ឆ្លៀតយកប្រភពចំណីធម្មជាតិនៅវាលលើស្រែ កាត់បន្ថយប្រាក់ចំណាយទិញចំណីសត្វ បងគីមសាមឿន នៅភូមិអូរក្តារ ឃុំចូវថាញ់ ខេត្តវិញឡុង បានបង្វែរពីចិញ្ចឹមទាសាច់មកចិញ្ចឹមទាពងរត់វាលវិញ។ ទម្រង់នេះបានជួយបន្ថយប្រាក់ចំណាយទិញចំណីឱ្យទាគួរឱ្យកត់សម្គាល់ និងមានស៊ុតទាលក់រាល់ថ្ងៃ សន្សឹមៗបង្កើនប្រាក់ចំណូលជូនគ្រួសារ។

បងគីមសាមឿន (ខាងឆ្វេង) ដោះដូរជាមួយនឹងកម្មាភិបាលភូមិភាគ។
នៅភូមិអូរក្តារ សួររកគ្រួសារបងគឺមសាមឿន ចិញ្ចឹមទាពង អ្នកណាក៏ស្គាល់ទាំងអស់។ គ្រួសារគាត់ពីមុនចិញ្ចឹមទាយកសាច់ជាសំខាន់។ ប៉ុន្តែក្រោយពីចិញ្ចឹមច្រើនឆ្នាំ គាត់សង្កេតឃើញចិញ្ចឹមទាយកសាច់មិនចំណេញច្រើនទេ ខណៈពេលបង់ប្រាក់ទិញចំណី និងកម្លាំងថែទាំច្រើន។ ផ្តើមពីនោះមក គាត់បង្វែរមកចិញ្ចឹមទាពងវិញ។ ដើម្បីកាត់បន្ថយប្រាក់ចំណាយទិញចំណី គាត់គួបផ្សំចិញ្ចឹមតាមបែបឱ្យទារត់វាល ដោយឆ្លៀតប្រើប្រាស់ប្រភពចំណីធម្មជាតិ តាមរយៈនោះលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច។

ទារកចំណីដោយខ្លួនឯង ជួយកាត់បន្ថយប្រាក់ចំណាយទិញចំណី។
បច្ចុប្បន្ន បងសាមឿន កំពុងចិញ្ចឹមទាពងប្រហែល ៦២០ ក្បាល។ ទាគាត់ផ្តល់ពងជាង ៤០០ គ្រាប់ជារៀងរាល់ថ្ងៃ ជាសំខាន់គាត់លក់ឱ្យឡភ្ញាស់ស៊ុតនៅលើភូមិឋាន។ តម្លៃស៊ុតស្ថិតក្នុងចន្លោះពី ១.៥០០ - ២.០០០ ដុងក្នុងមួយគ្រាប់ អាស្រ័យទៅលើដំណាក់កាលនីមួយៗ។ តាមប្រសាសន៍បងសាមឿន ប្រសិនបើចិញ្ចឹមទាក្នុងទ្រុង មិនឱ្យទារត់វាល បរិមាណឱ្យចំណីក្នុងមួយថ្ងៃ៣,៥បាវ ត្រូវចំណាយច្រើន ហេតុនោះប្រាក់ចំណេញមិនខ្ពស់។ ចាប់ពីឱ្យទារត់វាល ទារកចំណីនៅវាលស្រែដោយខ្លួនឯង បរិមាណឱ្យចំណីទាថយចុះនៅត្រឹមតែកន្លះបាវក្នុងមួយថ្ងៃ។ ដោយសារកាត់បន្ថយប្រាក់ចំណីសត្វ ទម្រង់បាននាំមកនូវប្រសិទ្ធភាពខ្ពស់ជាង ខណៈពេលប្រមូលផលស៊ុត និងលក់ជាប្រចាំ ជួយឱ្យគ្រួសាររកបានប្រាក់ចំណូលជាប្រចាំ។
បងសាមឿន ឱ្យដឹង ទាចិញ្ចឹមក្នុងរង្វង់ពី៤-៥ខែ ចាប់ផ្តើមពង។ ប៉ុន្តែរយៈពេលដំបូងស៊ុតទាមានទំហំតូច ហេតុនោះតម្លៃលក់មិនខ្ពស់ទេ។ នៅពេលទាមានអាយុប្រហែល ៨ ខែ ឬច្រើនជាងនេះ ស៊ុតនឹងធំជាង ឆ្លើយតបនឹងតម្រូវការរបស់អ្នកទិញ និងលក់បានតម្លៃល្អជាង។ ព្រោះហេតុនោះ ក្នុងអំឡុងពេលចិញ្ចឹម គាត់យកចិត្តទុកដាក់ថែទាំទា ផ្តល់ចំណីគ្រប់គ្រាន់ និងតាមដានសុខភាពជាប្រចាំ។ ពិសេស ជំងឺផ្តាសាយបក្សីគឺជាបញ្ហាមួយដែលគាត់ព្រួយបារម្ភ ម្ល៉ោះហើយគាត់តែងត្រួតពិនិត្យហ្វូងទាជាប្រចាំ ដើម្បីប្រទះឃើញអាការៈខុសប្រក្រតី និងមានវិធានការវិនិច្ឆ័យសមស្រប។

