ចាប់ពីថ្ងៃ១៥ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ បានចាត់តាំងពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃជូនប្រជាជន។ សកម្មភាពនេះដើម្បីរួមចំណែកឆាប់រកឃើញហានិភ័យជំងឺតម្កាត់ បង្កលក្ខណៈដើម្បីប្រជាជនកៀកជិតសេវាកម្មសុខាភិបាលនៅនឹងមូលដ្ឋាន។

វេជ្ជបណ្ឌិតពិនិត្យជំងឺបំពង់កជូនប្រជាជន។
ក្នុងលើកនេះ គណៈកម្មាធិការប្រជាជនឃុំឡុងភូ សហការជាមួយមន្ទីរពហុព្យាបាលសុកត្រាំង ចាត់តាំងពិនិត្យសុខភាពជូនអ្នកវ័យចាស់ អ្នកមានគុណបំណាច់ អ្នកពិការ អ្នកឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃផ្សេងៗដូច៖ សម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម និងជំងឺស្ទះសួតរ៉ាំរ៉ៃ ជាង៨.០០០ នាក់។ ប្រជាជនបានពិនិត្យផ្នែកជំងឺក្នុងនិងជំងឺក្រៅទូទៅ ព្រមទាំងផ្នែកឯកទេសភ្នែក ត្រចៀក ច្រមុះ បំពង់ក មាត់ ធ្មេញ សម្ភពនិងសើស្បែក៘ លទ្ធផលពិនិត្យបានធ្វើបច្ចុប្បន្នភាពទៅក្នុងសំណុំឯកសារសុខភាព អេឡិចត្រូនិក បម្រើឱ្យការងារតាមដាន គ្រប់គ្រងនិងថែទាំសុខភាពជាយូរអង្វែង។
ពូលីមិញវឿង នៅភូមិក្វាន់តាង ចែករំលែក៖ “ចាប់តាំងពីមុនមក ខ្ញុំមិនដែលបានពិនិត្យជំងឺឡើយ ពីព្រោះបង់ប្រាក់ច្រើន។ មានពេលខ្លះតឹងទ្រូង ល្ហិតល្ហៃ ខ្ញុំគ្រាន់តែទិញថ្នាំមកលេបឱ្យធូរប៉ុណ្ណោះ។ ឥឡូវ បានភូមិភាគចាត់តាំងពិនិត្យដោយឥតគិតថ្លៃ ខ្ញុំសប្បាយចិត្តណាស់មកពិនិត្យភ្លាម។ តាមរយៈការពិនិត្យ គ្រូពេទ្យរកឃើញថា ខ្ញុំមានសម្ពាធឈាមខ្ពស់មានបញ្ហាបេះដូង និងបានណែនាំឱ្យព្យាបាល។ ខ្ញុំនឹងសហការជាមួយគ្រូពេទ្យដើម្បីព្យាបាលជំងឺ លេបថ្នាំត្រូវតាមការកំណត់ដើម្បីរក្សាសុខភាព”។
មិនបាច់ទៅឆ្ងាយ បន្ថយប្រាក់ចំណាយធើ្វដំណើរប្រជាជនមានលក្ខណៈបានពិនិត្យសុខភាព បានពិគ្រោះនិងណែនាំព្យាបាលពេលឃើញមានអាការៈខុសប្រក្រតី។ អ្នកមីងស៊ើងធីហ្វៀង នៅភូមិក្វាន់តាងដូចគ្នា ឱ្យដឹងដោយក្តីរីករាយ៖ “បានពិនិត្យជំងឺ នៅជិតផ្ទះដូច្នេះ ខ្ញុំនិងអ្នកវ័យចាស់ក្នុងភូមិស្រុកអ្នកណាក៏ត្រេកអរដែរ។ គ្រួសារក្រ ម្ល៉ោះហើយគ្មានប្រាក់ទៅពិនិត្យជំងឺ ពេលពិបាកទ្រាំក្នុងខ្លួន ក៏ទៅឱសថស្ថានទិញថ្នាំលេប។ ឥឡូវបានរដ្ឋបង្កលក្ខណៈ ពិនិត្យជំងឺដោយឥតគិតថ្លៃ គ្រូពេទ្យអស់ពីចិត្តក្នុងការផ្តល់ពិគ្រោះ ម្ល៉ោះហើយពេលដឹងថាមានជំងឺ ខ្ញុំក៏ស្ងប់អារម្មណ៍ព្យាបាលដើម្បីសុខភាពបានល្អប្រសើរឡើង”។
លោកហូក្វឹកហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ ឱ្យដឹង៖ “ឃុំបានកំណត់ច្បាស់ ការថែទាំសុខភាពប្រជាជន មិនត្រឹមតែជាភារកិច្ចរបស់ផ្នែកសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវទូទាំងប្រព័ន្ធនយោបាយទៀតផង។ អាស្រ័យហេតុនេះ ភូមិភាគបានកៀរគរដល់បណ្តាអង្គការនយោបាយ - សង្គម ឃោសនា ចលនាប្រជាជនចូលរួមពិនិត្យសុខភាព។ កម្មវិធីបានជួយដល់ប្រជាន ពិសេសគឺជនរួមជាតិខ្មែរ និងមុខសញ្ញាដែលមានជីវភាពខ្វះខាត បានកៀកជិតសេវាកម្មសុខាភិបាល ពិនិត្យស្វែងរកនិងប្រទះឃើញជំងឺ ដើម្បីបានណែនាំព្យាបាលទាន់ពេល។ លទ្ធផលពិនិត្យក៏ជាមូលដ្ឋានគ្រឹះ ដើម្បីសុខាភិបាលមូលដ្ឋានបន្តតាមដាន គ្រប់គ្រងនិងថែទាំសុខភាពដល់ប្រជាជន ឱ្យបានល្អប្រសើរ”៕
យ្វីអាញ - លីសៀ