04/11/2026 - 21:25

លីវ​ទូ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ផលិត​ស្រូវ​តាម​ទិស​ដៅ​សរី​រា​ង្គ 

ផ្សារ​ភ្ជាប់​នឹង​ទិស​ដៅ​អភិវឌ្ឍ​កសិ​កម្ម​សរី​រា​ង្គ និង​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ ឃុំ​លីវ​ទូ​ ទី​ក្រុង​កឹង​ធើ​ បាន​បង្កើន​ការ​ហ្វឹក​ហ្វឺន​ ណែ​នាំ​កសិ​ករ​កែ​ប្រែ​ដី​ និង​គ្រប់​គ្រង​ដំ​ណាំ​ទូ​ទៅ​។ តាម​រយៈ​នោះ​ បង្កើត​ជា​វិធាន​ការ​ដាំ​ដុះ​បន្ថយ​ការ​ចំ​ណាយ​ បន្ថយ​ប្រើ​ប្រាស់​សារ​ធា​តុ​គី​មី​ និង​លើក​កម្ពស់​តម្លៃ​អង្ករ​។

កសិ​ករ​ឃុំ​លីវ​ទូ​ ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​លើក​កម្ពស់​ការ​កែ​ប្រែ​ដី​ និង​គ្រប់​គ្រង​ពូជ​ដំ​ណាំ​ទូ​ទៅ​។

