ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/10/2026 - 21:21

ពង្រីក​តួ​នា​ទី​គណៈ​ស្រាវ​ជ្រាវ​អភិវឌ្ឍ​ន៍ទី​ក្រុង​ក្នុង​ការ​ស្រាវ​ជ្រាវ​ ផ្តល់​ការ​ប្រឹក្សា​ និង​បដិ​វាទ​កម្ម​គោ​លន​យោ​បាយ​ 

(អ.ឡ​) - ថ្ងៃ​ទី​ ២៦ ខែ​តុ​លា​ លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​កិច្ច​ប្រ​ជុំ​ធ្វើ​ការ​ជា​មួយ​បណ្តា​សមា​ជិក​គណៈ​ស្រាវ​ជ្រាវ​អភិ វឌ្ឍ​ន៍ទី​ក្រុង​។

ទិដ្ឋភាព​នៃ​អង្គ​ប្រ​ជុំ​។

ក្នុង​អង្គ​ប្រ​ជុំ​ តំ​ណាង​ថ្នាក់​ដឹក​នាំ​បណ្តា​គណៈ​កសាង​បក្ស​  គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ និងរ​ណ​សិរ្ស​ទី​ក្រុង​ បាន​សំ​ណូម​ពរ​ដល់​បណ្តា​សមា​ជិក​គណៈ​ស្រាវ​ជ្រាវ​អភិវឌ្ឍ​ន៍ទី​ក្រុង​ ម្ចាស់​ការ​សហ​ការ​ជា​មួយ​បណ្តា​ស្ថា​ប័ន​ អង្គ​ភាព​ ដើម្បី​ធ្វើ​សេ​នា​ធិ​ការ​ បដិ​វាទ​កម្ម​ ដោយ​មាន​មូល​ដ្ឋាន​វិទ្យា​សាស្ត្រ​ និង​ជាក់​ស្តែង​ដែល​មា​នល​ក្ខណៈ​យុទ្ធ​សាស្ត្រ​។ ក្នុង​នោះ​ ផ្តោត​សំ​ខាន់​លើ​បណ្តា​បញ្ហា​ធំ​ ថ្មី​ ពិ​បាក​ ស្មុគ​ស្មាញ​ដែល​មា​នល​ក្ខណៈ​ជា​ប្រ​ព័ន្ធ​នៃ​ផ្នែក​និង​វិស័យ​នីមួយៗ​ ដែល​កើត​ចេញ​ពី​ការ​អនុ​វត្ត​ជាក់​ស្តែង​ ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​ វិភាគ​ និង​ស្នើ​ឡើង​នូវ​ដំ​ណោះ​ស្រាយ​ដែល​មា​នល​ក្ខណៈ​យុទ្ធ​សាស្ត្រ​។

ថ្នាក់​ដឹក​នាំ​គណៈ​ឃោស​នា​អប់​រំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​
ថ្លែងយោបល់ក្នុងកិច្ចប្រជុំ។

