ទីតាំងអនុស្សាវរីយ៍វប្បធម៌ទេសចរណ៍ត្រាវិញ ស្ថិតនៅភូមិព្រះស្រែ ឃុំសុងឡុក ខេត្តវិញឡុង នឹងនាំមកជូនភ្ញៀវទេសចរនូវបទពិសោធន៍ដ៏ជិតដិតជាមួយជីវភាពរបស់ជនរួមជាតិខ្មែរ។ ភ្លេងប្រពៃណី របាំអប្សរា ផ្ទាំងគំនូរតាមរបង និងលើជញ្ជាំងផ្ទះ រួមជាមួយនឹងរបរដាល់អំបុក ត្បាញបន្ទោះ និងនំបែបប្រពៃណី បានបង្កភាពទាក់ទាញពិសេសរបស់ទីតាំងគោលដៅនេះ។

ភ្ញៀវទេសចរទស្សនារបាំអប្សរានៅផ្ទះវប្បធម៌សហគមន៍ មុនពេលចូលទៅទស្សនាភូមិ។
មុនពេលចូលកាន់ភូមិ ភ្ញៀវទេសចរបានទស្សនាភ្លេងប្រពៃណីខ្មែរ និងរបាំអប្សរា។ សូរភ្លេងសម្របជាមួយកាវិការរាំដ៏ទន់ភ្លន់ បង្កបរិយាកាសរីករាយ បានចាប់ផ្តើមពីដំណើរទស្សនា។ ឈុតសម្តែងរបាំជួយឱ្យអ្នកទស្សនាស្គាល់ពីលក្ខណៈសិល្បៈដ៏ល្អប្រណីតរបស់ជនរួមជាតិខ្មែរ ព្រមទាំងបង្កឱកាសឱ្យទំនាក់ទំនងរវាងប្រជាជននិងភ្ញៀវមកពីឆ្ងាយទៀតផង។ ចំពោះអ្នកដែលមកទស្សនាលើកដំបូង នេះជាឱកាសកៀកជិតវប្បធម៌ភូមិភាគតាមរយៈការសម្តែងដោយផ្ទាល់ មុនពេលឈានចូលស្វែងយល់ជីវភាពក្នុងភូមិ។
ឈានចូលផុតខ្លោងទ្វារ ផ្ទាំងគំនូរដែលគូរនៅតាមរបង លើជញ្ជាំងផ្ទះរបស់ប្រជាជន នឹងញ៉ាំងឱ្យភ្ញៀវទេសចរចំណាប់អារម្មណ៍បន្ត។ ផ្ទាំងគំនូរពណ៌នាពីសកម្មភាពប្រចាំថ្ងៃ និងសកម្មភាពវប្បធម៌ សិល្បៈរបស់សហគមន៍។ ជញ្ជាំងដែលធម្មតាក៏បានក្លាយជាមានភាពរស់រវើក រួមចំណែកឧទ្ទេសនាមរូបភាពពីជីវភាពរបស់មាមីងដល់អ្នកទស្សនា។ បណ្តោយតាមដងផ្លូវ ភ្ញៀវទេសចរអាចបញ្ឈប់ដំណើរទស្សនាផ្ទាំងគំនូរ ស្វែងយល់រឿងរ៉ាវដែលបានបង្ហាញតាមរយៈរូបភាពនីមួយៗ។ ការគូរផ្ទាំងគំនូរលើជញ្ជាំងផ្ទះ បង្កចំណុចលេចធ្លោរដល់ទេសភាព ញ៉ាំងឱ្យដំណើរទស្សនាកាន់តែចាប់អារម្មណ៍ថែមទៀត។

ផ្ទាំងគំនូរតាមរបង និងលើជញ្ជាំងផ្ទះ ទាក់ទាញភ្ញៀវទេសចរឱ្យឈប់ថតរូបអនុស្សាវរីយ៍។
ការឆ្លងកាត់មួយក្នុងចំណោមការឆ្លងកាត់បទពិសោធន៍ដ៏ទាក់ទាញមួយនៅទីនេះគឺស្វែងយល់របរដាល់អំបុក។ ក្រៅពីមើលប្រជាជនដាល់អំបុក ភ្ញៀវទេសចរអាចកាន់អង្រែ សាកល្បងដាល់អំបុកផងដែរ។ ចាប់ពីកាយវិការរបស់អ្នកដាល់អំបុករហូតដល់ចូលរួមដោយផ្ទាល់ ម្នាក់ៗមានឱកាសសាកល្បងពីភាពប៉ិនប្រសប់ និងកម្លាំង ដើម្បីបង្កបានជាអាហារប្រពៃណី។ សូរអង្រែដាល់អំបុក រួមជាមួយការសន្ទនា ញ៉ាំងឱ្យការឆ្លងកាត់ពិសោធន៍កាន់តែមានភាពអ៊ូអរ។ បន្ទាប់មក ភ្ញៀវទេសចរអាចភ្លក់រសជាតិអំបុកដែលផ្សារភ្ជាប់នឹងជីវភាពជនរួមជាតិខ្មែរ។ ការរួមបញ្ចូលមើល ធ្វើសាកល្បង និងភ្លក់រសជាតិ ជួយឱ្យអ្នកចូលរួមកាន់តែចំណាប់អារម្មណ៍ជាងទៀតអំពីដំណើរទស្សនានេះ។

