04/11/2026 - 21:25

ស្តាប់​មតិ​យោបល់​ប្រ​ជា​ជន​ រក្សា​ខ្ជាប់​ភាព​សុខ​សាន្ត​តាំង​ពី​មូល​ដ្ឋាន​ 

បង្កើន​ការ​យាម​ល្បាត​បង្ការ​ទប់​ស្កាត់​បទ​ល្មើស​ ប្ដូរ​ផ្ដាច់​បង្ក្រាប​បាប​គ្រោះ​គ្រឿង​ញៀន​ និង​លើក​កម្ពស់​ជាង​ទៀត​ស្មារតី​បម្រើ​ប្រ​ជា​ជន​ គឺ​ជា​សំ​ណើរ​ ក្នុង​អង្គ​សន្និ​បាត​ “នគរ​បាល​ស្តាប់​មតិ​យោបល់​ប្រ​ជា​ជន​” ឆ្នាំ​២០២៦ របស់​ឃុំ​ភូ​ឡុក​ ទី​ក្រុង​កឹង​ធើ​។ រាល់​យោបល់​ចូល​រួម​ដោយ​ត្រង់​ៗរបស់​ប្រ​ជា​ជន​ បាន​ក្លាយ​ជា​មូល​ដ្ឋាន​ដើម្បី​កម្លាំង​នគរ​បាល​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ រក្សា​ខ្ជាប់​ភាព​សុខ​សាន្ត​នៅ​ភូមិ​ឋាន​ ។

នៅ​ក្នុង​អង្គ​សន្និ​បាត​សន្ទនា​ ក្រៅ​ពី​ការ​ក្តោ​បក្តាប់​លទ្ធ​ផល​ការ​ងារ​ធា​នា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ ប្រ​ជា​ជន​ឃុំ​ភូ​ឡុក​បាន​បើក​ចំ​ហ​ ឆ្លុះ​បញ្ចាំង​បញ្ហា​លេច​ធ្លោ​ជា​ច្រើន​ដែល​ផ្តើម​ចេញ​ពី​ជីវ​ភាព​ជាក់​ស្តែង​។ ជា​ពិ​សេស​គឺ​ស្ថាន​ភាព​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​នៅ​តំ​បន់​ជាប់​ព្រំ​ប្រ​ទល់​ និង​ហា​និភ័យ​បង្កប់​ខ្លួន​អំ​ពី​គ្រឿង​ញៀន​។ អ្នក​មីង​ ផាង​ ធី​ង៉ុក​ ប្រ​ជា​ជន​នៅ​ភូមិ​ ២ បាន​ស្នើ​ឱ្យ​កម្លាំង​សមត្ថ​កិច្ច​គប្បី​ម្ចាស់​ការ​ផែន​ការ​បង្ការ​ទប់​ស្កាត់​ និង​បង្កើន​ការ​ព្រមាន​ចំ​ពោះ​បទ​ល្មើស​គ្រឿង​ញៀន​។ អ្នក​មីង​ ង៉ុក​ ចែក​រំលែក​៖ “ដោយ​សារ​ភូមិ​នៅ​ជាប់​ព្រំ​ប្រ​ទល់​ឃុំ​ជា​ច្រើន​ ផ្លូវ​ថ្នល់​តភ្ជាប់​គ្នា​ងាយ​ស្រួល​ធ្វើ​ដំ​ណើរ​ ដូច្នេះ​អំ​ពើ​លួច​ប្លន់​ងាយ​កើត​មាន​ណាស់​ ប្រ​ជា​ជន​អ្នក​ណា​ក៏​ព្រួយ​បា​រម្ភ​ដែរ​។ ក្រៅ​ពី​ប្រ​ជា​ជន​ស្វ័យ​ការ​ពារ​ទ្រព្យ​សម្បត្តិ​ កម្លាំង​នគរ​បាល​គប្បី​បង្កើន​ការ​យាម​ល្បាត​ បោស​សម្អាត​រាល់​បទ​ល្មើស​។ ទន្ទឹម​នឹង​នោះ​ សព្វ​ថ្ងៃ​បាប​គ្រោះ​គ្រឿង​ញៀន​កំ​ពុង​វិវត្ត​យ៉ាង​ស្មុគ​ស្មាញ​ គប្បី​ផ្តុំ​កម្លាំង​ដោះ​ស្រាយ​ឱ្យ​ដាច់​ស្រ​ឡះ​ ដាច់​ខាត​មិន​ទុក​ឱ្យ​មុខ​សញ្ញា​អាក្រក់​អូស​ទាញ​សិស្សា​នុសិស្ស​ ដែល​ជា​វ័យ​ងាយ​រង​ឥទ្ធិ​ពល​បាន​ឡើយ​”។

