មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/11/2026 - 04:20

ចិញ្ចឹម​គោ​គួប​ផ្សំ​នឹង​ប្រើ​ប្រាស់​ជីវ​ឧស្ម័ន​ជួយ​ប្រិត​សំ​ចៃ​ចំ​ណាយ​ 

ផ្តើម​ពី​គោ​មួយ​ក្បាល​ដែល​ទិញ​ជំ​ពាក់ ថាច់​វុឌ្ឍ នៅ​ភូមិ​តា​ឱក ឃុំ​តាម​ង៉ាយ ខេត្ត​វិញ​ឡុង ជា​សន្សឹមៗ​ពង្រីក​បាន​ហ្វូង​គោ​បន្ត​ពូជ​និង​គោ​បន្ធាត់។ គ្រួ​សារ​ថែម​ទាំង​ឆ្លៀត​ប្រើ​ប្រាស់​សំ​ណល់​លា​មក​សត្វ​ចិញ្ចឹម ធ្វើ​ជា​ជីវ​ឧស្ម័ន​សម្រាប់​ចម្អិន​អា​ហារ ជួយ​កាត់​បន្ថយ​ចំ​ណាយ​ប្រ​ជុំ​ជីវ​ភាព​ទៀត​ផង។

 បង​ថាច់​វុឌ្ឍ ថែ​ទាំ​ហ្វូង​គោ​របស់​គ្រួ​សារ​។

បង​វុឌ្ឍ ឱ្យ​ដឹង៖ កាល​ពី​មុន ប្តី​ប្រ​ពន្ធ​បង​ដើរ​កាត់​ស្រូវ​ឈ្នួល​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​។ ចង់​ចិញ្ចឹម​គោ​ប៉ុន្តែ​គ្មាន​ប្រាក់​ទិញ បង​បាន​អ្នក​លក់​យល់​ព្រម​ឱ្យ​ទិញ​ជំ​ពាក់​គោ​មួយ​ក្បាល​យក​មក​ចិញ្ចឹម។ តាំង​ពី​ពេល​នោះ ប្តី​ប្រ​ពន្ធ​ធ្វើ​ការ​ឈ្នួល​បណ្តើរ ថែ​ទាំ​គោ​បណ្តើរ សន្សំ​ប្រាក់ និង​ពង្រីក​ហ្វូង​គោ។ ឆ្លង​កាត់​រយៈ​ពេល​ប្រ​មាណ ២៥ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​មុខ​របរ បច្ចុប្បន្ន​គ្រួ​សារ​មាន​គោ​បន្ត​ពូជ​និង​គោ​បន្ធាត់​ចំ​នួន ១០ ក្បាល មាន​ពេល​ខ្លះ​កើន​ឡើង​រហូត​ដល់ ២០​ក្បាល។ កាល​ពី​មុន បង​ធ្លាប់​ចិញ្ចឹម​គោ​ស្រុក ក្រោយ​មក​ប្តូរ​មក​ចិញ្ចឹម​គោ​ស៊ីន​វិញ ពី​ព្រោះ​ឃើញ​ថា​សមត្ថ​ភាព​បង្កើត​កូន​បាន​ល្អ សម​ស្រប​នឹង​លក្ខណៈ​ថែ​ទាំ​របស់​គ្រួ​សារ។ ក្នុង​មួយ​ឆ្នាំ បង​លក់​គោ​បន្ធាត់​ប្រ​មាណ ៥-៦ ក្បាល មាន​ប្រាក់​ចំ​ណូល​ផ្គត់​ផ្គង់​ជីវ​ភាព។ បើ​តាម​បង ប្រ​សិទ្ធ​ភាព​នៃ​ការ​ចិញ្ចឹម​គោ​គឺ​អា​ស្រ័យ​លើ​ដំ​ណើរ​ការ​ថែ​ទាំ និង​តម្លៃ​លក់​ទៅ​តាម​ពេល​វេលា ម្ល៉ោះ​ហើយ​ត្រូវ​ទូ​ទាត់​ចំ​ណាយ​ឱ្យ​បាន​ច្បាស់​ដើម្បី​រក្សា​ហ្វូង​គោ​ឱ្យ​បាន​យូរ​អង្វែង។

