លើកកម្ពស់ស្មារតីឈានមុខ និងច្នៃប្រតិដ្ឋ សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់នៃទីក្រុងកឹងធើ បានអនុវត្តសកម្មភាពជាច្រើនដើម្បីជួយប្រជាជនក្នុងការស្វែងយល់ពីបច្ចេកវិទ្យា ការប្រើប្រាស់សេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញ និងកម្មវិធីឧបករណ៍ឌីជីថល។ ឆ្លងតាមរយៈនោះ រួមចំណែកជំរុញការកែទម្រង់រដ្ឋបាល និងកសាងរដ្ឋាភិបាលឌីជីថលតាំងពីមូលដ្ឋាន។

សមាជិកសម្ព័ន្ធយុវជន និងយុវជនទីក្រុងកឹងធើ ចូលរួមយ៉ាងសកម្មក្នុងការជួយប្រជាជនអនុវត្តសេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញ។
គិតចាប់តាំងពីដើមឆ្នាំ ២០២៦ មកទល់ពេលនេះ សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់នៃទីក្រុងកឹងធើ បានចាត់តាំងសកម្មភាពចំនួន ៣១៥ លើក ដើម្បីផ្សព្វផ្សាយនិងជួយប្រជាជនអនុវត្តសេវាកម្មរដ្ឋ (DVC) តាមប្រព័ន្ធអនឡាញ និងសេវាឌីជីថលនៅលើកម្មវិធី VNeID។ យុវជននៅតាមឃុំ និងសង្កាត់នានា ថែមទាំងសកម្មសហការជាមួយមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋ អនុវត្តបណ្តាទម្រង់ជួយប្រជាជនក្នុងការអនុវត្តបែបបទរដ្ឋបាលនៅលើបរិស្ថានអេឡិចត្រូនិកផងដែរ។
គួរកត់សម្គាល់នោះគឺ សម្ព័ន្ធយុវជនថ្នាក់ឃុំ និងសង្កាត់ទាំង ១០៣/១០៣ បានពង្រឹងកងជួរ “ប្រជាសិក្សាឌីជីថល” បើកយុទ្ធនាការផ្សព្វផ្សាយ និងជួយសមាជិកសម្ព័ន្ធយុវជន យុវជននិងប្រជាជនជាង ៩០.៦០០ នាក់ លើកកម្ពស់សមត្ថភាពឌីជីថល ការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ និងសេវា DVC តាមប្រព័ន្ធអនឡាញ។ ដោយមានទម្រង់ជាក់ស្តែងជាច្រើនដូចជា “ស្ពានតភ្ជាប់ឌីជីថល និងសន្តិសុខបៃតង”, “ហាងលក់ទំនិញឌីជីថល” និង “ធនាគារគំនិតឌីជីថល”... បន្តបានដាក់ឱ្យអនុវត្តនិងបើកទូលាយ រួមចំណែកដល់ការធ្វើពិពិធកម្មវិធីសាស្ត្រផ្សព្វផ្សាយ និងនាំយកចំណេះដឹងព្រមទាំងបំណិនឌីជីថលឱ្យកាន់តែខិតជិតនឹងសហគមន៍។
តាមលោកស្រី លឺ ធីង៉ុកអាញ លេខាសម្ព័ន្ធយុវជនទីក្រុងកឹងធើ បានឱ្យដឹង ទម្រង់សមាជិកសម្ព័ន្ធយុវជនជំនួយ DVC តាមប្រព័ន្ធអនឡាញ គឺជាសកម្មភាពជាក់ស្តែង សំដៅជួយប្រជាជន ជាពិសេសគឺយុវជន បានខិតជិតនិងប្រើប្រាស់សេវាកម្មរដ្ឋ និងមូលដ្ឋានគ្រឹះឌីជីថលប្រកបដោយប្រសិទ្ធភាព។ តាមរយៈនោះ លើកកម្ពស់តួនាទីឈានមុខ និងការទទួលខុសត្រូវរបស់យុវជនក្នុងការជួយប្រជាជនអនុវត្តបែបបទរដ្ឋបាលបានយ៉ាងឆាប់រហ័ស និងងាយស្រួល ជាពិសេសក្នុងដំណាក់កាលដំបូងអនុវត្តបែបបទរដ្ឋបាលនៅថ្នាក់ឃុំ។ សកម្មភាពនេះថែមទាំងរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិរហូតដល់ឆ្នាំ ២០២៥ និងទិសដៅដល់ឆ្នាំ ២០៣០។

