26/09/2026 - 08:14

បង្កើន​ការត​ភ្ជាប់​ដើម្បី​លើក​តម្លៃ​គ្រាប់​ស្រូវ​ 

ជា​ច្រើន​ឆ្នាំ​កន្លង​ កសិ​ករ​តែង​តែ​ស្វែង​រក​ទី​ផ្សារ​បន្ទាប់​ពី​ប្រ​មូល​ផល​រួច​ កសិ​ករ​នៅ​ឃុំ​ផុង​ថា​ញ់ ខេត្ត​វិញ​ឡុង​ កំ​ពុង​បង្វែរ​មក​ផលិត​ពូជ​ស្រូវ​ ST២៥ តាម​ទិស​ដៅ​ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម​។ អា​ជីវ​កម្ម​បាន​រួម​ដំ​ណើរ​ក្នុង​ការ​ផ្គត់​ផ្គង់​ពូជ​ សម្ភារៈ​កសិ​កម្ម​ បច្ចេក​ទេស​ រហូត​ដល់​ការ​ទទួល​ទិញ​កសិ​ផល​ ជួយ​ឱ្យ​កសិ​ករ​ផលិត​ស្រូវ​មាន​ភាព​ម្ចាស់​ការ​ជាង​មុន​ក្នុង​ការ​ផលិត​ លើក​កម្ពស់​គុណ​ភាព​គ្រាប់​ស្រូវ​ និង​បង្កើន​ប្រ​សិទ្ធ​ភាព​ផលិត​នៅ​លើ​វាល​ស្រែ​។

លោក​ឡេវ៉ាំង​តៀង​ ដោះ​ដូរ​អំ​ពី​ទម្រង់​ចង​សម្ព័ន្ធ​ផលិត​ស្រូវ​ ST២៥ នៅ​លើ​ដី​ស្រែ​របស់​គ្រួ​សា​រលោក​ស៊ើង​ទ្រុង​ថា​ញ់ ឃុំ​ផុង​ថា​ញ់។

គ្រួ​សា​រលោក​ស៊ើង​ទ្រុង​ថា​ញ់ នៅ​ភូមិ​ឫស្សី​ស្រុក​ ឃុំ​ផុង​ថា​ញ់ មាន​ដី​ស្រែ​ ៧ ហិក​តា​ ជំ​នាញ​ផលិត​ស្រូវ​។ កាល​ពី​មុន​ បន្ទាប់​ពី​ប្រ​មូល​ផល​ស្រូវ​រួច​ គ្រួ​សារ​របស់​លោក​ភាគ​ច្រើន​លក់​ឱ្យ​ឈ្មួញ​។ ដោយ​សារ​តម្លៃ​ពឹង​ផ្អែក​ទៅ​លើ​ទី​ផ្សារ​ ដូច្នេះ​ ប្រ​សិទ្ធ​ភាព​នៃ​ការ​ផលិត​មិន​ទាន់​បាន​ខ្ពស់​នៅ​ឡើយ​។

ចាប់​តាំង​ពី​ចូល​រួម​សាខា​សមា​គម​កសិ​ករ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ ST២៥ មក​ គ្រួ​សារ​របស់​លោក​បាន​ផ្លាស់​ប្តូរ​វិធី​សាស្ត្រ​ផលិត​។ ចាប់​ពី​ពូជ​ សម្ភារៈ​កសិ​កម្ម​ បច្ចេក​ទេស​ រហូត​ដល់​ការ​លក់​កសិ​ផល​ សុទ្ធ​តែ​បាន​ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម​។ លោ​កថា​ញ់ ចែក​រំលែក​៖ "កាល​ពី​មុន​ នៅ​ពេល​ប្រ​មូល​ផល​ គ្រួ​សារ​ខ្ញុំ​ភាគ​ច្រើន​លក់​ឱ្យ​ឈ្មួញ​ ដូច្នេះ​តម្លៃ​លក់​មិន​ខ្ពស់​ ហើយ​ប្រាក់​ចំ​ណេញ​ក៏​ទាប​។ ចាប់​តាំង​ពី​ចូល​រួម​សាខា​សមា​គម​កសិ​ករ​មក​ បាន​អា​ជីវ​កម្ម​ធា​នា​ទិញ​កសិ​ផល​ទាំង​អស់​ ព្រម​ទាំង​ជួយ​ផ្គត់​ផ្គង់​ពូជ​ ជី​ ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​តាម​ទិស​ដៅ​កសិ​កម្ម​សរី​រា​ង្គនិង​ណែ​នាំ​បច្ចេក​ទេស​ ការ​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ជាង​មុន​"។

