ព្រួតដៃសាងសង់លំនៅឋានជូនដល់កូនបង្កើតរបស់អ្នកចូលរួមសកម្មភាពតស៊ូសម័យសង្គ្រាម រងការជ្រាបសារជាតិពុលគីមី គឺជាទង្វើជាក់ស្តែង បញ្ជាក់ពីទំនួលខុសត្រូវរបស់គ្រប់ថ្នាក់និងគ្រប់ផ្នែក និងទូទាំងសង្គមក្នុងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គម។ នៅទីក្រុងកឹងធើ លំនៅឋានដែលបានប្រគល់ជូនមិនត្រឹមតែជួយឱ្យប្រជាជនមានទីលំនៅស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងសាយភាយមនោសញ្ចេតនា រួមចំណែកគិតគូរបានល្អដល់គ្រួសារគោលនយោបាយ។

ទីក្រុងកឹងធើ ព្រួតដៃកសាងលំនៅឋានជូនគ្រួសាររងផលប៉ះពាល់ដោយសារជាតិពុលគីមី។
តាមរយៈនោះ ទីក្រុងបានបញ្ចប់ការសាងសង់ថ្មី ជួសជុល និងប្រគល់ផ្ទះ ១២៣ ខ្នង នៅឃុំ សង្កាត់ ចំនួន ៤៧ ក្នុងនោះមានផ្ទះសាងសង់ថ្មី ៦៤ ខ្នង និងជួសជុល ៥៩ ខ្នង។ ផ្ទះសាងសង់ថ្មីមួយខ្នងៗបានឧបត្ថម្ភថវិកា ៧០ លានដុង ផ្ទះជួសជុលបានឧបត្ថម្ភ ៣៥ លានដុង ជាមួយនឹងថវិកាសរុបជាង ៩,៥ ពាន់លានដុង។ ផ្ទះសាងសង់ រួចធានានូវរចនាសម្ព័ន្ធ ភាពរឹងមាំនិងលក្ខណៈចាំបាច់បម្រើការរស់នៅ រួមចំណែកជួយឱ្យគ្រួសារមានទីលំនៅស្ថិរភាពនិងសុវត្ថិភាព។
នៅឃុំលិតហូយធឿង កម្មវិធីឧបត្ថម្ភលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម បានដាក់ឱ្យដំណើរការយ៉ាងមានប្រសិទ្ធភាព សំដៅយកចិត្តទុកដាក់សាងសង់លំនៅឋានជូនកូនបង្កើតរបស់អ្នកចូលរួមសកម្មភាពតស៊ូសម័យសង្គ្រាមដែលជ្រាបសារជាតិពុលគីមី។ ក្នុងនោះ លោកកាវហ្វីស៊ើង កើតឆ្នាំ ១៩៧៧ រស់នៅភូមិយ៉ុងយឿ គឺជាករណីដែលបានឧបត្ថម្ភ។ ការព្រួតដៃគ្នារបស់កម្លាំងភូមិភាគ បានរួមចំណែកជួយគ្រួសារកែលម្អលក្ខណៈរស់នៅ ទន្ទឹមនឹងនោះ ធ្វើឱ្យរីកសាយភាយស្មារតីសាមគ្គី មនោសញ្ចេតនា និងទំនួលខុសត្រូវដល់គ្រួសារគោលនយោបាយ។
ចំពោះគ្រួសារលោកស៊ើង ការឧបត្ថម្ភលំនៅឋាន មិនត្រឹមតែជួយកែលម្អលក្ខណៈប្រជុំជីវភាពប៉ុណ្ណោះទេ ថែមទាំងជាប្រភពជំរុញទឹកចិត្ត និងបន្ថែមក្តីជំនឿដើម្បីគ្រួសារលំនឹងជីវភាពជាជំហានៗ។ លោក ស៊ើង ឱ្យដឹង៖ “ខ្ញុំមានសេចក្តីត្រេកអរជាខ្លាំង និងដឹងគុណចំពោះបក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគដែលបានយកចិត្តទុកដាក់ ឧបត្ថម្ភគ្រួសារសាងសង់លំនៅឋាន។ នេះគឺជាការលើកទឹកចិត្តដ៏ធំធេង ជួយឱ្យគ្រួសារខ្ញុំស្ងប់អារម្មណ៍ក្នុងជីវភាព និងមានកម្លាំងចិត្តថែមទៀតដើម្បីឈានឡើង”។
តាមលោកត្រឹងជីហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ នេះគឺជាកម្មវិធីមានអត្ថន័យមនុស្សធម៌ដ៏ជ្រាលជ្រៅ ជាគោលនយោបាយធំរបស់បក្សនិងរដ្ឋ ក្នុងការថែទាំជីវភាពរបស់ប្រជាជន ជាពិសេសគឺចំពោះករណីដែលងាយរងគ្រោះក្នុងសង្គម។ ជាមួយនឹងផ្ទះ ១២៣ ខ្នង បានសាងសង់ថ្មី ជួសជុល និងប្រគល់ជូនគ្រួសារទាំងនេះ មានលក្ខណៈបន្ថែមដើម្បីលំនឹងជីវភាព ស្ងប់អារម្មណ៍ពលកម្មផលិតនិងប្រជុំជីវភាព។
ការឧបត្ថម្ភផ្ទះបានរួមចំណែកអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយសុខុមាលភាពសង្គម សាយភាយប្រពៃណី “ផឹកទឹកនឹកប្រភព” “តបស្នងសងគុណ”។ លំនៅឋានទាំងនេះពោរពេញដោយមនោសញ្ចេតនានឹងក្លាយជាទីបង្អែក ដើម្បីឱ្យគ្រួសារទាំងនេះមានទីលំនៅស្ថិរភាព ជាជំហានៗលើកកម្ពស់គុណភាពរស់នៅ រួមចំណែកកសាងទីក្រុងកឹងធើឱ្យកាន់តែអភិវឌ្ឍន៍ ស៊ីវិល័យ និងពោរពេញដោយមនោសញ្ចេតនា៕
ហុងទើ - មេងលី