ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា មជ្ឈមណ្ឌលជំរុញកសិកម្មខេត្តវិញឡុង សហការជាមួយការិយាល័យសេដ្ឋកិច្ចឃុំទីវកឹង ចាត់តាំងបើកថ្នាក់ហ្វឹកហ្វឺនជំរុញកសិកម្មផ្ទេរបច្ចេកទេសចិញ្ចឹមពពែតាមទិសដៅសុវត្ថិភាពជីវសាស្ត្របន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ ជូនកសិករចំនួន៣០នាក់នៅលើភូមិឋានឃុំ។

ទិដ្ឋភាពថ្នាក់ហ្វឹកហ្វឺន។
ក្នុងការហ្វឹកហ្វឺន អ្នករបាយការណ៍មជ្ឈមណ្ឌលជំរុញកសិកម្មខេត្តវិញឡុងបានឧទ្ទេសនាមអំពីពូជពពែ ការជ្រើសរើសពូជ ការថែទាំ ចិញ្ចឹម ការគ្រប់គ្រងហ្វូងពពែ បច្ចេកទេសសង់ទ្រុងសត្វ អនាម័យតាមស្តង់ដារចិញ្ចឹមសុវត្ថិភាពជីវសាស្ត្រ វិធានការបង្ការនិងព្យាបាលជំងឺមួយចំនួនលើពពែបន្តពូជ។ តាមនោះ ជួយឱ្យកសិករយល់ច្បាស់ថា កិច្ចការជ្រើសរើសពូជសត្វត្រូវមានប្រភពច្បាស់លាស់ ទិញនៅតាមមូលដ្ឋាន កសិដ្ឋានពូជដែលគួរទុកចិត្ត ហើយត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់តាមបទ្បបញ្ញត្តិរបស់ស្ថាប័នបសុពេទ្យ។ ទ្រុងសត្វត្រូវសង់ដាច់ដោយឡែកពីមណ្ឌលប្រជាជនតាំងទីលំនៅ ត្រូវមានរណ្ដៅសម្លាប់មេរោគ ដង់ស៊ីតេចិញ្ចឹមសមស្រប ចំណីត្រូវធានាគុណភាព មានសមាសធាតុអាហារូបត្ថម្ភគ្រប់គ្រាន់ ធានាស្តង់ដារអនាម័យ បន្ថែមសារធាតុរ៉ែនិងវីតាមីនឱ្យបានគ្រប់គ្រាន់ក្នុងចំណីសត្វ។ ត្រូវលាងសម្អាតស្នូកចំណីនិងប្រដាប់ដាក់ទឹកផឹក ព្រមទាំងឧបករណ៍ចិញ្ចឹមផ្សេងទៀតជាប្រចាំ។ ការសម្លាប់មេរោគ អនាម័យតាមកាលកំណត់ជារៀងរាល់សប្តាហ៍ និងចាក់វ៉ាក់សាំងការពារជំងឺឱ្យបានគ្រប់គ្រាន់តាមដំណើរការ។
ថ្នាក់ហ្វឹកហ្វឺនមិនត្រឹមតែជាសកម្មភាពផ្ទេរវិទ្យាសាស្ត្របច្ចេកទេស សំដៅលើកកម្ពស់ចំណេះដឹងខាងបច្ចេកទេសចិញ្ចឹមពពែសម្រាប់គ្រួសារកសិករ ឆ្លើយតបបានល្អតម្រូវការបច្ចេកទេសនៃទម្រង់ក្នុងផែនការ "កសាងទម្រង់ចិញ្ចឹមពពែតាមទិសដៅសុវត្ថិភាពជីវសាស្ត្របន្សុំទៅនឹងការប្រែប្រួលអាកាសធាតុ" ក្នុងឆ្នាំ២០២៦ ដែលមជ្ឈមណ្ឌលជំរុញកសិកម្មខេត្តវិញឡុងអនុវត្តនៅលើភូមិឋានឃុំទីវកឹង ដោយចំនួនពពែ៨៤ក្បាលប្រគល់ឱ្យ៨គ្រួសារចិញ្ចឹម (ក្នុងនោះពពែឈ្មោល១៤ក្បាលនិងពពែញី៧០ក្បាល)។
ការចិញ្ចឹមសុវត្ថិភាពជីវសាស្ត្រជួយគ្រប់គ្រងជំងឺរាតត្បាតបានល្អក្នុងដំណើរការចិញ្ចឹម បន្ថយប្រភពជំងឺផ្សេងៗ ការពារបរិស្ថាន តាមរយៈវិធានការវិនិច្ឆ័យកាកសំណល់ លាមកសត្វដើម្បីប្រើប្រាស់ទៅលើការដាំស្មៅ ព្រមទាំងផ្គត់ផ្គង់ជីសរីរាង្គមានតម្លៃខ្ពស់ជូនទីផ្សារ រួមចំណែកធានាបរិស្ថានបៃតង ជ្រះ ស្អាត។ ទម្រង់នេះនាំមកនូវលក្ខខណ្ឌដំបូងសម្រាប់ការបង្កើតនិងអភិវឌ្ឍតំបន់ចិញ្ចឹមពពែមានទិន្នផល ប្រសិទ្ធភាពខ្ពស់នៅភូមិភាគ បង្កការងារធ្វើសម្រាប់កម្លាំងពលកម្មជនបទ បង្កើនចំណូលសម្រាប់គ្រួសារកសិករ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម៕
វ៉ាំងធឿង - សុផន