សាខា​សមា​គម​កសិ​ករ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ ST២៥ បាន​បង្កើត​នៅ​ដើម​ឆ្នាំ​ ២០២៦ ដោយ​ប្រ​មូល​ផ្តុំ​កសិ​ករ​ដែល​ប្រ​កប​មុខ​របរ​ដូច​គ្នា​ ដើម្បី​បង្ក​លក្ខ​ណៈសម្រាប់​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ អនុ​វត្ត​បច្ចេក​ទេស​ថ្មី​ៗ និង​រៀប​ចំ​ការ​ផលិត​តាម​ទិស​ដៅ​មា​នល​ក្ខណៈ​ស៊ី​សង្វាក់​គ្នា​។ លោក​ឡេវ៉ាំង​តៀង​ ប្រ​ធាន​សាខា​សមា​គម​ បាន​ឱ្យ​ដឹង​ ការ​បង្កើត​សាខា​សមា​គម​នេះ​ គឺ​កើត​ចេញ​ពី​បំ​ណង​ចង់​ផ្លាស់​ប្តូរ​របៀប​ផលិត​ លើក​កម្ពស់​គុណ​ភាព​គ្រាប់​ស្រូវ​ និង​បង្កើន​ប្រាក់​ចំ​ណូល​សម្រាប់​កសិ​ករ​។ លោក​តៀង​ មាន​ប្រ​សាសន៍​៖ "ខ្ញុំ​បាន​ជំ​រុញ​ទឹក​ចិត្ត​បង​ប្អូន​កសិ​ករ​នៅ​ក្នុង​ភូមិ​ថា​ យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​លើក​កម្ពស់​គុណ​ភាព​គ្រាប់​ស្រូវ​បន្ទាប់​ពី​ប្រ​មូល​ផល​ និង​ធ្វើ​ឱ្យ​ជីវ​ភាព​របស់​កសិ​ករ​កាន់​តែ​ប្រសើរ​ឡើង​។ បន្ទាប់​មក​ ខ្ញុំ​បាន​ស្វែង​យល់​ព័ត៌​មាន​ និង​ទាក់​ទង​ជា​មួយ​ក្រុម​ហ៊ុន​ធា​នា​រ៉ាប់​រង​មាន​កម្រិត​សមា​ជិក​មួយ​ ក្វឹក​ខឿង BIOFARM ដើម្បី​ចង​សម្ព័ន្ធ​ក្នុង​ការ​ផលិត​"។

តាម​កិច្ច​ព្រម​ព្រៀង​ ក្រុម​ហ៊ុន​ធា​នា​រ៉ាប់​រង​មាន​កម្រិត​សមា​ជិក​មួយ​ ក្វឹក​ខឿង BIOFARM ផ្គត់​ផ្គង់​ពូជ​ ជី​ ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​តាម​ទិស​ដៅ​កសិ​កម្ម​សរី​រា​ង្គ និង​ជួយ​លើ​ការ​ចំ​ណាយ​មួយ​ចំ​នួន​សម្រាប់​ការ​ផលិត​។ កសិ​ករ​ធ្វើ​ការ​ដាំ​ដុះ​តាម​ដំ​ណើរ​ និង​បាន​ណែ​នាំ​បច្ចេក​ទេស​។ នៅ​ពេល​ច្រូត​កាត់​ ស្រូវ​បាន​ប្រ​មូល​ទិញ​ដោយ​តម្លៃ​ ៨.០០០ ដុង​/គី​ឡូ​ក្រាម​។ ចំ​ណាយ​លើ​ការវិ​និយោគ​ ត្រូវ​បាន​ទូ​ទាត់​តាម​កិច្ច​ព្រម​ព្រៀង​ ហើយ​ចំ​ណែក​ដែល​នៅ​សល់​គឺ​ជា​ប្រាក់​ចំ​ណេញ​របស់​កសិ​ករ​។ លោក​តៀង​ ឱ្យ​ដឹង​៖ "នៅ​ដំ​ណាក់​កាល​ដំ​បូង​ កិច្ច​សន្យា​តភ្ជាប់​ផលិត​ត្រូវ​បាន​អនុ​វត្ត​លើ​ផ្ទៃ​ដី​ជិត​ ៣០ ហិក​តា​។ ដោយ​សង្កេត​ឃើញ​ថា​មាន​ប្រ​សិទ្ធ​ភាព​ មា​មីង​កសិ​ករ​បាន​បន្ត​ចូល​រួម​ ហើយ​មក​ដល់​ពេល​នេះ​ ផ្ទៃ​ដី​ដែល​បាន​អនុ​វត្ត​ការ​ចង​សម្ព័ន្ធ​ផលិត​បាន​កើន​ឡើង​ជិត​ ៧៥ ហិក​តា​"។

