ជ្រើសរើសកូនគោញីល្អៗទុកមេ រួមផ្សំនឹងលក់គោកូន និងចិញ្ចឹមគោបន្ធាត់ អ្នកមីងគឹមផល នៅអនុសង្កាត់៧ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង ជាជំហានរកបានប្រភពចំណូលស្ថិរភាពជូនគ្រួសារ។ ផ្តើមពីគោមេមួយក្បាលដំបូង មានពេលខ្លះគាត់ពង្រីកហ្វូងគោឡើងដល់ ១០ ក្បាល រួមចំណែកលំនឹងជីវភាព។

អ្នកមីងគឹមផល កំពុងឱ្យចំណីគោ។
អ្នកមីងគឹមផល ជាសមាជិកសមាគមកសិករអនុសង្កាត់ ៧ សង្កាត់ង្វៀកហ្វា។ គ្រួសារគាត់ចាប់ផ្តើមចិញ្ចឹមគោផ្តើមពីគោមេមួយក្បាល។ ក្រោយពីគោកើតកូនមួយល្បាស់ៗ គាត់ជ្រើសរើសកូនគោញីល្អៗទុកចិញ្ចឹមបន្តពូជ រីឯកូនគោដែលមិនទុកមេ គាត់លក់ដើម្បីមានប្រាក់ចំណូលបន្ថែម។ នៅពេលគោកើតកូន គាត់តែងជ្រើសទុកសម្រាប់ចិញ្ចឹម មានពេលខ្លះគោរបស់គ្រួសារកើនឡើងដល់ ១០ ក្បាលឯណោះ។ តាមប្រសាសន៍របស់មីងផល គោញីដែលជ្រើសទុកពូជ គាត់ចិញ្ចឹមរហូតដល់កើតកូន។ វិធីនេះទាមទារពេលវេលាចិញ្ចឹមយូរ ប៉ុន្តែជួយឱ្យគ្រួសារមានគោមេចិញ្ចឹមបន្ថែម។ រីឯគោកូនដែលមិនទុកមេ គាត់លក់ដើម្បីមានចំណូលបន្ថែម រួមចំណែកមានប្រាក់ចាយវាយក្នុងជីវភាពប្រចាំថ្ងៃ និងចំណាយក្នុងការចិញ្ចឹមគោ។

កម្មាភិបាលភូមិភាគមកពិនិត្យទម្រង់ចិញ្ចឹមគោមេរបស់មីងផល។
ទន្ទឹមនឹងនោះ អ្នកមីងគឹមផល នៅទាំងរួមផ្សំចិញ្ចឹមគោបន្ធាត់ទៀតផង។ មីងផល ឱ្យដឹង៖ កូនគោតូចមានតម្លៃពី ១៨ – ២៥ លានដុងក្នុងមួយក្បាល ចំណែកគោបន្ធាត់មានតម្លៃពី ៤៥ – ៥៥ លានដុងក្នុងមួយក្បាល អាស្រ័យលើទម្ងន់។ ក្នុងមួយឆ្នាំៗ គ្រួសារគាត់លក់គោប្រមាណពី ៣–៤ ក្បាល រួមទាំងកូនគោតូច និងគោបន្ធាត់ មានប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព និងចំណាយក្នុងការចិញ្ចឹមគោ។ ប្រាក់ចំណូលអាស្រ័យលើប្រភេទគោ និងទម្ងន់ពេលលក់។ ចិញ្ចឹមគោមេដើម្បីមានប្រភពកូនគោសម្រាប់លក់ ឬទុកធ្វើគោពូជ ចំណែកគោបន្ធាត់ត្រូវចិញ្ចឹមឱ្យឡើងទម្ងន់មុនពេលលក់។ រួមផ្សំនឹងចិញ្ចឹមគោ មេនិងចិញ្ចឹមគោបន្ធាត់ ជួយឱ្យគ្រួសារគាត់ប្រភពគោពូជផង និងមានចំណូលពីការលក់គោដើម្បីមានប្រាក់ផ្គត់ផ្គង់ជីវភាព និងបន្តវិនិយោគចិញ្ចឹមគោផង។
លោក ស៊ើងវុាំងឌឿក ប្រធានសមាគមកសិករអនុសង្កាត់ ៧ សង្កាត់ង្វៀកហ្វា បញ្ជាក់៖ មីងគឹមផល ជាសមាជិកម្នាក់ទ្រាំលំបាករៀនសូត្រ និងខិតខំធ្វើការរកស៊ី។ ផ្តើមពីទម្រង់ចិញ្ចឹមគោមេ គាត់បង្កបានប្រភពចំណូលជូនគ្រួសារ។ ការខិតខំប្រិតសំចៃ ព្រមជាមួយនឹងវិធីជ្រើសរើសកូនគោញីធ្វើពូជ គឺជាចំណុចគួរឱ្យកត់សម្គាល់ក្នុងការចិញ្ចឹមគោរបស់គាត់។ ផ្តើមពីភាពជាក់ស្តែងនេះ គ្រួសារដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានេះ អាចស្វែងយល់ពីវិធីកូនគោញីទុកពូជ រួមផ្សំចិញ្ចឹមគោមេ ព្រមទាំងគោបន្ធាត់ ដើម្បីជ្រើសទិសដៅអភិវឌ្ឍសមស្រប។ ទោះបីដូច្នោះក្តី ទ្រង់ទ្រាយចិញ្ចឹមគោគប្បីផ្សារភ្ជាប់នឹងសមត្ថភាពថែទាំ ប្រភពចំណី និងលក្ខណៈទ្រុងគោរបស់គ្រួសារនីមួយៗ តាមរយៈនោះ ទម្រង់ចិញ្ចឹមគោ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចបន្តិចម្តងៗ៕
ទីទុយ - វិមាន