អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ នៅភូមិបៀងដុ B សង្កាត់ហ៊ីបថាញ់ ខេត្តកាម៉ាវ លោក ថាច់វ៉េត តែងសកម្មឃោសនា ចលនាមាមីងអនុវត្តតាមគោលការណ៍ គោលម៌ាគារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ព្រមទាំងអប់រំកូនចៅឱ្យចៀសឆ្ងាយពីបាបគ្រោះសង្គម រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ កសាងភូមិស្រុកសុខសាន្ត។

លោកថាច់វ៉េត (ខាងឆ្វេង) អ្នកមានប្រិយភាពនិងជាប្រធានគណៈកម្មការវត្តគម្ភីរសាគរ។
ជាអ្នកមានប្រិយភាព លោកថាច់វ៉េត តែងសហការជាមួយនគរបាលសង្កាត់ហ៊ីប ថាញ់ កៀរគរជនរួមជាតិខ្មែរ ចូលរួមចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ”។ ឆ្លងតាមរយៈនោះ ទម្រង់ក្រុមស្វ័យគ្រប់គ្រងវង្សត្រកូល រួមមានត្រកូលថាច់ ត្រកូលឡឹម ត្រកូលស៊ើង ត្រកូលត្រឹង បានបង្កើតឡើងដោយទាក់ទាញគ្រួសារចូលរួមជាង ៧៧ គ្រួសារ។ ដោយឡែកក្រុមស្វ័យគ្រប់គ្រងវង្សត្រកូលថាច់ អាស្រ័យលោកធ្វើជាប្រធានក្រុម មាន ៣០ គ្រួសារ ដំណើរការយ៉ាងមានប្រសិទ្ធភាព រួមចំណែកពង្រីកស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមក និងរក្សាខ្ជាប់សន្ដិសុខសណ្ដាប់ធ្នាប់នៅភូមិភាគ។ លោកថាច់វ៉េត ឱ្យដឹង៖ “ខ្ញុំធ្លាប់ធ្វើជាចាងហ្វាងសាលាបឋមសិក្សា ឆ្នាំ២០០៨ ចូលនិវត្តន៍បានជ្រើសធ្វើជាអ្នកមានប្រិយភាពនិងជាប្រធានគណៈកម្មការ វត្តគម្ភីរសាគរ ម៉្លោះហើយមាមីងអ្នកណាក៏ស្គាល់ និងរាប់អានដែរ។ អាស្រ័យហេតុនោះ ពេលឮខ្ញុំឃោសនា ចលនា មាមីងខ្មែរមានការជឿជាក់និងធ្វើតាម។ ពិសេស បងប្អូនក្នុងវង្សត្រកូល បានម្ចាស់ការចូលរួមបរិហារបទល្មើសគ្រប់ប្រភេទ ផ្ដល់ព័ត៌មានចាំបាច់ជូនកម្លាំងនគរបាលដើម្បីវិនិច្ឆ័យទាន់ពេល ព្រមទាំងចុះឈ្មោះគ្រួសារមិនល្មើសច្បាប់”។
មិនត្រឹមតែចលនាមាមីងអនុវត្តល្អគោលការណ៍ គោលម៌ាគារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋប៉ុណ្ណោះទេ លោកថាច់វ៉េត នៅទាំងសហការជាមួយរដ្ឋអំណាចភូមិភាគ អប់រំយុវជន សម្រុះសម្រួលជម្លោះក្នុងអាពាហ៍ពិពាហ៍និងគ្រួសារ ទំនាស់វិវាទដី ធ្លី និងការមិនចុះសម្រុងគ្នាក្នុងសហគមន៍។ លោកនៅទាំងមោះមុតស្នើសុំឧបត្ថម្ភសង់ផ្ទះ ដីសង់ផ្ទះ បុលទុនអាទិភាព ជូនគ្រួសារក្នុងវង្សត្រកូលដែលជួបលំបាក ជួយមាមីងលំនឹងជីវភាព។ បងថាច់ឌើ ឱ្យដឹង៖ “ពេលគ្រួសារកើតជម្លោះ ហើយមានបំណងលែងលះ លោកថាច់វ៉េត បានមកលើកទឹកចិត្តពន្យល់ ពីការខុសត្រូវ ជួយឱ្យខ្ញុំយល់ពីភារកិច្ច និងការទទួលខុសត្រូវចំពោះប្រពន្ធកូន។ មិនត្រឹមតែជួយផ្សះផ្សារ គ្រួសារលោកនៅទាំងឧបត្ថម្ភអង្ករ ប្រាក់ និងស្នើរដ្ឋអំណាចភូមិភាគពិនិត្យផ្ដល់ដីសង់ផ្ទះ បង្កលក្ខណៈបុលទុនរកស៊ី។ ជីវភាពសន្សឹមៗស្ថិរភាព ខ្ញុំស្ម័គ្រចិត្តចូលរួមក្រុមស្វ័យគ្រប់គ្រងវង្សត្រកូលថាច់ រួមកម្លាំងរក្សាសន្ដិសុខសណ្ដាប់ធ្នាប់នៅភូមិស្រុក”។
ជាមួយតួនាទីជាប្រធានគណៈកម្មការវត្តគម្ភីរសាគរ លោកថាច់វ៉េត នៅទាំងប្រមូលផ្តុំក្រុមស្វ័យគ្រប់គ្រងវង្សត្រកូល សហការជាមួយនគរបាល កងប្រជាស្វ័យត្រាណ ដើរល្បាតតាមផ្លូវនានាក្នុងភូមិស្រុក; ចាត់តាំងសមាជិកប្រចាំការ ធានាសុវត្ថិភាពជូនប្រជាជនមកវត្តក្នុងឱកាសមានបុណ្យទាន ប្រកបដោយសុវត្ថិភាព។ តាមរយៈសកម្មភាពជាក់ស្តែងទាំងនេះ លោកថាច់វ៉េត បានពង្រីកតួនាទីជាស្ពានតភ្ជាប់រវាង រដ្ឋអំណាចជាមួយជនរួមជាតិខ្មែរ បំផុសស្មារតីស្វ័យគ្រប់គ្រង ជួយឧបត្ថម្ភគ្នាក្នុងសហគមន៍ រួមចំណែកកសាងភូមិស្រុកសាមគ្គី សុវត្ថិភាពនិងសុខសាន្ត។ ជាមួយការរួមចំណែកទាំងនោះ នៅឆ្នាំ ២០២៣ លោកថាច់វ៉េត មានកិត្តិយសបានខេត្តជ្រើសរើសជាគំរូលេចធ្លោតំណាងចូលរួមសន្និបាតលើកសរសើរ តម្កើងគំរូជឿនលឿនជាអ្នកមានប្រិយភាពក្នុងជនជាតិភាគតិចទូទាំងប្រទេសនៅរដ្ឋធានីហាណូយ៕
យ្វីអាញ - ថាច់ធី