នៅ​ពេល​ទើប​បង្កើត​ដំ​បូង​ សាខា​សមា​គម​មាន​សមា​ជិក​ ៥៧ នាក់​ ជា​មួយ​ផ្ទៃ​ដី​ផលិត​សរុប​ ៦៤,៣ ហិក​តា​។ មក​ដល់​ពេល​នេះ​ សាខា​សមា​គម​មាន​សមា​ជិក​ ៧៣ នាក់​ ដោយ​មាន​ផ្ទៃ​ដី​ផលិត​ជាង​ ៧៤,៩ ហិក​តា​ ក្នុង​នោះ​សមា​ជិក​ជិត​ ៧០% ជា​ជន​រួម​ជាតិ​ខ្មែរ​។ ប្រាក់​ចំ​ណេញ​ជា​មធ្យម​សម្រេច​បាន​ប្រ​មា​ណ​ ៤០ លាន​ដុង​/ហិក​តា​/រដូវ​។  សមា​ជិក​ទាំង​អស់​អនុ​វត្ត​តាម​បែប​បទ​ផលិត​រួម​ អា​ជីវ​កម្ម​ផ្គត់​ផ្គង់​សម្ភារៈ​កសិ​កម្ម​ ណែ​នាំ​បច្ចេក​ទេស​ និង​ធា​នា​ទិញ​កសិ​ផល​។ តាម​រយៈ​នោះ​ កសិ​ករ​ផលិត​ស្រូវ​អាច​កាត់​បន្ថយ​សម្ពាធ​លើ​ការវិ​និយោគ​ កាត់​បន្ថយ​ការ​ផលិត​រាយ​ប៉ាយ​ ខ្វះ​ការ​ចង​សម្ព័ន្ធ​ និង​មាន​ភាព​ម្ចាស់​ការ​ជាង​មុន​ក្នុង​ការ​លក់​កសិ​ផល​។

លោក​ឃូជី​កឿង​ ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ផុង​ថា​ញ់ វាយ​តម្លៃ​ថា​ ទម្រង់​នេះ​បាន​រួម​ចំ​ណែក​ផ្លាស់​ប្តូរ​របៀប​ផលិត​របស់​សមា​ជិក​តាម​ទិស​ដៅ​ចង​សម្ព័ន្ធ​ ការ​ប្រ​មូល​ផ្តុំ​ និង​ការ​រៀប​ចំ​ផលិត​ឱ្យ​មា​នល​ក្ខណៈ​ស៊ី​សង្វាក់​គ្នា​។ តាម​រយៈ​នោះ​ គុណ​ភាព​កសិ​ផល​និង​ប្រាក់​ចំ​ណូល​របស់​កសិ​ករ​ត្រូវ​បាន​លើក​កម្ពស់​។ លោក​កឿង​ ឱ្យ​ដឹង​៖ "នេះ​គឺ​ជា​ទម្រង់​ដែល​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ក្នុង​ដំ​ណាក់​កាល​ដំ​បូង​ មាន​លទ្ធ​ភាព​បន្ត​អនុ​វត្ត​ ពង្រីក​និង​អភិវឌ្ឍ​ន៍ រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ជូន​សមា​ជិក​"។

ផ្ដើម​ពី​គ្រួ​សារ​កសិ​ករ​ដែល​ធ្លាប់​តែ​ប្រ​មូល​ផល​រួច​លក់​ស្រូវ​ឱ្យ​ឈ្មួញ​ ឥ​ឡូវ​កសិ​ករ​នៅ​ឃុំ​ផុង​ថា​ញ់ កំ​ពុង​ផ្លាស់​ប្តូរ​មក​របៀប​ផលិត​ថ្មី​ ដោយ​ផលិត​តាម​បែប​បទ​បច្ចេក​ទេស​ ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម​និង​មាន​ភាព​ម្ចាស់​ការ​រក​ច្រក​ចេញ​។ នៅ​ពេល​របៀប​ផលិត​បាន​ផ្លាស់​ប្តូរ​ គ្រាប់​ស្រូវ​ ST២៥ ក៏​មា​នល​ក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​និង​តម្លៃ​។ ទន្ទឹម​នឹង​នោះ​ កសិ​ករ​ផលិត​ស្រូវ​ជា​ជំ​ហាន​ៗបង្កើន​បាន​ប្រ​សិទ្ធ​ភាព​ផលិត​លើ​ដី​ស្រែ​របស់​ខ្លួន​៕

 ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