លោក​ ប៊ូយ ថា​ញ់ស៊ឺ នៅ​ភូមិ​ត្រឿង​ហៀង​ ផ្តល់​មតិ​យោបល់​ក្នុង​អង្គ​សន្និ​បាត​។

ក្រៅ​ពី​កង្វល់​អំ​ពី​សណ្តាប់​ធ្នាប់​សង្គម​ ប្រ​ជា​ជន​ភូមិ​ភាគ​បាន​កត់​សម្គាល់​ និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​កម្លាំង​នគរ​បាល​ក្រោយ​ពេល​ដាក់​ឱ្យ​ដំ​ណើរ​ការ​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ២ ថ្នាក់​។ ថ្វី​ដ្បិត​តែ​បរិមាណ​ការ​ងារ​ច្រើន​ ភូមិ​សាស្ត្រ​ទូ​លាយ​ក៏​ដោយ​ ប៉ុន្តែ​កម្មា​ភិបាល​ យុទ្ធ​ជន​ នគរ​បាល​នៅ​តែ​ខិត​ខំ​ច្បាម​ខ្ជាប់​មូល​ដ្ឋាន​ អស់​ពី​ចិត្ត​ដោះ​ស្រាយ​នូវ​បែប​បទ​រដ្ឋ​បាល​ពេញ​មួយ​ថ្ងៃ​ ទាំង​ឈប់​សម្រាក​ ថ្ងៃ​បុណ្យ​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ជូន​ប្រ​ជា​ជន​ធ្វើ​អត្ត​សញ្ញា​ណ​ប័ណ្ណ​ និង​ចុះ​បញ្ជី​ទោ​ចក្រ​យាន​យន្ត​។ ផ្តើម​ពី​ភាព​ជាក់​ស្តែង​នោះ​ ​លោក​ ប៊ូយថា​ញ់ស៊ឺ នៅ​ភូមិ​ត្រឿង​ហៀង​ បាន​ស្នើ​ឱ្យ​ នគរ​បាល​បន្ត​រឹត​បន្តឹង​ពិ​និត្យ​ការ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ គ្រប់​គ្រង​ចំ​នួន​ប្រ​ជា​ជន​ និង​ប្តូរ​ផ្តា​ច់បង្ក្រាប​ឱ្យ​អស់​រាល់​សកម្ម​ភា​ពពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ បាប​គ្រោះ​សង្គម​។ មាន​ទស្សនៈ​ដូច​គ្នា​នោះ​ដែរ​ លោក​ តូ យឹង នៅ​ភូមិ​យ៉ុងចួ បាន​ឱ្យ​ដឹង​៖ “ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ណាស់​ចំ​ពោះ​ការ​អស់​ពី​ចិត្ត​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​នគរ​បាល​ក្នុង​ការ​ទទួល​និង​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​។ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​ក៏​មាន​សំ​ណើរ​ឱ្យ​អង្គ​ភាព​ជំ​រុញ​ខ្លាំង​ក្លា​ការ​បង្ក្រាប​ កំ​ទេ​ចចោល​ឱ្យ​អស់​ទី​តាំង​ មុខ​សញ្ញា​គ្រឿង​ញៀន​ កុំ​ទុក​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវ​ភាព​របស់​ប្រ​ជា​ជន​”។

បណ្តា​មតិ​យោបល់​របស់​ប្រ​ជា​ជន​ក្នុង​អង្គ​សន្និ​បាត​ បាន​ឆ្លុះ​បញ្ចាំង​ត្រឹម​ត្រូវ​តាម​ភាព​ជាក់​ស្តែង​នៃ​ការ​ងារ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ឋាន​។ គិត​ដល់​ថ្ងៃ​ទី​ ៣០-តុ​លា​-២០២៦ ទូ​ទាំង​ឃុំ​ភូ​ឡុក​កើត​មាន​បទ​ល្មើស​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​ចំ​នួន​ ១៩ ករ​ណី​ (បន្ថយ​ ៦ ករ​ណី​បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០២៥)។ កម្លាំង​នគរ​បាល​ឃុំ​បា​នរក​ឃើញ​ ៥ ករ​ណី​ជា​មួយ​នឹង​ ១៤ មុខ​សញ្ញា​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​អំ​ពី​គ្រឿង​ញៀន​; ៣ ករ​ណី​ ៣ មុខ​សញ្ញា​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​អំ​ពី​បរិស្ថាន​; បង្ក្រាប​ ៣ ករ​ណី​ ១០ មុខ​សញ្ញា​លេង​ល្បែង​ស៊ី​សង​។ អង្គ​ភាព​បាន​ចាត់​តាំង​ការ​យាម​ល្បាត​ចំ​នួន​ ២១២ លើក​ ដោយ​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ចូល​រួម​ចំ​នួន​ ៩៣៦ នាក់​។ ឈរ​លើ​សមរ​ភូមិ​កំ​ណែ​ទម្រង់​រដ្ឋ​បាល​ នគរ​បាល​ឃុំ​បាន​ទទួល​សំណុំ​ឯក​សារ​ស្នាក់​នៅ​ចំ​នួន​ ៧.៤១៤ ច្បាប់​ ផ្ដល់​អត្ត​សញ្ញា​ណ​ប័ណ្ណ​ជូន​ ៩.១៣១ ករ​ណី​ និង​ដំ​ឡើង​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និកកម្រិត​ ២ សម្រាប់​ ៦.៤០៩ ករ​ណី​។

