27/10/2026 - 08:16

យុវ​ជន​តឹង​ឡុង ឈាន​មុខ​ក្នុង​ចលនា​កសាង​ភូមិ​ស្រុក​ 

ក្នុង​ដំ​ណើរកា​រក​សាង​ភូមិ​ស្រុក​កាន់​តែ​ស៊ី​វិល័យ​និង​សម្បូរ​សប្បាយ យុវ​ជន​តឹង​ឡុង ទី​ក្រុង​កឹង​ធើ តែង​ពង្រីក​ស្មារតី​ឈាន​មុខ ស្ម័គ្រ​ចិត្ត ច្នៃ​ប្រ​តិដ្ឋ​និង​មាន​ការ​ទទួល​ខុស​ត្រូវ។ ដោយ​ទង្វើ​ជាក់​ស្តែង​ជា​ច្រើន សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន​លើ​ភូមិ​ឋាន​ឃុំ បាន​និង​កំ​ពុង​ក្លាយ​ជា​កង​កម្លាំង​ឈាន​មុខ​ក្នុង​រាល់​ចលនា រួម​ចំ​ណែក​បង្ក​ការវិ​វឌ្ឍន៍​ជា​វិជ្ជ​មាន​ក្នុង​ជីវ​ភាព​សហ​គមន៍។

យុវ​ជន​តឹង​ឡុង ចូល​រួម​ថ្ងៃ​អា​ទិត្យ​បៃ​តង។

ជា​មួយ​ទិស​ស្លោក “ទី​ណា​ត្រូវ​ការ​មាន​យុវ​ជន ទី​ណា​ពិ​បាក​មាន​យុវ​ជន” យុវ​ជន​តឹង​ឡុង បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​ដើម្បី​សហ​គមន៍ ចាប់​ពី​កិច្ច​ការ​អនា​ម័យ​បរិ​ស្ថាន កែ​លម្អ​ផ្លូវ​ក្នុង​ភូមិ រហូត​ដល់​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី ថែ​រក្សា​ទេស​ភាព​និង​កសាង​ផ្នត់​រស់​នៅ​ស៊ី​វិល័យ។ ក្នុង​អំ​ឡុង​ថ្ងៃ​បើក​យុទ្ធ​នា​ការ​ស្ម័គ្រ​ចិត្ត​មិន​ត្រឹម​តែ​ធ្វើ ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​ជ្រះ​ស្អាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ ឱ្យ​រីក​សាយ​ភាយ​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន​គ្រប់​រូប។

សម​មិត្ត ទ្រិញ​វ៉ាំង​កែវ អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​តឹង​ឡុង ឱ្យ​ដឹង៖ “ថ្មីៗ​នេះ គណៈ​ប្រតិ​បត្តិ​ការ​សម្ព័ន្ធ​យុវ​ជន​ឃុំ​រួម​ជា​មួ​យស​មា​ជិក​សម្ព័ន្ធ​យុវ​ជន បើក​យុទ្ធ​នា​ការ​ប្រ​មូល​សំ​រាម សម្អាត​បរិស្ថាន​នៅ​ភូមិ​ឡុង​ថាញ់ ដំ​ណើរ​ការ​កាប់​ឆ្ការ​គុម្ពោត​ព្រៃ​តាម​ផ្លូវ​ថ្នល់​លេខ ៦១ B ដែល​កាត់​ឆ្លង​ភូមិ​ឋាន ប្រ​មូល​និង​បែង​ចែក​ប្រ​ភេទ​សំ​រាម​ប្លា​ស្ទីក​បាន​ប្រ​មាណ ៤០ គី​ឡូ​ក្រាម ស្តារ​លូរ បង្ហូត​ទឹក​ជុំ​វិញ​មណ្ឌល​ផ្សារ​តឹង​ឡុង​ដើម្បី​បន្ថយ​ស្ថាន​ភាព​រាំង​ស្ទះ​និង​កខ្វក់​បរិ​ស្ថាន។ សហ​ការ​ជា​មួយ​សា​ខា​បក្ស​ភូមិ​តឹង​ភឿក កាប់​ឆ្ការ​គុម្ពោត​ព្រៃ​តាម​ដង​ផ្លូវ វិហារ​កា​តូ​លិក​សា​កែវ និង​ដើម​ឈើ ១.០០០ ដើម បង្កើត​ជា “ដង​ផ្លូវ​បៃ​តង​របស់​យុវ​ជន” ដោយ​មាន​ប្រ​វែង ៥០០ ម៉ែត្រ។ សម្ព័ន្ធ​យុវ​ជន​ឃុំ​បន្ត​បើក​យុទ្ធ​នា ការ​ថ្ងៃ​អា​ទិត្យ​បៃ​តង​ព្រមៗ​គ្នា​ទូ​ទាំង​ប្រ​ទេស​លើក​ទី III ឆ្នាំ​២០២៦ ភ្ជាប់​នឹង​ការ​ក​សាង​សំ​ណង់​យុវ​ជន “ដង​ផ្លូវ​គំ​រូ”។

