ដើម្បីស្តាប់ និងដោះស្រាយទាន់ពេលរាល់សំណើរបស់ប្រជាជន រយៈពេលកន្លង គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនឃុំអាងនិញ ទីក្រុងកឹងធើ បានគាំទ្រយ៉ាងសកម្មវេទិកា “ខែស្តាប់ប្រជាជននិយាយ” សំដៅកសាងទំនាក់ទំនងជិតស្និទ្ធ និងទំនុកចិត្តរវាងគណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនចាប់ពីថ្នាក់មូលដ្ឋាន។

ទិដ្ឋភាពនៃវេទិកា “ខែស្តាប់ប្រជាជននិយាយ”។
វេទិកា “ខែស្តាប់ប្រជាជននិយាយ” គឺជាឱកាសដើម្បីថ្នាក់ដឹកនាំឃុំ និងប្រជាជនពិភាក្សា ដោះដូរ និងចែករំលែកដោយត្រង់ៗនូវរាល់កង្វល់ក្នុងការរស់នៅរបស់ប្រជាជន ដូច៖ ជុំវិញការបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារធ្វើ ការផ្លាស់ប្តូរឌីជីថល ការងារសុខុមាលភាពសង្គម ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការដោះស្រាយនីតិវិធីរដ្ឋបាលនៅថ្នាក់មូលដ្ឋានជាដើម។
ផ្តើមពីនោះ ថ្នាក់ដឹកនាំឃុំ និងការិយាល័យ ផ្នែក ជំនាញបានស្តាប់ និងបកស្រាយផ្ទាល់នូវខ្លឹមសារស្ថិតក្នុងដែនសមត្ថកិច្ច ចំពោះបញ្ហាដែលត្រូវចំណាយពេលពិនិត្យ ក៏បានសន្យាថានឹងមានវិធីសាស្ត្រដោះស្រាយក្នុងពេលឆាប់ៗបំផុត។ អ្នកស្រី ស៊ើង ធីហុង ប្រធានសាខាសមាគមនារីភូមិកំពុងត្រប់ A បានឱ្យដឹង៖ “យើងខ្ញុំរីករាយជាខ្លាំងនៅពេលបានចូលរួមដោះដូរក្នុងវេទិកា មតិយោបល់ និងសំណូមពរទាំងអស់របស់ប្រជាជនបានកត់ត្រា និងសន្យាដោះស្រាយដើម្បីធានាសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ជូនប្រជាជន”។ “ខែស្តាប់ប្រជាជននិយាយ” មិនត្រឹមតែជាសកម្មភាពស្តាប់ពីបំណងប្រាថ្នារបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់ដ៏សំខាន់រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនទៀតផង។ តាមរយៈការសន្ទនាដោយផ្ទាល់ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចអាចក្តោបក្តាប់ទាន់ពេលនូវបញ្ហាដែលប្រជាជនយកចិត្តទុកដាក់ តាមរយៈនោះស្នើដំណោះស្រាយ ការលំបាក និងដោះស្រាយបញ្ហាដែលកើតឡើងតាំងពីថ្នាក់មូលដ្ឋាន។

កម្មាភិបាលសមាគម និងប្រជាជនភូមិភាគចូលរួមផ្តល់មតិ។
ចាប់តាំងពីដំណើរការប្រព័ន្ធរដ្ឋអំណាចមូលដ្ឋានពីរថ្នាក់មកទល់បច្ចុប្បន្ន មានកិច្ចសន្ទនាជាច្រើនជាមួយប្រជាជនដែលបានផ្សព្វផ្សាយលើភូមិឋាន។ ប្រការនេះជួយផ្សារភ្ជាប់រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជន បំផុសស្មារតី “រួមគ្នាកសាង”។ ក្រេបជញ្ជក់ និងដោះស្រាយទាន់ពេលនូវការឆ្លុះបញ្ចាំង មតិយោបល់ គំនិតផ្តួចផ្តើមរបស់ប្រជាជនអំពីបញ្ហាពាក់ព័ន្ធនឹងការរស់នៅ សុខុមាលភាពសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធជនបទ។
ទន្ទឹមនឹងការរៀបចំវេទិកា ចាប់ពីដើមឆ្នាំរហូតមកទល់ពេលនេះ ឃុំបានដាក់ឱ្យដំណើរការ និងរក្សាទម្រង់ “កាហ្វេសន្តិសុខ - រឿងរ៉ាវប្រជាជនយើង” ដើម្បីដោះស្រាយទាន់ពេលនូវបញ្ហាជាប់គាំង បង្កយន្តការងាយស្រួលសម្រាប់អាជីវកម្មអភិវឌ្ឍន៍ និងនាំមកនូវដំណោះស្រាយជួយប្រជាជនដោះស្រាយភាពមិនប្រក្រតីក្នុងជីវភាព និងការផលិត។ តាមលោក ឡាយ វ៉ាំងហួង អនុប្រធានក្រុមប្រឹក្សាប្រជាជនឃុំអាងនិញ បានឱ្យដឹង៖ ទម្រង់ “កាហ្វេសន្តិសុខ - រឿងរ៉ាវប្រជាជនយើង” គឺជាកន្លែងដែលអាជីវកម្ម និងប្រជាជនអាចផ្តល់មតិដោយត្រង់ៗអំពីការលំបាកដែលកំពុងជួបប្រទះ។ នឹងបានថ្នាក់ដឹកនាំឃុំស្តាប់ដោយស្មារតីបើកទូលាយ ស្រស់ស្រាយ រួមគ្នាដោះដូរបញ្ហាសំខាន់ៗជាច្រើន។ បំពេញយោបល់ជូនរដ្ឋអំណាចភូមិភាគ សម្រាប់ជាបង្អែកដើម្បីមានការកំណត់គោលនយោបាយត្រឹមត្រូវ និងចំគោលដៅ រួមចំណែកកសាងឃុំអាងនិញឱ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។
“ជាមួយនឹងទស្សនៈថា បក្សដឹកនាំត្រូវតែពឹងផ្អែកលើប្រជាជន ស្តាប់ប្រជាជននិយាយ យល់ពីការគិតរបស់ប្រជាជន។ ថ្នាក់ដឹកនាំឃុំតែងតែចាត់ទុកមតិយោបល់នីមួយៗជាបណ្តាញព័ត៌មានដ៏សំខាន់ ដើម្បីកែសម្រួលគោលការណ៍ និងផែនការឱ្យស្របទៅនឹងភាពជាក់ស្តែងនៅភូមិភាគ។ តាមរយៈប្រជាជន នឹងអាចក្តោបក្តាប់បានបណ្តាខ្លឹមសារដែលឃុំបានផ្សព្វផ្សាយមានប្រសិទ្ធភាពដល់កម្រិតណា មានបញ្ហាស្ទះអ្វីខ្លះដែលត្រូវដោះស្រាយ...។ល។ ទន្ទឹមនឹងនោះ គឺជាឱកាសដើម្បីពន្យល់ ឃោសនា ផ្សព្វផ្សាយដល់ប្រជាជន បង្កភាពឯកច្ឆន្ទក្នុងប្រជាជន។ នេះក៏ជាដំណោះស្រាយដ៏សំខាន់ សំដៅកសាងប្រព័ន្ធនយោបាយឱ្យកាន់តែខិតជិតប្រជាជន កៀកជិតប្រជាជន ស្តាប់ប្រជាជន និងបម្រើប្រជាជន រួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគ” - លោក ស៊ើង ប៉ូ លេខាគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំអាងនិញ បានសង្កត់ធ្ងន់ដូច្នេះ៕
ថាញវ៉ាង - មេងលី