ឃុំ​លីវ​ទូ​ ជា​ភូមិ​ភាគ​មាន​ឧត្តម​ភាព​ខាង​ផលិត​កសិ​កម្ម​ ដោយ​មាន​ផ្ទៃ​ដី​ធ្វើ​ស្រែ​ប្រ​មា​ណ​ ៥.៣៧១ ហិក​តា​។ ថ្វី​ដ្បិត​ដូច្នេះ​ក្តី​ ចំ​ពោះ​មុខ​បរិការណ៍​ថ្លៃ​សម្ភារៈ​កសិ​កម្ម​កើន​ឡើង​ខ្ពស់​ អា​កាស​ធា​តុ​ប្រែ​ប្រួល​ស្មុគ​ស្មាញ​ ហើយ​ទី​ផ្សារ​ទាម​ទារ​យ៉ាង​តឹង​រុឹងអំ​ពី​គុណ​ភាព​កសិ​ផល​ ហេ​តុ​នោះ​ភូមិ​ភាគ​បាន​កំ​ណត់​ច្បាស់​ការ​បង្វែរ​ការ​ផលិត​បែប​ប្រ​ពៃ​ណី​មក​ផលិត​តាម​បែប​សុវត្ថិ​ភាព​ និង​ចីរ​ភាព​ គឺ​ជា​ភារ​កិច្ច​ចាំ​បាច់​។ ថ្មី​ៗនេះ​ មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ទូ​ទៅ​ឃុំ​លីវ​ទូ​ បាន​សហ​ការ​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ក្រោម​ប្រ​ធាន​បទ​ “លើក​កម្ពស់​ការ​កែ​ប្រែ​ដី​ និង​គ្រប់​គ្រង​ពូជ​ដំ​ណាំ​ទូ​ទៅ​ (IPHM)” ឆ្នាំ​ ២០២៦ បាន​ទាក់​ទាញ​កសិ​ករ​ សហ​ករណ៍​ និង​ក្រុម​សហ​ការ​នៅ​លើ​ភូមិ​ឋាន​ចូល​រួម​ជិត​ ១០០ នាក់​។ កម្ម​វិធី​នេះ​ សំ​ដៅ​ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ និង​ផ្តល់​ចំ​ណេះ​ដឹង​មូល​ដ្ឋាន​ ដើម្បី​ជួយ​ប្រ​ជា​ជន​ម្ចាស់​ការ​ស្ដារ​ដី​ធ្វើ​ស្រែ​ឡើង​វិញ​ និង​ការ​ពារ​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​វាល​ស្រែ​។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ អ្នក​ឯក​ទេស​បាន​វិភាគ​ជម្រៅ​ពី​តួ​នា​ទី​ជា​ស្នូល​នៃ​ធន​ធាន​ដី​ចំ​ពោះ​ការ​លូត​លាស់​របស់​ដំ​ណាំ​ស្រូវ​ ទន្ទឹម​នឹង​នោះ​បង្ហាញ​ច្បាស់​ពី​ផល​វិបាក​នៃ​ទម្លាប់​ប្រើ​ប្រាស់​ជី​សរី​រា​ង្គ និង​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​គី​មី​លើស​កម្រិត​ក្នុង​រយៈ​ពេល​យូរ​។ តាម​ប្រ​សាសន៍​របស់​សា​ស្ត្រា​ចារ្យ​រង​ បណ្ឌិត​ ង្វៀង​ខើយងៀ មហា​វិទ្យា​ល័យ​កសិ​កម្ម​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ ដី​ធ្លី​ជា​ឧប​ករណ៍​ផលិត​ពិ​សេស​ កំ​ណត់​សម្រេច​ដោយ​ផ្ទាល់​ដល់​ទិន្ន​ផល​ និង​គុណ​ភាព​រដូវ​កាល​។ ការ​ផលិត​ហួស​កម្រិត​ និង​បាច​ជី​គ្មាន​តុល្យ​ភាព​ ញ៉ាំង​ឱ្យ​ដី​ធ្វើ​ស្រែ​ថម​ថយ​ចុះ​យ៉ាង​ធ្ងន់ធ្ងរ​ ធ្វើ​ឱ្យ​ប្រែ​ប្រួល​លក្ខ​ណៈនៃ​ គី​មី​និង​ជីវ​សាស្ត្រ​។ ប្រ​ការ​គួរ​ឱ្យ​បា​រម្ភ​ជាង​ទៀត​នោះ​ គឺ​តំ​បន់​មួយ​ចំ​នួន​នៅ​ទាំង​ប្រ​ឈម​មុខ​នឹង​ហា​និភ័យ​នៃ​ការ​ប្រ​មូល​ផ្តុំ​សារ​ធា​តុ​ពុល​ សំ​ណល់​លោ​ហ​ធា​តុ​ធ្ងន់​ និង​បាត់​បង់​ប្រ​ភព​អតិ​សុខុម​ប្រា​ណ​មាន​ប្រ​យោជន៍​។ ដើម្បី​ “ព្យា​បាល​” ដល់​ដី​ សា​ស្ត្រា​ចារ្យ​រង​ បណ្ឌិត​ ង្វៀង​ខើយងៀ ផ្តល់​អនុ​សាសន៍​ដល់​មា​មីង​កសិ​ករ​ គប្បី​ម្ចាស់​ការ​បំ​ពេញ​បន្ថែម​ប្រ​ភព​សរី​រា​ង្គដូច​ជា​ ចំ​បើង​រលួយ​ ជី​កំ​ប៉ុក​ គ្រប់​គ្រង​ទឹក​ដោយ​វិទ្យា​សាស្ត្រ​ទៅ​តាម​ដំ​ណាក់​កាល​នីមួយៗ​ និង​ដាច់​ខាត​កាត់​បន្ថយ​ជី​គី​មី​។ ដី​ល្អ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ព័ន្ធ​ឫស​ស្រូវ​លូត​លាស់​ពូ​កែ​ ស្រូប​យក​សារ​ធា​តុ​ចិញ្ចឹម​បាន​ល្អ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រក្សា​តុល្យ​ភាព​អេកូឡូ​ស៊ី​ ចិញ្ចឹម​បណ្តា​ញអតិ​សុខុម​ប្រា​ណ​មាន​ប្រ​យោជន៍​ និង​សត្វ​ល្អិត​មាន​ប្រ​យោជន៍​ ផ្តើម​ពី​នោះ​បន្ថយ​កម្រិត​ខ្ពស់​បំ​ផុត​ការ​កើត​ជំងឺ​។

កិច្ច​ប្រ​ជុំ​បាន​រួម​ចំ​ណែក​លើក​កម្ពស់​ចំ​ណេះ​ដឹង​ បំ​ណិន​ផលិត​ស្រូវ​សុវត្ថិ​ភាព​ និង​មាន​ប្រ​សិទ្ធ​ភាព​ជូន​កសិ​ករ​។

