ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/10/2026 - 20:13

ប្រ​កាស​សេច​ក្តី​សម្រេច​ចូល​និវត្តន៍​របស់​ចាង​ហ្វាង​រង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ 

ព្រឹក​ថ្ងៃ​ទី​៣១ ខែ​វិច្ឆិកា នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ បាន​ចាត់​តាំង​ពិ​ធី​ប្រ​កាស​សេច​ក្តី​សម្រេច​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ អំ​ពី​ការ​ងារ​បុគ្គលិក​។ អញ្ជើញ​ចូល​រួម​ មាន​សម​មិត្ត​ ង្វៀង​វុាំងខើយ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ និង​តំ​ណាង​មន្ទីរ​មហា​ផ្ទៃ​ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​ល សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទី​ក្រុង​ មួយ​អន្លើ​និង​គណៈ​ចាង​ហ្វាង​សា​លា​។

អ្នក​តំ​ណាង​ចូល​រួម​ពិ​ធី​ប្រ​កាស​សេច​ក្តី​សម្រេច​ចូល​និវត្តន៍​របស់​ចាង​ហ្វាង​រង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​។

នៅ​ក្នុង​ពិ​ធី​នេះ​ មន្ទីរ​មហា​ផ្ទៃ​បាន​អនុ​ម័ត​លើ​សេច​ក្តី​សម្រេច​លេខ​ ៣៧៩៦/QĐ-UBND ទី​ក្រុង​កឹង​ធើ​ ចុះ​ថ្ងៃ​ទី​២៩ ខែក​ក្កដា​ ឆ្នាំ​២០២៦ របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ អំ​ពី​ការ​យល់​ព្រម​ឱ្យ​លោក​គ្រូ​ថា​ច់ឫទ្ធិ​ ចាង​ហ្វាង​រង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ បាន​ចូល​និវត្តន៍​ដើម្បី​ទទួល​របប​ធា​នា​រ៉ាប់​រង​សង្គម​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២៦។

ក្នុង​បរិយាកាស​ដ៏​ឱ​ឡា​រិក​ និង​ពោរ​ពេញ​ដោយ​ក្តី​រំភើប​នេះ​ ក្នុង​ពិ​ធី​ថ្លែង​អំ​ណរ​គុណ​ ដឹង​គុណ​ និង​ចែក​ដៃ​លោក​គ្រូ​ថា​ច់ឫទ្ធិ​ចូល​និវត្តន៍​តាម​របប​។ មើល​ឡើង​វិញ​នូវ​រយៈ​ពេល​បំ​ពេញ​ការ​ងារ​ដែល​លោក​គ្រូ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​សា​លា​ គឺ​ជា​ដំ​ណាក់​កាល​មួយ​ដែល​ពោរ​ពេញ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ប្តូរ​ផ្តា​ច់ និង​ក្តី​ស្រ​ឡាញ់​។ ទោះ​ជា​នៅ​ក្នុង​មុខ​តំ​ណែង​ណា​ក៏​ដោយ​ លោក​គ្រូ​តែង​បង្ហាញ​ស្មារតី​ទទួល​ខុស​ត្រូវ​ អស់​ពី​ចិត្ត​ក្នុង​ការ​ងារ​ ស្មោះ​ត្រង់​ជា​មួយ​មិត្ត​រួម​អា​ជីព​ និង​ពោរ​ពេញ​ដោយ​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​សម​ណ​សិស្ស​គ្រប់​ជំ​នាន់​។

សម​មិត្ត​ ង្វៀង​វុាំងខើយ (ខាង​ឆ្វេង​) សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ប្រ​គល់​សេច​ក្តី​សម្រេច​ចូល​និវត្តន៍​ដល់​លោក​គ្រូ​ ថា​ច់ឫទ្ធិ​ ចាង​ហ្វាង​រង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​។

នៅ​ក្នុង​ពិ​ធី​នេះ​ លោក​គ្រូ​ថា​ច់ឫទ្ធិ​ បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ជឿ​ទុក​ចិត្ត​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​ល គណៈ​ចាង​ហ្វាង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ និង​ការ​គាំ​ទ្រ​របស់​បុគ្គលិក​ គ្រូ​បង្រៀន​របស់​សា​លា​ក្នុង​អំ​ឡុង​ពេល​បំ​ពេញ​ការ​ងារ​។ លោក​គ្រូ​ថា​ច់ឫទ្ធិ​ សន្យា​ថា​នឹង​អនុ​វត្ត​ល្អ​នូវ​ភារ​កិច្ច​របស់​ខ្លួន​នៅ​ភូមិ​ភាគ​ ទន្ទឹម​នឹង​នោះ​តែង​យក​ចិត្ត​ទុក​ដាក់​ តាម​ដាន​ និង​បន្ត​ផ្តល់​មតិ​យោបល់​ និង​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​អនុ​វត្ត​នូវ​សកម្ម​ភាព​របស់​សា​លា​៕

ទ្រឿង​ផល​ - វិមាន​

ចែករំលែកអត្ថបទ