មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/10/2026 - 11:24

អនុ​វត្ត​រោង​សំណាញ​ដាំ​ម្ទេស​ខ្មាំង​ 

ក្រោយ​រយៈ​ពេល​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ បង​គឹម​ង៉ុក​ឡា​ង ប្រ​ធាន​សាខា​សមា​គម​កសិ​ករ​ភូមិ​ផ្នោដើម​ច្រេស​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ មាន​ការ​មោះ​មុត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​។ បច្ចុប្បន្ន​ ដំ​ណាំ​ម្ទេស​កំ​ពុង​លូត​លាស់​ល្អ​ ត្រៀម​ប្រ​មូល​ផល​ បើក​ចេញ​នូវ​ទិស​ដៅ​ផលិត​ថ្មី​សម្រាប់​គ្រួ​សារ​។

បង​ គឹម​ង៉ុក​ឡា​ង (ខាង​ស្តាំ) ដោះ​ដូរ​ជា​មួយ​កម្មា​ភិបាល​ភូមិ​ភាគ​អំ​ពី​បទ​ពិសោធន៍​ដាំ​ដំ​ណាំ​រួម​ផ្សំ​។

បង​ គឹម​ង៉ុក​ឡា​ង  បាន​ឱ្យ​ដឹង​៖ កាល​ពី​មុន​ គ្រួ​សារ​ខ្ញុំ​សំ​ខាន់​ដាំ​ដុះ​តាម​ទម្លាប់​ប្រ​ពៃ​ណី​ ប៉ុន្តែ​ប្រ​សិទ្ធ​ភាព​មិន​សូវ​ខ្ពស់​នោះ​ទេ​។ ដោយ​មាន​បំ​ណង​ចង់​ស្វែង​រក​ទិស​ដៅ​ផលិត​សម​ស្រប​ បង​បាន​ស្វែង​យល់​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ពី​ទម្រង់​ដាំ​ដំ​ណាំ​ព្រម​ទាំង​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​។ ផ្តើម​ពី​ចំ​ណេះ​ដឹង​ដែល​ទទួល​បាន​ បង​អនុ​វត្ត​ដាំ​ម្ទេស​ខ្មាំង​ក្នុង​រោង​សំ​ណាញ់​លើ​ផ្ទៃ​ដី​ ២ កុង​ ។ រោង​សំ​ណាញ់​ជួយ​បន្ថយ​សត្វ​ល្អិត​ចូល​ស៊ី​បំ​ផ្លាញ​ បន្ថយ​ជំងឺ​លើ​ដំ​ណាំ​ម្ទេស​។ គួប​ផ្សំ​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ផ្សែង​ក្រូច​ ការ​ស្រោច​ទឹក​ និង​ថែ​ទាំ​ដំ​ណាំ​ក៏​មាន​ភាព​ងាយ​ស្រួល​ផង​ដែរ​។ តាម​រយៈ​ការ​តាម​ដាន​ បង​កត់​សម្គាល់​ឃើញ​ថា​ ម្ទេស​លូត​លាស់​ល្អ​ ហើយ​បច្ចុប្បន្ន​កំ​ពុង​ត្រៀម​ប្រ​មូល​ផល​។ បើ​តាម​បង​ ក្រោយ​ពី​ដាំ​បាន​ប្រ​មា​ណ​ ៧០ ថ្ងៃ​ ម្ទេស​អាច​នឹង​ចាប់​ផ្តើម​ប្រ​មូល​ផល​បាន​ហើយ​។