ដើម្បី​ម្ចាស់​ការ​លើ​ប្រ​ភព​ចំ​ណី បង​វុឌ្ឍ បាន​ដាំ​ស្មៅ ៥ កុង ព្រម​ទាំង​ទិញ​ចំ​បើង​បន្ថែម​ឱ្យ​គោ​ស៊ី។ មាន​ស្មៅ​ស្រាប់​ជួយ​គ្រួ​សារ​ងាយ​ស្រួល​ថែ​ទាំ បន្ថយ​ពេល​វេលា​ស្វែង​រក​ចំ​ណី។ ការ​ងារ​ប្រ​ចាំ​ថ្ងៃ​បាន​ប្តី​ប្រ​ពន្ធ​រៀប​ចំ​យ៉ាង​សម​ស្រប ថែ​ទាំ​ហ្វូង​គោ​ផង និង​ឆ្លៀត​ពេល​ធ្វើ​ការ​ឈ្នួល​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​ផង។ ការ​ព្យា​យាម សន្សំ​សំ​ចៃ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជួយ​គ្រួ​សារ​អភិវឌ្ឍ​ការ​ចិញ្ចឹម​សត្វ។ ទន្ទឹម​នឹង​ប្រាក់​បាន​មក​ពី​ការ​លក់​គោ គ្រួ​សារ​នៅ​មាន​ប្រាក់​ចំ​ណូល​បន្ថែម​ពី​ការ​លក់​លា​មក​គោ​ទៀត​ផង។ បាន​ភូមិ​ភាគ​ឧបត្ថម្ភ​សង់​ឡ​ជីវ​ឧស្ម័ន បង​ឆ្លៀត​ប្រើ​ប្រាស់ ពី​លា​មក​សត្វ​បង្កើត​ជា​ឧស្ម័ន​ដុត​សម្រាប់​ចម្អិន​អា​ហារ​ប្រ​ចាំ​ថ្ងៃ។ វិធី​ធ្វើ​នេះ​ជួយ​គ្រួ​សារ​មាន​ប្រ​ភព​ហ្គាសប្រើ​ប្រាស់​ស្រាប់ ប្រិត​សំ​ចៃ​បាន​មួយ​ផ្នែក​ចំ​ណាយ​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព។ បើ​តាម​បង​វុឌ្ឍ ចិញ្ចឹម​គោ​នាំ​មក​ផល​ប្រ​យោជន៍​ច្រើន នៅ​ពេល​ចេះ​ឆ្លៀត​ប្រើ​ប្រាស់​ពី​សំ​ណល់​លា​មក​គោ និង​រៀប​ចំ​ពេល​វេលា​ពល​កម្ម​បាន​សម​ស្រប។

លោក​ស្រី ហ្វិញ​ធី​ងៀ ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​តាម​ង៉ាយ ឱ្យ​ដឹង៖ សមា​គម​តែង​លើក​ទឹក​ចិត្ត​ឱ្យ​សមា​ជិក​រើស​យក​ទម្រង់​ដែល​សម​ស្រប ក្នុង​នោះ មាន​ការ​ចិញ្ចឹម​គោ​បន្ត​ពូជ​និង​គោ​បន្ធាត់។ សមា​គម​បា​នក​សាង​គម្រោង​មូល​និធិ​ឧបត្ថម្ភ​កសិ​ករ សហ​ការ​ជា​មួយ​ធនាគារ​គោ​លន​យោ​បាយ​សង្គម ជួយ​ស​មា​ជិក​បុល​ប្រ​ភព​ទុន; ព្រម​ទាំង​បង្កើត​សា​ខា​សមា​គម ក្រុម​សមា​គម​វិជ្ជា​ជី​វៈ​ដើម្បី​ដោះ​ដូរ​បទ​ពិ​សោធន៍។ រយៈ​ពេល​ខាង​មុខ សមា​គម​ឆ្ពោះ​ដល់​ការ​បង្កើត​ក្លឹប​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​កសិ​ករ បង្ក​លក្ខណៈ​ឱ្យ​សមា​ជិក​រៀន​សូត្រ អនុ​វត្ត​ចំ​ណេះ​ដឹង​ក្នុង​ការ​ផលិត បង្កើន​ប្រាក់​ចំ​ណូល៕

ទី​ទុយ - លី​សៀ​

ចែករំលែកអត្ថបទ