នៅ​ក្នុង​ចលនា​កសាង​ភូមិ​ស្រុក យុវ​ជន​តឹង​ឡុង យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រីក​កម្លាំង​យុវ​វ័យ​ភ្ជាប់​នឹង​ភារ​កិច្ច​ជាក់​ស្តែង​របស់​ភូមិ​ភាគ។ យុវ​វ័យ​ទាំង​អស់​បាន​ខ្នះ​ខ្នែង​ចូល​រួម​ឧបត្ថម្ភ​ប្រ​ជា​ជន​អនុ​វត្ត​គោល​ការណ៍ គោល​ន​យោ​បាយ អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន ក្នុង​ការ​ងារ​និង​ជីវ​ភាព រួម​កម្លាំង​ក្នុង​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម គិត​គូរ​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក។ បង​ស្រី​ហ្វិញ​ធី​អ៊ុក​ញី លេខា​សា​ខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​តឹង​ថាំង ឃុំ​តឹង​ឡុង ឱ្យ​ដឹង៖ “ស្មារតី​សាម​គ្គី​និង​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គមន៍ បាន​បង្ហាញ​ច្បាស់​តាម​រយៈ​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត។ សំ​ណង់ និង​ផ្នែក​ការ​ងារ​នី​មួយៗ​របស់​យុវ​ជន ទោះ​បី​មាន​ទ្រង់​ទ្រាយ​មិន​ធំ ប៉ុន្តែ​ប្រ​កប​ដោយ​អត្ថ​ន័យ​ជាក់​ស្តែង រួម​ចំ​ណែក​ដោះ​ស្រាយ​បញ្ហា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រស់​នៅ​របស់​ប្រ​ជា​ជន។ ពិ​សេស សា​ខា​សម្ព័ន្ធ​យុវ​ជន ភូមិ​តឹង​ថាំង​យើង​ខ្ញុំ​តែង​ចូល​រួម​អនុ​វត្ត​ផ្នែក​ការ​ងារ​របស់​យុវ​ជន មាន​ដូច៖ ប្រ​មូល​សំ​រាម កាប់​ឆ្ការ​គុម្ពោត​ព្រៃ​តាម​ដង​ផ្លូវ​ក្នុង​ភូមិ ដាំ​ដើម​ឈើ​និង​ផ្កា​លម្អ​។ល។ តាម​រយៈ​នោះ រួម​ចំ​ណែក​បង្កើត​ទេស​ភាព​បរិ​ស្ថាន​ភូមិ​ស្រុក​បៃ​តង ជ្រះ ស្អាត”។

ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន យុវ​វ័យ​តឹង​ឡុង បន្ត​កំ​ណត់​ច្បាស់​តួ​នា​ទី​ឈាន​មុខ ម្ចាស់​ការ​ស្វែង​យល់​ពី​របៀប​ធ្វើ​ថ្មី សម​ស្រប​នឹង​តម្រូវ​ការ​អភិ​វឌ្ឍ​របស់​ភូមិ​ស្រុក​ក្នុង​ដំ​ណាក់​កាល​បច្ចុប្បន្ន។ សម្រាប់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន​គ្រប់​រូប​មិន​ត្រឹម​តែ​ជា​អ្នក​ចូល​រួម​ចលនា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​បុគ្គល​គំ​រូ​សាយ​ភាយ​ស្មារតី​រស់​នៅ​ល្អ រស់​នៅ​មាន​ការ​ទទួល​ខុស​ត្រូវ​និង​លះ​បង់​ដើម្បី​សហ​គមន៍។

ដង​ផ្លូវ​នីមួយៗ​បាន​សម្អាត ជួរ​ដើម​ឈើ​នី​មួយៗ បាន​ថែ​ទាំ ស្ថាន​ភាព​លំ​បាក​នី​មួយៗ​បាន​ចែក​រំលែក និង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​នី​មួយៗ​បាន​អនុ​វត្ត ទាំង​អស់​នេះ សុទ្ធ​តែ​ជា​ស្នា​ដៃ​របស់​យុវ​ជន។ ផ្តើម​ពី​ការ​ងារ​សា​មញ្ញ​ទាំង​នេះ ស្មារតី​ឈាន​មុខ​របស់​យុវ​ជន​តឹង​ឡុង កំ​ពុង​រួម​ចំ​ណែក​កសាង​មាតុ​ភូមិ​កឹង​ធើ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​និង​ស៊ី​វិល័យ៕

                                         ដា​លីន-មុនី​

ចែករំលែកអត្ថបទ