អស់រយៈពេលជាច្រើនឆ្នាំមកនេះ អាស្រ័យអនុវត្តនូវកម្មវិធីនិងគោលនយោបាយជនជាតិ ពិសេសគឺកម្មវិធីទិសដៅជាតិស្តីពីការកសាងជនបទថ្មី បន្ថយភាពក្រីក្រដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច ជីវភាពរបស់ប្រជាជននៅលើភូមិឋានឃុំតាយវ៉ាំង ទីក្រុងកឹងធើ មានការរីកចម្រើនឥតឈប់ឈរ។

គ្រួសារបងស្រី លីធីមីយូ នៅឃុំតាយវ៉ាំង បានធូរធារឡើងផ្តើមពីប្រភពទុនអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម។
ផ្តើមពីប្រភពទុនបុលអនុគ្រោះ គ្រួសារជនរួមជាតិខ្មែរជាច្រើនមានលក្ខណៈឈានឡើងចាកផុតពីភាពក្រីក្រ។ កាលពីមុន គ្រួសារបងស្រី លីធីមីយូ នៅភូមិបឹងកំពត ឃុំតាយវ៉ាំង ស្ថិតក្នុងស្ថានភាពលំបាក មានដីផលិតតិចតួច ប្រាក់ចំណូលភាគច្រើនពឹងលើដីស្រែ ៣ កុងដែលឪពុកម្តាយឱ្យ និងធ្វើការឈ្នួលតាមរដូវកាល។ នៅពេលបានសមាគមកសិករឃុំបង្កលក្ខណៈឱ្យបុល ៥០ លានដុងពីធនាគារគោលនយោបាយ បងស្រីបានវិនិយោគសង់ទ្រុង និងទិញជ្រូកមេ ០៤ ក្បាល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ បងស្រីមីយូ ចែករំលែក៖ “អាស្រ័យប្រើប្រាស់ទុនចំគោលដៅ អនុវត្តបច្ចេកទេសក្នុងការចិញ្ចឹមសត្វ ទម្រង់បាននាំមកនូវប្រសិទ្ធភាព។ ក្រោយពីការខិតខំរកស៊ីអស់រយៈពេលជាច្រើនឆ្នាំ គ្រួសារសន្សំប្រាក់ទិញបានដីស្រែបន្តិចបន្តួច។ ដោយធ្វើស្រែផង គួបផ្សំនឹងចិញ្ចឹមជ្រូក ទន្ទឹមនឹងនោះ ដោយឃើញតម្រូវការប្រើប្រាស់ចំបើងរបស់អ្នកដាំផ្សិត និងចិញ្ចឹមគោក្នុងឆ្នាំ ២០២០ បងស្រីបានវិនិយោគជាង ៣០០ លានដុងដើម្បីទិញម៉ាស៊ីនរមូរចំបើង អាចបង្កើនប្រាក់ចំណូល និងការពារបរិស្ថានផង”។
ផ្តើមពីប្រភពទុនអនុគ្រោះដែរនោះ គ្រួសារបងស្រី ថាច់ធីសាវណ្ណ នៅភូមិបឹងកំពតឃុំតាយវ៉ាំង បានវិនិយោគលើការចិញ្ចឹមគោពូជ។ ផ្តើមពីគោចំនួន ០២ ក្បាលដំបូងរហូតទល់ពេលនេះហ្វូងគោបានកើនឡើងដល់ ០៩ ក្បាល ក្នុងនោះ មានគោមេ ០៨ ក្បាល និងគោឈ្មោល ០១ ក្បាល។ ក្នុងមួយឆ្នាំៗ គ្រួសារលក់គោបានពី ២ ទៅ ៣ ក្បាល ទទួលបានប្រាក់ ចំណូលប្រមាណ ៧០ លានដុង។ មានប្រភពចំណូល ស្ថិរភាព បងស្រីបានវិនិយោគលើរបរលក់ដូរសារពើ ភ័ណ្ឌនិងបើកហាងកាត់សក់ អាស្រ័យដោយទម្រង់រួមផ្សំនេះ ជីវភាពគ្រួសារបងស្រីបានកែលម្អជាបន្ត បន្ទាប់ ចាប់តាំងពីពេលនោះ បងចូលរួមយ៉ាងសកម្ម ក្នុងចលនាកសាងជនបទថ្មីនៅភូមិភាគ។
តាមលោក ង្វៀងវ៉ាំងត្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំតាយវ៉ាំង បានឱ្យដឹង៖ រយៈពេលកន្លង អាស្រ័យគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងប្រជាជនក្នុងឃុំ មានការប្តេជ្ញាចិត្តអនុវត្តនូវកម្មវិធីទិសដៅជាតិចំនួន ០៣ ទើបសម្រេចនូវលទ្ធផលជាវិជ្ជមាន ការយល់ដឹងអំពីការកសាងជនបទថ្មីមានការកើនឡើងយ៉ាងច្បាស់។ តួនាទីជាម្ចាស់របស់ប្រជាជនក្នុងការកសាងជនបទថ្មីបានពង្រីកគោលនយោបាយសន្តិសុខសង្គមក៏បានយកចិត្តទុកដាក់ ទិដ្ឋភាពជនបទមានការផ្លាស់ប្តូរយ៉ាងច្រើន ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនបានលើកកម្ពស់ អត្រាគ្រួសារក្រីក្រថយចុះ។ តាមរយៈការពិនិត្យផ្ទៀងផ្ទាត់នៅលើភូមិឋានឃុំមានគ្រួសារក្រីក្រ ៤៤ គ្រួសារ និងគ្រួសារក្បែរក្រ ២៥៨ គ្រួសារ (ដើមឆ្នាំ ២០២៥)។ លទ្ធផលអនុវត្តការបន្ថយភាពក្រីក្រពហុវិមាត្រក្នុងឆ្នាំ ២០២៥ គឺគ្រួសារក្រីក្របានថយចុះ ១០ គ្រួសារ និងគ្រួសារក្បែរក្រ ៤៤ គ្រួសារ។ នេះគឺជាតួលេខដែលបង្ហាញពីប្រសិទ្ធភាពនៃការគួបផ្សំរវាងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយឧបត្ថម្ភប្រកបការងារចិញ្ចឹមជីវិត បង្កការងារធ្វើ និងអភិវឌ្ឍផលិតក្នុងរយៈពេលកន្លងមក៕
ថាញវ៉ាង - មេងលី