ទន្ទឹម​នឹង​នោះ​ បាន​ផ្តល់​យោបល់​លើ​ខ្លឹម​សារ​ស្រាវ​ជ្រាវ​មួយ​ចំ​នួន​ដូច​ជា​៖ អាទិ​ភាព​ស្រាវ​ជ្រាវ​បណ្តា​បញ្ហា​ដែល​កើត​ឡើង​អំ​ពី​ការ​ចាត់​តាំង​ និង​សកម្ម​ភាព​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​ក្រោយ​ពី​រួម​បញ្ចូល​ ពិ​សេស​គឺ​បណ្តា​អង្គ​ភាព​បម្រើ​បុព្វ​ហេ​តុ​អប់​រំ​ សុខា​ភិបាល​ ការ​ងារ​ចលនា​មហា​ជន​ដែល​ផ្ទេរ​ទៅ​រណ​សិរ្ស​; ស្រាវ​ជ្រាវ​ទំ​នាក់​ទំនង​រវាង​ការ​រៀប​ចំ​ប្រ​ព័ន្ធ​គ្រប់​គ្រង​ក្នុង​ការ​ធ្វើ​វិមជ្ឈ​ការ​ វិសហ​មជ្ឈ​ការ​ ការ​កំ​ណត់​ភារ​កិច្ច​ និង​ការ​ផ្តល់​ធន​ធាន​ ដើម្បី​ឱ្យ​ប្រ​ព័ន្ធ​នយោ​បាយ​ដំ​ណើរ​ការ​បាន​ល្អ​ប្រសើរ​ជាង​មុន​; ស្រាវ​ជ្រាវ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​ដឹក​នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​លើក​កម្ពស់​គុណ​ភា​ពក​សាង​ ប្រ​កាស​ និង​ចាត់​តាំង​អនុ​វត្ត​បណ្តា​គោល​ការណ៍​ សេច​ក្តី​សម្រេច​ចិត្ត​ឱ្យ​បាន​ឆាប់​ចូល​ក្នុង​ជីវ​ភាព​រស់​នៅ​; គប្បី​ពង្រីក​តួ​នា​ទី​ស្រាវ​ជ្រាវ​ ផ្តល់​ការ​ប្រឹក្សា​ និង​បដិ​វាទ​កម្ម​គោ​លន​យោ​បាយ​; កៀរ​គរប​ណ្តា​អ្នក​ជំ​នាញ​ អ្នក​វិទ្យា​សាស្ត្រ​ចូល​រួម​ស្រាវ​ជ្រាវ​ ផ្តល់​ការ​ប្រឹក្សា​ បដិ​វាទ​កម្ម​ ដើម្បី​មាន​មូល​ដ្ឋាន​វិទ្យា​សាស្ត្រ​ និង​មូល​ដ្ឋាន​ជាក់​ស្តែង​បន្ថែម​ទៀត​សម្រាប់​គណៈ​អចិន្រ្តៃយ៍​ និង​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង​ ចេញ​សម្រេច​ចិត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​; សហ​ការ​ជា​មួយ​បណ្តា​ស្ថា​ប័ន​ចុះ​មូល​ដ្ឋាន​ ដើម្បី​ស្រាវ​ជ្រាវ​ឆ្លុះ​បញ្ចាំង​ជិត​ស្និទ្ធ​នឹង​តថភាព​ជាក់​ស្តែង​; ស្រាវ​ជ្រាវ​ធ្វើ​សេ​នា​ធិ​ការ​ជូន​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ចង្អុល​ការ​អនុ​វត្ត​កំ​ណើន​សេដ្ឋ​កិច្ច​ និង​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​; មាន​ដំ​ណោះ​ស្រាយ​ផ្លាស់​ថ្មី​និង​លោត​ផ្លោះ​លើ​វិស័យ​ទេស​ចរណ៍​; ស្រាវ​ជ្រាវ​លើ​ប្រ​ធាន​បទ​អំ​ពី​កសិ​កម្ម​ បរិស្ថាន​ និង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​។

សមា​ជិក​គណៈ​ស្រាវ​ជ្រាវ​អភិវឌ្ឍ​ន៍ទី​ក្រុង​ ថ្លែង​យោបល់​ក្នុង​កិច្ច​ប្រ​ជុំ​។

បណ្តា​សមា​ជិក​គណៈ​ស្រាវ​ជ្រាវ​អភិវឌ្ឍ​ន៍ទី​ក្រុង​ បាន​ផ្តល់​ព័ត៌​មាន​អំ​ពី​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​ខ្លឹម​សារ​មួយ​ចំ​នួន​។ ទន្ទឹម​នឹង​នោះ​ បាន​ស្នើ​ឱ្យ​គណៈ​ចាត់​តាំង​មជ្ឈិម​ត្រូវ​មាន​សេច​ក្ដី​កំ​ណត់​ជាក់​លាក់​អំ​ពី​មុខ​ងារ​ ភារ​កិច្ច​ និង​រចនា​សម្ព័ន្ធ​អង្គ​ភាព​សកម្ម​ភាព​របស់​គណៈ​ស្រាវ​ជ្រាវ​អភិវឌ្ឍ​ន៍ឱ្យ​បាន​ឯក​ភាព​គ្នា​នៅ​បណ្តា​ខេត្ត​ ទី​ក្រុង​។ សំ​ណូម​ពរ​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ឆាប់​ប្រ​កាស​ លក្ខ​ន្តិកៈ​សហ​ការ​ជា​មួយ​បណ្តា​ស្ថា​ប័ន​ដើម្បី​អនុ​វត្ត​ល្អ​ភារ​កិច្ច​; ប្រ​កាស​ផែន​ការ​សកម្ម​ភាព​របស់​គណៈ​ ក៏​ដូច​ជា​បណ្តា​ក្រុម​ ព្រម​ទាំង​បណ្តា​ដំ​ណោះ​ស្រាយ​ដើម្បី​បំ​ពេញ​ភារ​កិច្ច​ឱ្យ​បាន​ល្អ​; យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​របប​គោ​លន​យោ​បាយ​។