អ្នក​តំ​ណាង​ចូល​រួម​អង្គ​សន្និ​បាត​ “នគរ​បាល​ស្តាប់​មតិ​យោបល់​ប្រ​ជា​ជន​”។

វរ​សេនីយ៍​ឯក​បម្រុង​ វ៉ូ​ថា​ញ់វៀត​ ប្រ​ធាន​នគរ​បាល​ឃុំ​ភូ​ឡុក​ បាន​អះ​អាង​ថា​ បណ្តា​មតិ​យោបល់​របស់​ប្រ​ជា​ជន​គឺ​ជា​មូល​ដ្ឋាន​សំ​ខាន់​ដើម្បី​កម្លាំង​នគរ​បាល​វាយ​តម្លៃ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ កំ​ណត់​ដឹង​នូវ​បញ្ហា​ដែល​នៅ​សេស​សល់​ និង​ដាក់​ចេញ​នូវ​វិធាន​ការ​ជាក់​ស្តែង​។ ក្នុង​ពេល​ខាង​មុខ​ នគរ​បាល​ឃុំ​នឹង​ម្ចាស់​ការ​សហ​ការ​ជា​មួយ​បណ្តា​ស្ថា​ប័ន​ ផែ្នក​ អង្គ​ការ​មហា​ជន​ ជំ​រុញ​ខ្លាំង​ក្លា​ការ​ងារ​យាម​ល្បាត​ ត្រួត​ពិ​និត្យ​តាម​ដង​ផ្លូវ​ ភូមិ​សាស្ត្រ​ជាប់​ព្រំ​ប្រ​ទល់​; ប្ដេជ្ញា​ចិត្ត​វាយ​លុក​ បង្ក្រាប​បទ​ល្មើស​លួច​ប្លន់​ និង​បាប​គ្រោះ​គ្រឿង​ញៀន​; ទន្ទឹម​នឹង​នោះ​ រក្សា​ខ្ជាប់​វិន័យ​ ឥរិយាបថ​អស់​ពី​ចិត្ត​ កសាង​រូប​ភាព​យុទ្ធ​ជន​នគរ​បាល​ “ជិត​ស្និទ្ធ​ប្រ​ជា​ជន​ ប្រ​កៀក​ប្រ​ជា​ជន​ ដើម្បី​ប្រ​ជា​ជន​បម្រើ​”។

សន្និ​បាត​ “នគរ​បាល​ស្តាប់​មតិ​យោបល់​ប្រ​ជា​ជន​” មិន​ត្រឹម​តែ​ជា​វេទិកា​សន្ទនា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ស្ពាន​តភ្ជាប់​ពង្រឹង​ទំនុក​ចិត្ត​រវាង​កម្លាំង​នគរ​បាល​ជា​មួយ​ប្រ​ជា​ជន​ទៀត​ផង​។ ផ្តើម​ពី​ការ​ឆ្លុះ​បញ្ចាំង​ជាក់​ស្តែង​របស់​ប្រ​ជា​ជន​រហូត​ដល់​ស្មារតី​ទទួល​យក​មតិ​ សកម្ម​ភាព​របស់​កម្លាំង​សមត្ថ​កិច្ច​ ការ​ឯក​ភាព​គ្នា​រវាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​មួយ​ថ្ងៃ​កាន់​តែ​បាន​ពូន​ជ្រុំ​។ នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ដើម្បី​នគរ​បាល​ឃុំ​ភូ​ឡុក​កសាង​យុទ្ធ​សាស្រ្ត​ សន្តិ​សុខ​ប្រ​ជា​ជន​យ៉ាង​រឹង​មាំ​ រក្សា​ភាព​សុខ​សាន្ត​នៅ​មូល​ដ្ឋាន​៕

យ្វី​អាញ​-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