បងគឹមសាមឿន យកស៊ុតទាទើបប្រមូលផលផ្គត់ផ្គង់ឱ្យឡភ្ញាស់។
តាមប្រសាសន៍បងសាមឿន ចិញ្ចឹមទាពងត្រូវមានដើមទុនដំបូងច្រើនបង្គួរ បំផុតគឺថ្លៃទិញកូនទា និងចំណីក្នុងអំឡុងពេលដែលទាមិនទាន់ពង។ ប៉ុន្តែពេលទាចាប់ផ្តើមពងលំនឹង អ្នកចិញ្ចឹមអាចប្រមូលជារៀងរាល់ថ្ងៃដើម្បីលក់ បង្កប្រភពចំណូលជាប្រចាំ។ ប្រសិនបើហ្វូងទាបានថែទាំល្អ ធានាផ្គត់ផ្គង់ចំណីគ្រប់គ្រាន់ និងបង្ការជំងឺបានល្អ រយៈពេលផ្តល់ស៊ុតអាចអូសបន្ថាយ ជួយអ្នកចិញ្ចឹមមានប្រាក់ចំណូលលំនឹង។ ទន្ទឹមនឹងនោះ ទម្រង់ចិញ្ចឹមទារត់វាល នៅទាំងឆ្លៀងយកប្រភពចំណីដែលមានស្រាប់ កាត់បន្ថយបរិមាណចំណីឧស្សាហកម្មជារៀងរាល់ថ្ងៃ ផ្តើមពីនោះកាត់បន្ថយប្រាក់ចំណាយក្នុងការចិញ្ចឹម។
មិនត្រឹមតែយកចិត្តទុកដាក់ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ បងសាមឿន នៅទាំងម្ចាស់ការតាមដានហ្វូងទាក្នុងអំឡុងពេលទារត់វាល ឆ្លៀតជ្រើសរើសតំបន់សមស្របដើម្បីធានាសុវត្ថិភាព និងងាយស្រួលថែទាំ។ រៀងរាល់ថ្ងៃ ក្រោយពីឱ្យចំណីទាស៊ីបន្ថែម គាត់ដេញទាចូលវាលស្រែរកចំណី និងមើលទារហូតដល់ដេញទាមកវិញ។ ការរក្សាហ្វូងទាឱ្យមានសុខភាពល្អ និងផ្តល់ពងជាប្រចាំ គឺជាកត្តាសំខាន់ជួយគាត់មានច្រកចេញលំនឹង។ ជាមួយនឹងបរិមាណទាផ្តល់ស៊ុតជាង៤០០គ្រាប់ជារៀងរាល់ថ្ងៃ បានឡភ្ញាស់ពងប្រមូលទិញទាំងអស់។
លោក ថាច់សីហាឡា ប្រធានភូមិអូរក្តារ ឱ្យដឹង៖ បងគីមសាមឿន គឺជាគ្រួសារទ្រាំលំបាក ចេះស្រាវជ្រាវ និងជ្រើសរើសវិធីសាស្រ្តចិញ្ចឹមសត្វដែលសមស្របជាមួយលក្ខណៈគ្រួសារ។ ការបង្វែរមកចិញ្ចឹមទាយកពងរត់វាល ឆ្លៀតប្រើប្រាស់ប្រភពចំណីធម្មជាតិ កាត់បន្ថយប្រាក់ចំណាយទីញចំណី និងលើកកម្ពស់ប្រសិទ្ធភាពចិញ្ចឹម។ ទម្រង់នេះជំហានដំបូងនាំមកនូវប្រាក់ចំណូលបង្គួរ រួមចំណែកគ្រួសារគាត់ឈានឡើងលំនឹងជីវភាព។ នេះក៏ជាវិធីសាស្រ្តសមស្រប ដើម្បីប្រជាជនអាចស្វែងយល់ ឆ្លៀតយកលក្ខណៈផលិតនៅភូមិភាគ និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ៕
ទីទុយ - វិមាន