ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/11/2026 - 20:32

ឃុំ​លីវ​ទូ​ បូក​សរុប​បណ្ដោះ​អា​សន្ន​យុទ្ធ​នា​ការ​ "៦០ ថ្ងៃ​ចេញ​ដំ​ណើរ​ធ្វើ​ឧត្តាន​កម្ម​បំ​ណិន​ឌីជី​ថល​ជូន​ប្រ​ជា​ជន​" 

នា​រសៀល​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ​ ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​សន្និ​សីទ​បូក​សរុប​បណ្ដោះ​អា​សន្ន​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​យុទ្ធ​នា​ការ​ "៦០ ថ្ងៃ​ចេញ​ដំ​ណើរ​ទៅ​គ្រប់​ច្រក​ល្ហក​ គ្រប់​គេ​ហ​ដ្ឋាន​ ណែ​នាំ​ប្រ​ជា​ជន​ម្នាក់​ៗអំ​ពី​បំ​ណិន​ឌីជី​ថល​ និង​ការ​ប្រើ​ប្រាស់​សេ​វា​កម្ម​ឌីជី​ថល​" ដើម្បី​ចូល​រួម​អប​អរ​សា​ទរ​ទិវា​ផ្លាស់​ប្ដូរ​ឌីជី​ថល​ជាតិ​ ឆ្នាំ​២០២៦ លើ​ភូមិ​ឋាន​ឃុំ​។

ទិដ្ឋភាព​នៃ​អង្គ​សន្និ​សីទ​។

យុទ្ធ​នា​ការ​នេះ​បាន​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​តុ​លា​ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ ឆ្នាំ​២០២៦ ក្នុង​គោល​បំ​ណង​នាំ​យក​បច្ចេក​វិទ្យា​បង្ខិត​ជិត​ប្រ​ជា​ជន​ ជួយ​ឱ្យ​មា​មីង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រើ​ប្រាស់​សេ​វា​កម្ម​ឌីជី​ថល​ចាំ​បាច់​ក្នុង​ជីវ​ភាព​រស់​នៅ​និង​ការ​ផលិត​។ នេះ​គឺ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ក្នុង​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៥៧-NQ/TW របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​ការ​ជំ​រុញ​ការ​អភិវឌ្ឍ​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ និង​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ជាតិ​ ព្រម​ទាំង​ផែន​ការ​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​។

ថ្នាក់​ដឹក​នាំ​ឃុំ​លីវ​ទូ​ និង​តំ​ណាង​ស្ថា​ប័ន​ អង្គ​ភាព​ ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ទាំង​ ៨ ភូមិ​ចូល​រួម​សន្និ​សីទ​។

ជា​មួយ​ទិស​ស្លោក​ "កាន់​ដៃ​បង្គាប់​ការ​ និង​បង្ហាញ​គំ​រូ​ជាក់​ស្តែង​តាម​ជំ​ហាន​នីមួយៗ​" ឃុំ​លីវ​ទូ​បាន​ចាត់​ចែង​សុក្រឹត​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ចំ​នួន​ ៨ ក្រុម​ នៅ​តាម​ភូមិ​ទាំង​ ៨ ដោយ​មាន​សមា​ជិក​ស្នូល​សរុប​ ៧២ នាក់​ ជា​យុវ​ជន​ សមា​ជិក​សមា​គម​នា​រី​ សមា​ជិក​សមា​គម​កសិ​ករ​និង​កង​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​។ ភូមិ​ភាគ​ក៏​បាន​ចាត់​ចែង​ថវិកា​ ៣៩០ លាន​ដុង​ សម្រាប់​សកម្ម​ភាព​ផ្លាស់​ប្ដូរ​ ឌីជី​ថល​ និង​អនុ​វត្ត​កម្រិត​ឧបត្ថម្ភ​ ១,៥ លាន​ដុង​ក្រុម​នីមួយៗ​ក្នុង​មួយ​ខែ​ តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ២០/២០២៦/NQ-HĐND របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​។ គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ក្រោយ​ពី​អនុ​វត្ត​បាន​ជិត​មួយ​ខែ​ ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍បាន​ចលនា​ប្រ​ជា​ជន​ ១.៤៧៨ នាក់​ចូល​រួម​ក្រុម​ Zalo នៅ​បណ្តា​ភូមិ​ មាន​អ្នក​ចាប់​អា​រម្មណ៍​លើ​គណ​នី​ Zalo OA "មនោ​សញ្ចេតនា​លីវ​ទូ​" ១.១៧៣ លើក​នាក់​ ដំ​ឡើង​កម្ម​វិធី​ Can Tho Smart ជូន​ប្រ​ជា​ជន​ ១.៣៣៩ លើក​នាក់​ បង្កើន​ចំ​នួន​អ្នក​តាម​ដាន​ទំ​ព័រ​ Fanpage របស់​ឃុំ​ឡើង​ដល់​ ៣.២៦៤ នាក់​។ ចំ​ណែក​នៅ​លើ​វេទិកា​ "ប្រ​ជា​សិក្សា​ឌីជី​ថល​" កង​កម្លាំង​នគរ​បាល​ឃុំ​សម្រេច​អត្រា​ ១០០% កម្មា​ភិបាល​ បក្ខ​ជន​ បាន​បញ្ចប់​វគ្គ​សិក្សា​។

ថ្លែង​ក្នុង​សន្និ​សីទ​ លោក​ស្រី​វ៉​ធី​ញ៉ី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ​ បាន​កំ​ណត់​ទិស​ដៅ​ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ ឆ្នាំ​២០២៦ ឃុំ​នឹង​បន្ត​ជំ​រុញ​លើក​ទឹក​ចិត្ត​ដើម្បី​ឱ្យ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ និង​សមា​ជិក​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ទាំង​ ៨ ក្រុម​ ដើម្បី​បញ្ចប់​វគ្គ​សិក្សា​នៅ​លើ​វេទិកា​ "ប្រ​ជា​សិក្សា​ឌីជី​ថល​" ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៦។ ទន្ទឹម​នឹង​នោះ​ លោក​ស្រី​បាន​ចង្អុល​ការ​ដល់​នគរ​បាល​ឃុំ​ សហ​ការ​ជា​មួយ​អង្គ​ការ​នយោ​បាយ​ - សង្គម​នា​នា​ ជំ​រុញ​ការ​ណែ​នាំ​ប្រ​ជា​ជន​ឱ្យ​ប្រើ​ប្រាស់​កម្ម​វិធី​ VNeID បញ្ចូល​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និក និង​អនុ​វត្ត​ការ​ទូ​ទាត់​ប្រាក់​ឧបត្ថម្ភ​សុខុមាល​ភាព​សង្គម​ដោយ​មិន​ប្រើ​សាច់​ប្រាក់​។ ភូមិ​ភាគ​ក៏​ពន្លឿន​ការ​សហ​ការ​អនុ​វត្ត​ទម្រង់​ "ផ្សារ​ ៤.០" ឬ​ "ដង​ផ្លូវ​ទូរ​ទាត់​មិន​ប្រើ​សាច់​ប្រាក់​" ដើម្បី​រួម​ចំ​ណែក​នាំ​យក​ប្រ​យោជន៍​នៃ​ឌីជី​ថល​ឱ្យ​កាន់​តែ​ខិត​ជិត​ប្រ​ជា​ជន​៕ 

ហុង​ទើ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