​នា អា​ស្រ័យ​ដោយ​សម្ពន្ធ​យុវ​ជន​មូល​ដ្ឋាន​បំ​ផុស ដូច​ជា​ "យុវ​ជន​កង​ទ័ព​ប្រ​ឡង​ប្រ​ណាំង លត់​ដំ​សីល​ធម៌ លត់​ដំ​បញ្ញា​ឈាន​មុខ ច្នៃ​ប្រ​តិដ្ឋ សក្តិ​សម​នឹង​កិត្តិ​នាម កង​ទ័ព​អ៊ំ​ហូ​""យុវ​ជន​កង​ទ័ព​ជា​មួយ​នឹង​វប្ប​ធម៌​ចរា​ចរ​""អ្នក​ដឹង​ឧបការ​គុណ ទឹក​ចិត្ត​មិត្ត​រួម​កង​""មួយ​សប្តាហ៍​រៀន​មួយ​មា​ត្រា​នៃ​ច្បាប់​"" កម្មា​ភិ បាល​យុទ្ធ​ជន​កង​ពល​តូច​រួម​កម្លាំង​សាមគ្គី​កសាង​ជន​បទ​ថ្មី​"និង​" យុវ​ជន​កង​ពល​តូច លើ​កទ័​ពឆ្ពោះ​ទៅ​កាន់​វិ​ស័យ​វិ​ទ្យា​សាស្រ្ត​បច្ចេក​វិជ្ជា​"​។ល។ តែង​ទាក់​ទាញ​កម្មា​ភិ​បាល​សម្ពន្ធ​យុវ​ជន​ក្នុង​អង្គ​ភាព​ចូល​រួម​​។ ក្នុង​ម​ហា​សន្និ​បាត​សម្ពន្ធ​យុវ​ជន​មូល​ដ្ឋាន​នី​តិ​កាល​ឆ្នាំ​២០១២-​២០១៧ បង​ង្វៀង​វាំុ​ងថាំង បាន​តែង​តាំង​ទទួ​ល​តួនា​ទី​អនុ​លេខា​សម្ពន្ធ​យុវ​ជន​ មូល​ដ្ឋាន​ដោយ​ស្លឹក​ឆ្នោត​គាំ​ទ្រ​ទាំង​១០​០​%​។ នៅ​ក្នុង​ម​ហា​សន្និ​បាត​តំ​ណាង​សម្ពន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូ​ជី​មិញ យោធ​ភូមិ​ភាគ​៩ លើក​ទី​៨ បង​បាន​បណ្តា​អ្នក​តំ​ណាង​បោះ​ឆ្នោត​ទុក​ចិត្ត​ជា​មួយ​នឹង​ចំ​នួន​ឆ្នោត​ខ្ពស់​បំ​ផុត (៩៨​%) ដើម្បី​ចូល​រួម​មហា​សន្និ​បាត​សម្ពន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូជី​មិញ​នៅ​រដ្ឋ​ធា​នី​ហា​ណូយ​។ ក្នុង​រយៈ​ពេល​សកម្ម​ភាព​១១​ឆ្នាំ បង​ទទួល​បាន​លិ​ខិត​សរ​សើរ​២៣​លើក​ដោយ​ស្នា​ដៃ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា ឈ្នះ​ប្រ​ឡង​ប្រ​ណាំង​វាយ​សម្រុក និង​ស្នាដៃក្នុ​ង​បណ្តា​ពិ​ធី​ប្រ​ឡង​ផ្សេង​​ៗ របស់​ស្នង​ការ​ន​យោ​បាយ ផ្នែក​ស្ថា​ប័ន​គ្រប់​លំ​ដាប់​ថ្នាក់​រៀប​ចំ​ឡើង​។

ទោះ​បី​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ជា​ច្រើន​ក៏​ដោយ ប៉ុន្តែ​អនុសេនីយ៍​ឯក បំ​រុង​ង្វៀង​វាំុ​ង​ថាំង មិន​ស្កប់​ចិត្ត​ឡើយ​បង​ឲ្យ​ដឹងៈ​"ជាមគ្គទេ​សក៍​យុវ​ជន ខ្ញុំតែ​ង​រំ​លឹក​ខ្លួន​ឯង​ថា ត្រូវ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​អស់​ពី​ចិត្ត ពី​ថ្លើម​នឹង​ការ​ងារ​ឈាន​មុខ ស្ម័គ្រ​ចិត្ត​អនុវ​ត្ត​នូវ​ការ​ងារ​ណាលំ​បាក​ការ​ងារណា​នៅ​ខ្សោយ ហើយ​ប្តេជ្ញា​ចិត្ត​អនុ​វត្ត​ឲ្យ​បាន​ល្អ​នូវ​រាល់​ភារ​កិច្ច​"៕

ប្រ​ភព:www.baoangiang.com.vn -សឺនម៉ាល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ង្វៀង​វាំុ​ង​ថាំង