30/10/2026 - 21:13

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​ព្រំ​ដែន​សមុទ្រ​ 

នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​តុ​លា​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​ដែន​ដី​ និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​ ឆ្នាំ​២០២៦។

ជូន​ទង់​ជាតិ​ដល់​ប្រ​ជា​ជន​ដែល​ចូល​រួម​កិច្ច​ប្រ​ជុំ​។

ក្នុង​អង្គ​ប្រ​ជុំ​នេះ​ កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​ផ្សព្វ​ផ្សាយ​អំ​ពី​ខ្លឹម​សារ​សំ​ខាន់​ៗនៃ​បទ​បញ្ជា​លេខ​ ០១/CT-TTg ចុះ​ថ្ងៃ​ទី​០៩ ខែ​មក​រា​ ឆ្នាំ​២០១៥ របស់​នា​យក​រដ្ឋ​មន្ត្រី​ ស្ដី​ពី​ការ​ចាត់​តាំង​អនុ​វត្ត​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​ដែន​ដី​ និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​; ព្រម​ទាំង​បាន​ផ្តល់​ព័ត៌​មាន​អំ​ពី​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​ចលនា​នេះ​នៅ​លើ​ភូមិ​ឋាន​ឃុំ​ត្រឹង​ដេនា​ពេល​កន្លង​។ ជា​មួយ​គ្នា​នោះ​ អ្នក​ចូល​រួម​ក៏​បាន​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​សេច​ក្ដី​កំ​ណត់​របស់​គណៈ​កម្មា​ធិ​ការ​អឺរ៉ុប​ (EC) ពាក់​ព័ន្ធ​នឹង​ការ​ទាញ​យក​ជល​ផល​ ផល​ប៉ះ​ពាល់​ និង​ផល​វិបាក​នៃ​ការ​អនុ​វត្ត​វិធាន​ការ​ព្រមាន​ និង​ចាត់​វិធាន​ការ​របស់​ EC ចំ​ពោះ​ការ​នេសាទ​ខុស​ច្បាប់​ មិន​រាយ​ការណ៍​ និង​មិន​តាម​សេច​ក្ដី​កំ​ណត់​ (IUU) ចំ​ពោះ​សកម្ម​ភាព​នី​ហរ័ណ​ជល​ផល​របស់​វៀត​ណាម​ ព្រម​ទាំង​ឯក​សារ​ចង្អុល​ការ​របស់​រដ្ឋា​ភិបាល​ ក្រ​សួង​ ស្ថា​ប័ន​និង​ភូមិ​ភាគ​ ស្តី​ពី​ការ​បង្ការ​ ទប់​ស្កាត់​ការ​នេសាទ​ខុស​ច្បាប់​ IUU ផង​ដែរ​។

ទិដ្ឋភាព​ទូ​ទៅ​នៃ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​។

តាម​រយៈ​កិច្ច​ប្រ​ជុំ​នេះ​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​ ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ស្មារតី​ភ្ញាក់​រលឹក​គោរព​ច្បាប់​របស់​កម្មា​ភិបាល​ បក្ខ​ជន​ និង​ប្រ​ជា​ជន​; ពង្រីក​កម្លាំង​មហា​សាមគ្គី​ភាព​ទូ​ទាំង​ប្រ​ជា​ជន​ក្នុង​ការ​ចូល​រួម​គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យ​ភាព​ដែន​ដី​ និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​។ ទន្ទឹម​នឹង​នោះ​ ក៏​ជួយ​ឱ្យ​អ្នក​នេសាទ​គោរព​ច្បាប់​ អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​សេច​ក្ដី​កំ​ណត់​នា​នា​ក្នុង​សកម្ម​ភាព​នេសាទ​ ដើម្បី​រួម​ចំ​ណែក​ជា​មួយ​ទូ​ទាំង​ប្រ​ទេស​ដោះ​ “កាត​លឿង​” របស់​គណៈ​កម្មា​ធិ​ការ​អឺរ៉ុប​ EC ចំ​ពោះ​ជល​ផល​វៀត​ណាម​បាន​ឆាប់​រហ័ស​។

ក្នុង​ឱ​កាស​នេះ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញបាន​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ចាត់​តាំង​ឱ្យ​គ្រួ​សារ​ប្រ​ជា​ជន​និង​បុគ្គល​នា​នា​ចុះ​ឈ្មោះ​អនុ​វត្ត​ចលនា​ ព្រម​ទាំង​បាន​ជូន​ទង់​ជាតិ​ដល់​ប្រ​ជា​ជន​ផង​ដែរ​៕

យ្វី​អាញ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