 

លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ថ្លែង​ការណ៍​ក្នុង​អង្គ​ប្រ​ជុំ​។

ថ្លែង​ការណ៍​ក្នុង​អង្គ​ប្រ​ជុំ​ លោក​ដុង​វ៉ាំង​ថាញ​ បាន​កត់​សម្គាល់​នូវ​បណ្តា​លទ្ធ​ផល​ជំ​ហាន​ដំ​បូង​ក្នុង​កិច្ច​បំ​ពេញ​ភារ​កិច្ច​របស់​បណ្តា​សមា​ជិក​គណៈ​ស្រាវ​ជ្រាវ​អភិវឌ្ឍ​ន៍ទី​ក្រុង​ ក៏​ដូច​ជា​បណ្តា​លំ​បាក​ និង​សំ​ណូម​ពរ​នា​នា​។ ទន្ទឹម​នឹង​នោះ​ លោក​បាន​សំ​ណូម​ពរប​ណ្តា​សមា​ជិក​គណៈ​ស្រាវ​ជ្រាវ​អភិវឌ្ឍ​ន៍ទី​ក្រុង​ផ្តោត​ការ​ស្រាវ​ជ្រាវ​លើ​ភារ​កិច្ច​ស្នូល​នៃ​ឆ្នាំ​ ២០២៦ គឺ​ការ​សម្រេច​កំ​ណើន​សេដ្ឋ​កិច្ច​ ការ​ផ្តល់​ផ្ទេរ​ទុន​វិនិយោគ​រដ្ឋ​ ការ​ប្រ​មូល​ថវិកា​រដ្ឋ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ ព្រម​ទាំង​បណ្តា​ទិស​ដៅ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ - សង្គម​ ការ​ពារ​ជាតិ​ - សន្តិ​សុខ​ និង​កសាង​បក្ស​។ គណៈ​ត្រូវ​ចាត់​តាំង​តាម​ក្រុម​ ឬ​សមា​ជិក​ម្នាក់​ៗតាម​ដាន​ ធ្វើ​សេ​នា​ធិ​ការ​ស្នើ​ថ្នាក់​ដឹក​នាំ​ចង្អុល​ការ​អនុ​វត្ត​ឱ្យ​សម្រេច​បណ្តា​ទិស​ដៅ​ និង​សេច​ក្តី​សម្រេច​ចិត្ត​។

អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ បាន​សំ​ណូម​ពរ​ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​សហ​ការ​ជា​មួយ​បណ្តា​អង្គ​ភាព​ឆាប់​ធ្វើ​ឱ្យ​សម្រេច​ និង​ប្រ​កាស​លក្ខ​ន្តិកៈ​សកម្ម​ភាព​របស់​គណៈ​ លក្ខ​ន្តិកៈ​សហ​ការ​ដើម្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ភារ​កិច្ច​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​; គណៈ​ត្រូ​វក​សាង​ ប្រ​កាស​ផែន​ការ​សកម្ម​ភាព​ ហើយ​យោង​លើ​មូល​ដ្ឋាន​នោះ​ បណ្តា​ក្រុម​ត្រូវ​បែង​ចែក​ភារ​កិច្ច​ជាក់​លាក់​ដល់​សមា​ជិក​ម្នាក់​ៗ។ គណៈ​ត្រូវ​ធ្វើ​សេ​នា​ធិ​ការ​អនុ​វត្ត​បណ្តា​ភារ​កិច្ច​ស្នូល​ និង​ភារ​កិច្ច​ថ្មី​ៗដែល​ទើប​កើត​មាន​ឡើង​; រាយ​ការណ៍​ពី​ដំ​ណើរ​ការ​អនុ​វត្ត​ ក៏​ដូច​ជា​បណ្តា​លំ​បាក​ ដើម្បី​ឱ្យ​ថ្នាក់​ដឹក​នាំ​ចង្អុល​ការ​ និង​ការ​ស្រាវ​ជ្រាវ​ត្រូវ​តែ​មាន​ផលិត​ផល​ជាក់​លាក់​បាន​កត់​សម្គាល់​; ត្រូវ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​រួម​ក្នុង​ការ​ស្នើ​បណ្តា​ដំ​ណោះ​ស្រាយ​អនុ​វត្ត​ផលិត​ផល​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​៕

ង៉ុក​ក្វៀង​ - ថា​ច់ធី​

 

ចែករំលែកអត្ថបទ