27/10/2026 - 08:16

ទី​ក្រុង​កឹង​ធើ បន្ត​ដំ​ឡើង ១៧ កន្លែង​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដោយ​ឥត​គិត​ថ្លៃ ជូន​ប្រ​ជា​ជន​តំ​បន់​ឆ្នេរ​សមុទ្រ និង​តំ​បន់​ខ្វះ​ទឹក​សាប​ប្រើ​ប្រាស់​ 

- យោង​តាម​ការ​ព្យា​ករណ៍ រដូវ​ប្រាំង រាំង​ស្ងួត ខ្វះ​ទឹក​សាប និង​ជ្រាប​ទឹក​ប្រៃ បន្ត​កើត​ឡើង​យ៉ាង​ខ្លាំង​នៅ​ចុង​ឆ្នាំ ២០២៦ និង​ប៉ុន្មាន​ខែ​ដើម ឆ្នាំ ២០២៧។ មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ បាន​កំ​ណត់​ច្បាស់ ការ​ធា​នា​ប្រ​ភព​ទឹក​ស្អាត​បម្រើ​ការ​ប្រើ​ប្រាស់​ជូន​ប្រ​ជា​ជន ពិ​សេស​គឺ​គ្រួ​សារ​ដែល​រស់​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ តំ​បន់​ដាច់​ស្រ​យាល និង​ភូមិ​ឋាន​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ គឺ​ជា​តម្រូវ​រ​ចាំ​បាច់។

កន្លែង​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដោយ​ឥត​គិត​ថ្លៃ ជូន​ប្រ​ជា​ជន​តំ​បន់​ឆ្នេរ​សមុទ្រ ខ្វះ​ទឹក​សាប​ប្រើ​ប្រាស់ បាន​អនុ​វត្ត​នៅ​ដើម​ឆ្នាំ ២០២៦។

តាម​រយៈ​នោះ មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ បាន​ចង្អុល​ការ​ដល់​មជ្ឈ​មណ្ឌល​ទឹក​ស្អាត​និង​អនា​ម័យ​បរិស្ថាន​ជន​បទ​ទី​ក្រុង រៀប​ចំ​ទិញ​និង​ដំ​ឡើង​បន្ថែម ១៧ កន្លែង​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដោយ​ឥត​គិត​ថ្លៃ ជូន​ប្រ​ជា​ជន​តំ​បន់​ឆ្នេរ​សមុទ្រ តំ​បន់​ខ្វះ​ទឹក​សាប​ប្រើ​ប្រាស់។ រួម​មាន៖ ១២ ឃុំ សង្កាត់​គឺ​៖ វិញ​ភឿក វិញ​ចូវ ខាញ់​ហ្វា ឡាយ​ហ្វា វិញ​ហាយ លិត​ហោយ​ធឿង លីវ​ទូ តាយ​វ៉ាំង ថាញ់​ធើយ​អាង ត្រឹង​ដេ អាង​ថាញ់ និង​កូវ​ឡាវ​យុង បាន​ស្នើ​ឱ្យ​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​ទឹក​ស្អាត និង​អនា​ម័យ​បរិ​ស្ថាន​ជន​បទ​ទី​ក្រុង ពិ​និត្យ​ឡើង​វិញ ដាក់​សំ​ណើ​នូវ​ទី​តាំង​ដំ​ឡើង​ដែល​សម​ស្រប។

តាម​សំ​ណូម​ពរ កន្លែង​ដំ​ឡើង​ត្រូវ​មាន​ផ្លូវ​បំ​ពង់​ផ្គត់​ផ្គង់​ទឹក​ស្រាប់ ចំ​ណុះ​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ជន​បទ​ដែល​ផ្នែក​កសិ​កម្ម​និង​បរិ​ស្ថាន​គ្រប់​គ្រង។ ការ​បន្ថែម​នូវ​កន្លែង​ផ្គត់​ផ្គង់​ទឹក​ឥត​គិត​ថ្លៃ​នេះ គឺ​ជា​ដំ​ណោះ​ស្រាយ​មួយ​ក្នុង​ចំ​ណោម​ដំ​ណោះ​ស្រាយ​ទាំង​ឡាយ​របស់​ទី​ក្រុង​កឹង​ធើ ដើម្បី​បង្កើន​សមត្ថ​ភាព​ធា​នា​ទឹក​ស្អាត​ជូន​ប្រ​ជា​ជន ចំ​ពោះ​ហា​និភ័យ​នៃ​ការ​រាំង​ស្ងួត ខ្វះ​ទឹក​សាប​និង​ជ្រាប​ទឹក​ប្រៃ។ ការ​ផ្សព្វ​ផ្សាយ​ដំ​ឡើង​លើក​នេះ បង្កើន​កន្លែង​ផ្គត់​ផ្គង់​ទឹក​ប្រើ​ប្រាស់​លើ​ភូមិ​ឋាន​សរុប​ឡើង​ដល់​៥៤ កន្លែង; ទន្ទឹម​នឹង​នោះ កន្លែង​នី​មួយៗ​បាន​រៀប​ចំ​បា​សាំង​ទឹក​ដែល​មាន​ចំ​ណុះ ១០​.០០០ លីត្រ៕

 ហា​វ៉ាំង - លី​សៀ​

ចែករំលែកអត្ថបទ