ទន្ទឹម​នឹង​ការ​បំប៉ន​ឱ្យ​ដី​ វិធាន​ការ​គ្រប់​គ្រង​ពូជ​ដំ​ណាំ​ទូ​ទៅ​ (IPHM) តាំង​ពី​ដើម​រដូវ​ មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ដំ​ណើរ​ការ​ផលិត​ស្រូវ​សរី​រា​ង្គ។ កសិ​ករ​បាន​ណែ​នាំ​បច្ចេក​ទេស​ជ្រើស​រើស​ពូជ​បញ្ជាក់​គុណ​ភាព​ខ្ពស់​ ពង្រោះ​រង្វើល​ដោយ​កម្រិត​សម​ស្រប​ ដើម្បី​ដើម​ស្រូវ​បែក​កូន​ច្រើន​ ដើម​រឹង​ និង​មិន​សូវ​ដួល​រលំ​។ ទន្ទឹម​នឹង​នោះ​ ទម្លាប់​ទៅ​មើល​ស្រែ​ជា​ប្រ​ចាំ​ កំ​ណត់​ដឹង​សត្វ​ល្អិត​បាន​ទាន់​ពេល​ ដើម្បី​អាទិ​ភាព​អនុ​វត្ត​វិធាន​ការ​ជីវ​សាស្ត្រ​ គ្រឿង​បំ​ពុល​ពី​រុក្ខ​ជាតិ​ ការ​ពារ​សត្វ​ល្អិត​ដែល​មាន​ប្រ​យោជន៍​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​។ ការ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ បាន​ចាត់​ទុក​ជា​ដំ​ណោះ​ស្រាយ​ចុង​ក្រោយ​ នៅ​ពេល​សត្វ​ល្អិត​បំ​ផ្លាញ​លើស​កម្រិត​សេដ្ឋ​កិច្ច​។

លោក​ ឡឹម​កឿន នា​យក​សហ​ករណ៍​កសិ​កម្ម​ ១/៥ ឱ្យ​ដឹង​៖ “ខ្លឹម​សារ​ហ្វឹក​ហ្វឺន​មាន​ភាព​ជិត​ដិត​ និង​មាន​ប្រ​យោជន៍​ច្រើន​។ យើង​ខ្ញុំ​យល់​ច្បាស់​ពី​របៀប​ដាក់​ជី​សរី​រា​ង្គទ្រាប់​បាត​ បច្ចេក​ទេស​បង្ហូត​ជាតិ​ជូរ​ចេញ​ពី​ដី​ និង​របៀប​គ្រប់​គ្រង​កម្រិត​ទឹក​ ដើម្បី​បន្ថយ​បំ​ភាយ​ឧស្ម័ន​។ ផ្តើម​ពី​នោះ​ មោះ​មុត​បន្ថយ​បរិមាណ​ពូជ​សាប​ព្រោះ​ បន្ថយ​ប្រើ​ប្រាស់​ថ្នាំ​គី​មី​ និង​បង្វែរ​មក​ប្រើ​ប្រាស់​ផលិត​ផល​ជីវ​សាស្ត្រ​ទាំង​អស់​វិញ​។ មិន​សូវ​បង់​កម្លាំង​ថែ​ទាំ​ផង​ ប្រិត​សំ​ចៃ​បាន​ការ​ចំ​ណាយ​ផង​ ការ​ពារ​សុខ​ភាព​ដល់​អ្នក​ធ្វើ​ស្រែ​ផង​ និង​លើក​កម្ពស់​តម្លៃ​ស្រូវ​ផង​"។

តាម​រយៈ​វគ្គ​ហ្វឹក​ហ្វឺន​ ឃុំ​លីវ​ទូ​បន្ត​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​កាន់​តែ​ជិត​ដិត​ដល់​កសិ​ករ​ ជំ​រុញ​ផ្លាស់​ប្តូរ​វិធាន​ការ​ផលិត​តាម​ទិស​ដៅ​បៃ​តង​ សុវត្ថិ​ភាព​ និង​ចីរ​ភាព​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ការ​ពារ​ធន​ធាន​ដី​ លើក​កម្ពស់​គុណ​ភាព​អង្ករ​ និង​អ្នក​ធ្វើ​ស្រែ​មាន​ប្រាក់​ចំ​ណូល​ខ្ពស់​៕

ហុង​ទើ - វិមាន​

ចែករំលែកអត្ថបទ