ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/11/2026 - 20:55

ពិ​និត្យ​ឡើង​វិញ​ការ​ងារ​ត្រៀម​បម្រុង​ចាត់​តាំង​ Festival អន្តេ​រជាតិ​ផ្នែក​ទំនិញ​ស្រូវ​អង្ករ​វៀត​ណាម​ លើក​ទី​ ២ 

(អ.ឡ​) ក្នុង​ពិ​ធិ​បើក​ Festival អន្ត​រជាតិ​ផ្នែក​ទំនិញ​ស្រូវ​អង្ករ​វៀត​ណាម​ លើក​ទី​២ - កឹង​ធើ​ ឆ្នាំ​២០២៦ មាន​កម្ម​វិធី​បាញ់​កាំជ្រួច​សិល្បៈ​កម្រិត​ទាប​(១០នា​ទី​)។

នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា លោក​ឡេកុង​លី​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បើក​កិច្ច​ប្រ​ជុំ​ជា​មួយ​ប្រ​ចាំ​ការ​គណៈ​ចាត់​តាំង​ Festival អន្តរ​ជាតិ​ផ្នែក​ទំនិញ​ស្រូវ​អង្ករ​វៀត​ណាម​លើក​ទី​២ - កឹង​ធើ​ ឆ្នាំ​២០២៦ ដើម្បី​ស្តាប់​របាយ​ការណ៍​អំ​ពី​ការ​ងារ​ត្រៀម​បម្រុង​ ព្រម​ទាំង​ពិ​និត្យ​ឡើង​វិញ​នូវ​ផ្នែក​ការ​ងារ​និង​ភារ​កិច្ច​តាម​កិច្ច​ចង្អុល​ការ​។ 

ថ្នាក់​ដឹក​នាំ​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ​ របាយ​ការណ៍​អំ​ពី​ល្បឿន​ដំ​ណើរ​ការ​អនុ​វត្ត​បណ្តា​សំ​ណង់​និង​ផ្នែក​ការ​ងារ​របស់​ Festival។

មក​ដល់​បច្ចុប្បន្ន​ សម្រាប់​ពិ​ធី​បើក​ Festival បាន​ឯក​ភាព​លើ​ខ្លឹម​សារ​សេ​ណា​រី​យ៉ូ ការ​រចនា​ឆាក​ កម្ម​វិធី​សិល្បៈ​ សិក្ខា​សា​លា​ មហោស្រព​ប្រឡង​ក្នុង​ខ្សែ​សង្វាក់​ព្រឹត្តិ​ការណ៍​ក៏​បាន​ចេញ​លិខិត​ផ្ញើ​ជូន​នគរ​បាល​ទី​ក្រុង​ជំនួយ​ការ​ងារ​ធា​នា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ ព្រម​ទាំង​លិខិត​អញ្ជើញ​អ្នក​តំ​ណាង​ចូល​រួម​ បណ្តា​សកម្ម​ភាព​ដាក់​តាំង​ពិព័រណ៍​ ឧទ្ទេស​នាម​ផលិត​ផល​ សមិទ្ធ​ផល​របស់​ផ្នែក​និង​ភូមិ​ភាគ​ រួម​ជា​មួយ​ការ​ងារ​ទទួល​ភ្ញៀវ​ ព័ស្តុ​ភារ​ កំ​ពុង​បាន​អនុ​វត្ត​តាម​ផែន​ការ​…។