បង​គឹម ​ង៉ុក​ឡា​ង ពិ​និត្យ​សត្វ​ល្អិត​លើ​ដំ​ណាំ​ពោត​បា​រាំង​។

ក្នុង​ដំ​ណើរ​ការ​ដាំ​ដុះ​ បង​តែង​ពិ​និត្យ​ចម្ការ​ម្ទេស​ជា​ប្រ​ចាំ​ តាម​ដាន​ស្ថាន​ភាព​សត្វ​ល្អិត​ដើម្បី​ថែ​ទាំ​ឱ្យ​បាន​សម​ស្រប​។ តាម​បទ​ពិសោធន៍​របស់​បង​ឡា​ង នៅ​ពេល​ដំ​ណាំ​ម្ទេស​ជិត​នឹង​ចេញ​ផ្កា​ បង​លើក​ជើង​សំ​ណាញ់​ឡើង​ឱ្យ​ខ្យល់​ចេញ​ចូល​បាន​ល្អ​ បង្ក​លក្ខ​ណៈឱ្យ​ផ្កា​ក្រេប​លម្អង​ និង​ធ្វើ​ឱ្យ​ដើម​ជាប់​ផ្លែ​ច្រើន​។ ជា​មួយ​ផ្ទៃ​ដី​ ២.០០០ ម៉ែ​ត្រកា​រ៉េ​ បង​រំ​ពឹង​សម្រេច​បរិមាណ​ពី​ ២ - ៣ តោន​ក្នុង​មួយ​រដូវ​។ លក់​ឱ្យ​ឈ្មួញ​ក្នុង​តម្លៃ​ពី​ ៥០.០០០ - ១៥០.០០០ ដុង​/គី​ឡូ​ក្រាម​ មាន​ពេល​ខ្លះ​ឡើង​ដល់​ ២០០.០០០ ដុង​/គី​ឡូ​ក្រាម​។ បង​គឹម​ង៉ុក​ឡា​ង សង្ឃឹម​ថា​ ប្រ​សិន​បើ​ទិន្ន​ផល​និង​តម្លៃ​លក់​អំ​ណោយ​ផល​ ទម្រង់​នឹង​នាំ​មក​ប្រាក់​ចំ​ណេញ​ខ្ពស់​ជាង​បើ​ធៀប​នឹង​ដំ​ណាំ​រួម​ផ្សំ​ ឯ​ទៀត​។ ទន្ទឹម​នឹង​នោះ​ បង​ក៏​បាន​ដាំ​ពោត​បា​រាំង​ជាង​ ១ កុង​ទៀត​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​គ្រួ​សារ​។

លោក​ យឿង​កុង​ឌឹក អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ថ្កូវ​ វាយ​តម្លៃ​៖ បង​គឹម​ង៉ុក​ឡា​ង គឺ​ជា​កសិ​ករ​ម្នាក់​ក្នុង​ចំ​ណោម​កសិ​ករ​ដែល​ខិត​ខំ​រក​ស៊ី​ ប្រឹង​ប្រែង​រៀន​សូ​ត្រ​ ចូល​រួម​វគ្គ​ហ្វឹក​ហាត់​ និង​អនុ​វត្ត​ចំ​ណេះ​ដឹង​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​។ បច្ចុប្បន្ន​ គ្រួ​សារ​កសិ​ករ​មួយ​ចំ​នួន​លើ​ភូមិ​ឋាន​ក៏​កំ​ពុង​ដាំ​ម្ទេស​ផង​ដែរ​។ ថ្វី​ដ្បិត​តែ​ដូច្នោះ​ក្តី​ ការ​ប្រ​មូល​ទិញ​នៅ​ជួប​ការ​លំ​បាក​ មា​មីង​សំ​ខាន់​លក់​ឱ្យ​ឈ្មួញ​ ម្ល៉ោះ​ហើយ​ពេល​ខ្លះ​ត្រូវ​ឈ្មួញ​បញ្ចុះ​តម្លៃ​។ តាម​លោក​ឌឹក ភូមិ​ភាគ​កំ​ពុង​ពិ​និត្យ​លើ​គម្រោង​ចង​សម្ព័ន្ធ​ការ​ប្រ​មូល​ទិញ​ ឆ្ពោះ​ដល់​ការ​បង្កើត​សហ​ករណ៍​ និង​តភ្ជាប់​ជា​មួយ​ឈ្មួញ​ ដើម្បី​រួម​ចំ​ណែក​លំ​នឹង​ច្រក​ចេញ​ ជួយ​កសិ​ករ​ស្ងប់​ចិត្ត​ផលិត​៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