យុវជនឃុំត្រឹងដេ លើកកម្ពស់ស្មារតីឈានមុខ និងស្ម័គ្រចិត្តក្នុងការជួយប្រជាជនផ្លាស់ប្តូរឌីជីថល។
នៅឃុំត្រឹងដេ ចលនាយុវជនចូលរួមក្នុងការផ្លាស់ប្តូរឌីជីថល បានធ្វើឱ្យជាក់ស្តែងតាមរយៈសកម្មភាពជាក់ស្តែងជាច្រើន ផ្សារភ្ជាប់ទៅនឹងតម្រូវការរបស់ប្រជាជន។ សម្ព័ន្ធយុវជនឃុំបានសហការជាមួយនគរបាលឃុំ បើកយុទ្ធនាការ “វិស្សមកាលឌីជីថលជាមួយ VNeID” រក្សាទម្រង់ “ប្រជាសិក្សាឌីជីថល” ចូលរួមក្នុងក្រុមចល័តដោះស្រាយបែបបទរដ្ឋបាល ជួយប្រជាជនអន់ប្រៀបនិងគាំទ្រយុទ្ធនាការ “៦០ថ្ងៃយប់” បញ្ចូលព័ត៌មាន និងឯកសារនៅលើកម្មវិធី VNeID។ ក្នុងដំណើរការអនុវត្ត សមាជិកសម្ព័ន្ធយុវជន និងយុវជនបានសហការជាមួយកម្លាំងសមត្ថកិច្ច ផ្សព្វផ្សាយ ចលនានិងណែនាំប្រជាជនដោយផ្ទាល់អំពីរបៀបប្រើប្រាស់នៅលើកម្មវិធី។ ជាពិសេស ចំពោះមនុស្សចាស់ និងអ្នកដែលមិនជំនាញខាងបច្ចេកវិទ្យា យុវជនបានព្យាយាមណែនាំម្តងមួយជំហានៗ ជួយឱ្យប្រជាជនបានខិតជិតជាមួយនឹងអត្តសញ្ញាណប័ណ្ណអេឡិចត្រូនិក និងសេវាឌីជីថលបានកាន់តែងាយស្រួល។
គិតតាំងពីដើមឆ្នាំ ២០២៦ មកទល់ពេលនេះ យុវជនឃុំត្រឹងដេ បានបើកយុទ្ធនាការជាង ១៥ លើក ទាក់ទាញសមាជិកសម្ព័ន្ធយុវជន និងយុវជនចូលរួមជាង ២៥៣ នាក់។ ឆ្លងតាមរយៈនោះ រួមចំណែកជួយប្រជាជនបានខិតជិតកម្មវិធីឧបករណ៍ឌីជីថល បន្ថយការលំបាកពេលអនុវត្តបែបបទរដ្ឋបាល ជាពិសេសក្នុងបរិការណ៍ដែលអនុវត្តទម្រង់រដ្ឋអំណាច ភូមិភាគពីរថ្នាក់ ដែលបែបបទរដ្ឋបាលជាច្រើនត្រូវអនុវត្តនៅថ្នាក់ឃុំ។
បងស្រី លីវ ធីកឹមតៀង សមាជិកសម្ព័ន្ធយុវជនភូមិផ្សារ ឃុំត្រឹងដេ បានចែករំលែក៖ “នៅពេលទម្រង់រដ្ឋអំណាច ភូមិភាគពីរថ្នាក់ដំណើរការជាផ្លូវការ សមាជិកសម្ព័ន្ធយុវជន និងយុវជនបានវត្តមាននៅទីនេះដើម្បីជួយប្រជាជនអនុវត្តបែបបទរដ្ឋបាល ចាប់ពីការទទួលសំណើ ពន្យល់រហូតដល់ការណែនាំធ្វើសំណុំឯកសារតាមប្រព័ន្ធអនឡាញ។ ឆ្លងតាមរយៈនោះ ជួយឱ្យប្រជាជន ជាពិសេសអ្នកដែលមិនជំនាញខាងបច្ចេកវិទ្យា បានប្រើប្រាស់សេវាកម្មរដ្ឋងាយស្រួលជាង”។
ពេលខាងមុខ សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់នៃទីក្រុងកឹងធើ នឹងបន្តជួយប្រជាជនក្នុងការប្រើប្រាស់ VNeID ការបញ្ចូលឯកសារ និងអនុវត្តសេវា DVC តាមប្រព័ន្ធអនឡាញ។ តាមរយៈនេះ រួមចំណែកផ្សព្វផ្សាយបំណិនឌីជីថល ជំរុញការកែទម្រង់រដ្ឋបាល និងកសាងរដ្ឋាភិបាលឌីជីថលបម្រើជូនប្រជាជន៕
ហុងទើ-វ៉ាន់តឹន