14/12/2015 - 15:32

ទិវាមហាសាមគ្គី

អប​អរ​សាទរ​ខួប​អនុស្សា​វ​រីយ៍​៨៥​ឆ្នាំ នៃ​ទិ​វា​បង្កើត​រណ​សិរ្ស​ប្រ​ជា​ជាតិ​ឯក​​ភាព​វៀត​ណាម (១៨​/១១​/១៩៣០​-១៨​/១១​/២០១៥​) គណៈ​កម្ម​ការ​ប្រ​ជាជ​ន​អនុ​សង្កាត់​១០ សង្កាត់​៩ ក្រុង​ត្រាវិ​ញ ខេត្ត​ត្រា​វិញ បាន​រៀប​ចំ​យ៉ាង​មហោ​ឡារិ​ក​ទិ​វា​ម​ហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​  ដើម្បី​រំ​លឹក​ឡើង​វិញ​ប្រ​ពៃ​ណី​បដិវត្តន៍​ដ៏​រុង​រឿង​របស់​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​។

ជូន​រង្វាន់​ដល់​សិស្ស​ក្រីក្រ​ក្នុង​ទិ​វា​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​។  

រយៈ​កាល​កន្លង មា​មីង​ជន​ជាតិ​កិញ ខ្មែរ លើភូ​មិ​សាស្រ្ត​អនុ​សង្កាត់​១០ សង្កាត់​៩ ក្រុង​ត្រាវិ​ញ បាន​រួ​មគ្នា​សាមគ្គី​អភិវឌ្ឍ​សេដ្ឋ​កិច្ច ជួយ​គ្នាផ​លិត​កម្ម​។ បើ​ប្រៀប​ធៀប​ជាមួ​យ​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​នេះ បច្ចុ​ប្បន្ន អនុ​សង្កាត់​១០ មាន​គ្រួ​សារ​ក្រី​ក្រ​នៅ​តែ​៣​គ្រួ​សារ​ជិត​ក្រ​ចំ​នួន​១២  កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​ចុះ​នៅ​តែ​១៧ មាន​គ្រួ​សារ​ជា​ច្រើន ក្រោយ​ពី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ហើយ​បាន​ឈាន​ឡើង​ជា​គ្រួ​សារ​អ្នក​មាន​។ តំ​បន់​អនុ​សង្កាត់​១០ បង្កើត​បាន​ក្រុម​សហ​ករណ៍​សេដ្ឋ​កិច្ច​មួយ​ក្រុម មាន​សមា​ជិក​ចូល​រួម​ចំ​នួន​១២នា​ក់ និង​ក្រុម​សហ​ករណ៍​ផលិត​កម្ម​រួម​គ្នា​ចែក​រំ​លែក​បទ​ពិ​សោធ​ ន៍នូវ​លើការ​ផលិត​កម្ម​។ ក្រៅ​ពី​នោះ ប្រជា​ជន​នៅ​ទាំង​ចលនា​រួម​គ្នា បង្កើន​កម្រិត​ផ្លូវ​ដាន​ចំ​នួ​ន​៧ខ្សែ​ សរុប​ប្រ​វែង​ជាង​៣០០០​ម៉ែត្រ ស​រុប​ថវិ​ការ​ដ្ឋជា​មួយ​ប្រជា​ជ​នរួ​ម​វិភាគ​ទាន​ចំ​នួន​៨៤០​លាន​ដុង និង​កម្លាំង​ពល​កម្ម​១០​៥​ថ្ងៃ។​

លោក​ត្រឹង​វាំុ​ងញ៉ឹង អនុ​ប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​សង្កាត់​៩ ឲ្យ​ដឹង​៖​" ជី​វ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅតំ​បន់​អនុសង្កាត់​១០​មាន​ការ​អភិ​វឌ្ឍន៍​រៀង​រាល់​ឆ្នាំ។​ ការ​ភ្ញាក់​រលឹក​ក្នុង​ការ​រៀន​សូត្រ​ការ​ពារ​សុខ​ភាព​និង​ស្មារ​តី​ប្រតិ​បត្តិ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ ត្រូវ​បាន​លើក​កម្ពស់​។ បង្អែក​ទៅ​លើ​ទស្សនៈ​ខាង​បញ្ហា​ម​ហា​សាម​គ្គី​ជន​ជាតិ។ បក្ស​និង​រដ្ឋ​មាន​គោល​ការណ៍ គោល​ន​យោ​បាយ​ជា​ច្រើន​​ដោយ មាន​ខ្លឹមសារ​ជាមូល​ដ្ឋាន​នោះ​គឺ​" សម​ភាព​សាមគ្គី ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក រួមគ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​" ទស្សនៈ​ទាំង​នោះ​ពិត​ប្រាក​ដ​បាន​ក្លា​យ​ជា​កម្លាំង​ដ៏​ខ្លាំង​ក្នុង​ការ​កសាង និង​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​ជា​ប្រ​ពៃ​ណី​មហា​សាមគ្គី​បណ្តាជន​ជាតិ​។ គោល​លំ​នាំ​និង​ស​កម្ម​ភាព​ទាំង​នោះ បាន​ធ្វើ​ឲ្យ​បរាជ័យ​នូវ​រាល់​ល្បិច​កល​របស់​អនុ​ភាព​អមិត្ត ប្រ​ឆាំង​ការ​រើស​អើង​បំ​បែក​បំបា​ក់​ជន​ជាតិ​ព្រមទាំង​កសាង​ទំនាក់​ទំនង​ល្អប្រ​សើររវាង​ជន​ជាតិ​​នានា បង្ក​ជាកម្លាំង​ចម្រុះ​ក្នុង​ប្រ​ព័ន្ធ​ន​យោបាយ​និង​កម្លាំង​ផែន​មហា​សាមគ្គី​ជន​ជាតិ​រឹង​មាំ។

នៅក្នុង​ឱកាស​នេះដែរ គណៈ​កម្ម​ការ​ប្រ​ជាជន​អនុ​សង្កាត់​១០ សង្កាត់​៩ ជូនលិ​ខិត​សរ​សើរ និង​លើក​សរ​សើរ​ជូន​រង្វាន់​ចំ​ពោះ​គ្រួសារ​ចំ​នួន​៣ ក្នុង​តំបន់​អនុ​សង្កាត់​ដោយ​មានស្នា​ដៃ​ក្នុង​ការ​ចលនា​​រប​ស់​ភូមិ​ភាគ​និងជូន​អំ​ណោយ​ចំ​នួន​១០​ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ជិត​ក្រ​ជូន​អា​ហា​រូប​ករណ៍១០​ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ​នៅ​ក្នុង​អនុ​សង្កាត់​។ មា​មីង​រួម​គ្នាបំ​ផុស​ចលនា​ក្នុង​ការ​ប្រឡង​ប្រ​ណាំង​ឆ្នាំ​២០១៦ បន្ត​ការ​ជំ​រុញ​ល្បឿន​និង លើក​កម្ពស់​គុណ​ភាព​អនុវត្ត​ការ​ចលនា​"ទូ​ទាំង​ប្រ​ជា​ជន​កសាង​ជីវ​ភាព​វប្ប​ធម៌នៅ​តំ​បន់​តាំង​ទី​លំ​នៅ"​៕

អត្ថបទ​និ​ង​រូបៈសឺន​ម៉ា​ល័យ​

ចែករំលែកអត្ថបទ