យុវវ័យភ្លក់រសជាតិអំបុករបស់ជនរួមជាតិខ្មែរ។
ទន្ទឹមនឹងដាល់អំបុក របរត្បាញបន្ទោះក៏រួមចំណែកឧទ្ទេសនាមភាពប៉ិនប្រសប់របស់មាមីងផងដែរ។ តាមដានកាយវិការត្បាញ អ្នកទស្សនាអាចយល់បន្ថែមពីការអត់ធ្មត់ ល្អិតល្អន់របស់អ្នកធ្វើរបរនេះ។ ផលិតផលសិប្បកម្មនាំយកនូវកម្លាំងពលកម្ម និងបទពិសោធន៍ក្នុងជីវភាព។ ការឧទ្ទេសនាមត្បាញបន្ទោះនៅក្នុងភូមិ ក៏បង្កឱកាសឱ្យភ្ញៀវដោះដូរ ស្វែងយល់ការងារធម្មតារបស់អ្នកស្រុក។ ស្ថិតក្នុងសកម្មភាពនេះ ភ្ញៀវទេសចរមានឱកាសភ្លក់រសជាតិនំបំពង់ និងនំលំអងចេក។ នំបែបប្រពៃណីធ្វើឱ្យម្ហូបអាហារកាន់តែសម្បូរបែបជាងទៀត ដើម្បីអ្នកមកទស្សនាមានអារម្មណ៍ពីលក្ខណៈពិសេសដោយឡែករបស់តំបន់ដីនេះតាមរយៈរសជាតិសាមញ្ញ។
លោកថាច់សាង ប្រធានក្រុមភូមិវប្បធម៌ខ្មែរ ឱ្យដឹង៖ ភូមិវប្បធម៌ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១៧។ ប្រជាជននៅទីនេះភាគច្រើនជាជនជាតិខ្មែរ មានលក្ខណៈរស់នៅ និងវប្បធម៌បានឧទ្ទេសនាមក្នុងដំណើរទទួលភ្ញៀវ។ ផ្តើមពីនោះ ភូមិបានទាក់ទាញភ្ញៀវទេសចរជាច្រើនទាំងក្នុង និងក្រៅប្រទេសមកទស្សនា ស្វែងយល់ពីជីវភាពនៅភូមិភាគ។ ក្នុងចំណោមនោះ មានយុវជន និស្សិតដែលចង់ស្វែងយល់សិល្បៈ របរប្រពៃណី និងម្ហូបអាហាររបស់មាមីង។ សកម្មភាពទាំងនេះបង្កលក្ខណៈឱ្យអ្នកមកទស្សនាទំនាក់ទំនងជាមួយប្រជាជន តាមរយៈនោះយល់កាន់តែច្បាស់អំពីតម្លៃដែលកំពុងថែរក្សាក្នុងសហគមន៍។
ផ្តើមពីសូរសៀងភ្លេងទទួលភ្ញៀវរហូតដល់ផ្ទាំងគំនូរនៅតាមរបង លើជញ្ជាំងផ្ទះ និងចាប់ពីសូរដាល់អំបុករហូតដល់ដៃត្បាញបន្ទោះ ភូមិវប្បធម៌ទេសចរណ៍ខ្មែរ ឧទ្ទេសនាមអត្តសញ្ញាណតាមរយៈប្រការដែលជិតដិត។ សកម្មភាពនីមួយៗរួមចំណែកផ្សារភ្ជាប់រវាងមាមីងជាមួយភ្ញៀវទេសចរមកពីឆ្ងាយ នាំយកវប្បធម៌ប្រពៃណីដល់គ្រប់គ្នា និងរួមចំណែកដាស់ស្មារតីគោរព ថែរក្សាសិល្បៈ របរសិប្បកម្ម និងម្ហូបអាហារបែបប្រពៃណីរបស់ជនរួមជាតិខ្មែរ៕
ទីទុយ - វិមាន