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ តំ​ណាង​អនុ​កម្ម​ការ​ រួម​ជា​មួយ​មន្ទីរ​ គណៈ​ ផ្នែក​បាន​ធ្វើ​របាយ​ការណ៍​ជូន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ អំ​ពី​ផែន​ការ​ធា​នា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​មុន​និង​ក្នុង​អំ​ឡុង​ពេល​ប្រារព្ធ​ពិ​ធី​ Festival។សមា​ជិក​គណៈ​ចាត់​តាំង​ Festival ថ្នាក់​ដឹក​នាំ​គ្រប់​មន្ទីរ​ គណៈ​ ផ្នែក​និង​អង្គ​ភាព​នា​នា​ បាន​ឱ្យ​ដឹង​ថា​ កំ​ពុង​ប្រ​ញឹក​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ផ្នែក​ការ​ងារ​និង​ភារ​កិច្ច​ឱ្យ​សម្រេច​រួច​រាល់​។ ទន្ទឹម​នឹង​នោះ​ សំ​ណូម​ពរ​អង្គ​ភាព​ដែល​ចាត់​តាំង​ព្រឹត្តិ​ការណ៍​ ត្រូវ​រៀប​ចំ​ដំ​ឡើង​រោង​តង់ដើម្បី​បម្រើ​អ្នក​តំ​ណាង​អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​បើក​ ធា​នា​សុវត្ថិ​ភាព​ក្នុង​ករ​ណី​មាន​ភ្លៀង​ខ្យល់​ មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​អនុ​វត្ត​ផែន​ការ​ដង្ហែ​រក្បួន​នា​វា​ទេស​ចរណ៍​លើ​ដង​ទន្លេ​ហូវ​ សំ​ណូម​ពរ​អង្គ​ភាព​គ្រប់​គ្រង​ស្ពាន​កឹង​ធើ​បើក​ភ្លើង​បំ​ភ្លឺ​ ដើម្បី​បង្កើត​រូប​ភាព​ស្រស់​ស្អាត​នៃ​កឹង​ធើ​នា​រា​ត្រី​បើក​ពិ​ធី​ Festival។ពិ​ធី​បើក​ Festival នឹង​មាន​កម្ម​វិធី​បាញ់​កាំជ្រួច​សិល្បៈ​កម្រិត​ទាប ​(១០នា​ទី​) បម្រើ​ប្រ​ជា​ជន​និង​ទស្សនិកជន​ក្នុង​និង​ក្រៅ​ទី​ក្រុង​។

លោក​ឡេកុង​លី​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​។

លោក​ឡេកុង​លី​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ សំ​ណូម​ពរ​សមា​ជិក​គណៈ​ចាត់​តាំង​ គ្រប់​មន្ទីរ​ គណៈ​ ផ្នែក​ គប្បី​ពិ​និត្យ​ឡើង​វិញ​និង​ធ្វើ​បច្ចុប្បន្ន​ភាព​ការ​ងារ​ដែល​បាន​ប្រ​គល់​ឱ្យ​ ដើម្បី​ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​អនុ​វត្ត​។ ក្នុង​ដំ​ណាក់​ការ​អនុ​វត្ត​ភារ​កិច្ច​ គប្បី​កែ​សម្រួល​និង​បែង​ចែក​ការ​ងារ​ឱ្យ​សម​ស្រប​នឹង​ភាព​ជាក់​ស្តែង​ ចេញ​សេច​ក្តី​ប្រ​កាស​ហាម​យាន​យន្ត​ធ្វើ​ចរា​ចរណ៍​តាម​ផ្លូវ​ដែល​ប្រារព្ធ​ពិ​ធី​ Festival ដើម្បី​ធា​នា​ល្បឿន​ដំ​ណើរ​ការ​អនុ​វត្ត​បណ្តា​សំ​ណង់​នៃ​ពិ​ធី​បុណ្យ​។ បណ្តា​អនុ​កម្ម​ការ​និង​អង្គ​ភាព​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​ចាត់​តាំង​ព្រឹត្តិ​ការណ៍​ ត្រូវ​សហ​ការ​គ្នា​ជិត​ស្និទ្ធ​ ប្រ​គល់​ការ​ងារ​ច្បាស់​លាស់​អំ​ពី​កម្ម​វិធី​ ខ្លឹម​សារ​ បច្ចេក​ទេស​និង​រូប​ភាព​ ដើម្បី​ដំ​ណើរ​ការ​កម្ម​វិធី​ត្រូវ​តាម​ផែន​ការ​ ព្រម​ទាំង​សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​កង​កម្លាំង​នគរ​បា​លក​សាង​ផែន​ការ​ធា​នា​សន្តិ​សុខ​ សណ្តា​ប់់ធ្នាប់​ សុវត្ថិ​ភាព​ សម្រួល​ចរា​ចរណ៍​សម​ស្រប​ ដើម្បី​ជៀស​វាង​ការក​កស្ទះ​…៕

ហា​វ៉ាំង​-មុនី​

ចែករំលែកអត្ថបទ