មជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងកឹងធើ បានសហការជាមួយការិយាល័យវប្បធម៌-សង្គមសង្កាត់ង៉ាណាំ ចាត់តាំងវេទិកាដោះដូរការងារឆ្នាំ ២០២៦ ដោយទាក់ទាញពលករចូលរួម ៦០ នាក់។
នៅក្នុងកម្មវិធី ក្រុមហ៊ុនភាគហ៊ុនវិនិយោគហិរញ្ញវត្ថុ និងសារគមនាគមន៍អន្តរជាតិ (MIF) បានឧទ្ទេសនាមឱកាសការងារនៅប្រទេសជប៉ុន ផ្នែកកែច្នៃម្ហូបអាហារកសិកម្មអេឡិចត្រូនិក ភោជនីយដ្ឋាន - សណ្ឋាគារនិងយន្តកម្ម។ កម្មវិធីជម្រើសទាំងបុរសនិងនារី ដែលមានអាយុចាប់ពី ១៨ - ៣៥ ឆ្នាំ មានកម្រិតវប្បធម៌ចាប់ពីអនុវិទ្យាល័យឡើងទៅ រយៈពេលចុះកិច្ចសន្យាចាប់ពី ៣ - ៥ ឆ្នាំ; កម្រិតប្រាក់ចំណូលបានអង្គភាពជ្រើសរើសផ្តល់ព័ត៌មានចាប់ពី ៣០ - ៦០ លានដុង។ កម្មករនិយោជិតក៏បានបកស្រាយនូវបញ្ហានានាដែលពាក់ព័ន្ធនឹងលក្ខណៈជ្រើសរើស រយៈពេលធ្វើការ និងតម្រូវការផ្សេងៗចំពោះពលករនៅបរទេស។
វេទិកាដោះដូររួមចំណែកនាំយកព័ត៌មានជ្រើសរើសពលករ ឱ្យកាន់តែខិតជិតជាមួយពលករនៅភូមិភាគ។ តាមរយៈការជួបប្រាស្រ័យដោយផ្ទាល់ជាមួយអង្គភាពជ្រើសរើសកម្មករនិយោជិតអាចនឹងម្ចាស់ការស្វែងយល់ ប្រៀបធៀបនឹងជម្រើសផ្សេងៗ ផ្តើមពីនោះ កំណត់ច្បាស់ទិសដៅការងារឱ្យសមស្របជាមួយតម្រូវការនិងសមត្ថភាពរបស់ខ្លួន៕
គីមង៉ុក -លីសៀ