08/10/2026 - 21:05

ប៊ិញភូ​ ចាត់​តាំង​ការ​ប្រ​កួត​កី​ឡា​អំ​ណរ​បុណ្យ​សែន​ដូន​តា​ 

ថ្ងៃ​ទី​ ៨ ខែ​តុ​លា​ ឆ្នាំ​ ២០២៦ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ប៊ិញភូ​ ខេត្ត​វិញ​ឡុង​ បាន​ចាត់​តាំង​ការ​ប្រ​កួត​កី​ឡា​អំ​ណរ​បុណ្យ​សែន​ដូន​តា​ឆ្នាំ​ ២០២៦ នៅ​ព្រលាន​បាល់​ទះ​បង​សុភា​ ភូមិ​ភូ​ហ៊ឹង។ អញ្ជើញ​ចូល​រួម​មាន​លោក​ ត្រឹង​ក្វឹក​កឿង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ប៊ិញភូ​; អ្នក​ស្រី​ ង្វៀង​ធី​ង៉ុក​ម៉ាយ​ នា​យិកាមជ្ឈ​មណ្ឌល​សេ​វា​កម្ម​បុព្វ​ហេ​តុ​រដ្ឋ​ឃុំ​ប៊ិញភូ​ ព្រម​ទាំង​តំ​ណាង​បណ្តា​គណៈ​ ផ្នែក​ និង​អង្គ​ការ​មហា​ជន​ភូមិ​ភាគ​។

គណៈ​ចាត់​តាំង​ក្នុង​ពិ​ធី​ប្រ​កួត​កី​ឡា​អំ​ណរ​បុណ្យ​សែន​ដូន​តា​ឆ្នាំ​២០២៦។

ការ​ប្រ​កួត​រួម​មាន​៣វិញ្ញាសា​៖ បាល់​ទះ​បុរស​ រុញ​ឈើ​បុរស​ និង​លោត​បាវ​បុរស​និង​នា​រី​ ដោយ​មាន​ការ​ចូល​រួម​ពី​កី​ឡា​ករ​មក​ពី​ភូមិ​ង្វៀកឡា​ង A ង្វៀកឡា​ងB ង្វៀកឡា​ង C ភឿងថា​ញ់ ភូមិ​ផ្សារ​ និង​ភូមិ​យង់​ជួ​។ វិញ្ញាសា​បាល់​ទះ​ ភូមិ​នីមួយៗ​ចុះ​ឈ្មោះ​ក្រុម​មួយ​ ច្រើន​បំ​ផុត​មាន​កី​ឡា​ករ​ ១២ នាក់​។ វិញ្ញាសា​រុញ​ឈើ​ប្រ​កួត​ជា​បុរស​តែ​ឯង​ក្នុង​ប្រ​ភេទ​ទម្ងន់​ចំ​នួន​ពីរ​គឺ​៖ ពី​ ៦០ ដល់​ ៧០ គី​ឡូ​ក្រាម​ និង​លើស​ពី​ ៧០ ដល់​ ៨០ គី​ឡូ​ក្រាម​។ វិញ្ញាសា​លោត​បាវ​ប្រ​កួត​ជា​ឯ​កជន​លើ​វិញ្ញាសា​បុរស​និង​នា​រី​។

បណ្តា​កី​ឡា​ករ​ប្រ​កួត​បាល់​ទះ​អំ​ណរ​ពិ​ធី​បុណ្យ​សែន​ដូន​តា​ ឆ្នាំ​២០២៦។

រាល់​ការ​ប្រ​កួត​បង្កើត​បា​នទី​លាន​កម្សាន្ត​សប្បាយ​ ជួយ​កី​ឡា​ករ​ហ្វឹក​ហាត់​សុខ​ភាព​ ដោះ​ដូរ​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ និង​បង្កើន​សាមគ្គី​រវាង​ភូមិ​នីមួយៗ​ រួម​ចំ​ណែក​បង្ក​បរិយាកាស​សប្បាយ​រីក​រាយ​ ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា​។ នេះ​ក៏​ជា​ឱ​កាស​ដើម្បី​ភូមិ​ភាគ​វាយ​តម្លៃ​ចលនា​កី​ឡា​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ជ្រើស​រើស​កី​ឡា​ករ​ឆ្នើម​ចូល​រួម​ការ​ប្រ​កួត​ថ្នាក់​លើ​។

អ្នក​ស្រី​ ង្វៀង​ធី​ង៉ុក​ម៉ាយ​ ឱ្យ​ដឹង​៖ រៀង​រាល់​ឆ្នាំ​ ក្នុង​ឱ​កាស​បុណ្យ​សែន​ដូន​តា​ ភូមិ​ភាគ​ចាត់​តាំង​គ្រប់​សកម្ម​ភាព​សិល្បៈ​ កី​ឡា​បម្រើ​មា​មីង​ខ្មែរ​ និង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ផុស​ផុល។ សកម្ម​ភាព​ទាំង​នេះ​រួម​ចំ​ណែក​គិត​គូរ​ជីវ​ភាព​ស្មារតី​ បង្ក​លក្ខ​ណៈដើម្បី​ប្រ​ជា​ជន​បាន​ជួប​ជុំ​ ដោះ​ដូរ​ ទន្ទឹម​នឹង​នោះ​អភិ​រក្ស​ ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ ជួយ​យុវ​ជន​ជំ​នាន់​ក្រោយ​យល់​ដឹង​ និង​បន្ត​វេន​អត្ត​សញ្ញា​ណ​ជាតិ​។ រយៈ​ពេល​ខាង​មុខ​ មជ្ឈ​មណ្ឌល​បន្ត​សហ​ការ​ជា​មួយ​អង្គ​ភាព​នា​នា​ ចាត់​តាំង​សកម្ម​ភាព​ដែល​សម​ស្រប​ ជាក់​ស្តែង​ឆ្លើយ​តប​តម្រូវ​ការ​ប្រ​ជុំ​ជីវ​ភាព​វប្ប​ធម៌​របស់​ប្រ​ជា​ជន​៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