23/09/2026 - 05:45

គោ​លន​យោ​បាយ​បើក​ទិស​ដៅ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ 

នៅ​ពេល​គោ​លន​យោ​បាយ​ជន​ជាតិ​បាន​វិនិយោគ​ត្រឹម​ត្រូវ​ លទ្ធ​ផល​គឺ​ផ្ទះ​សម្បែង​រឹង​មាំ​ ទម្រង់​ផលិត​ មាន​ប្រ​សិទ្ធ​ភាព​ នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​លំ​នឹង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទិដ្ឋភាព​ជន​បទ​តំ​បន់​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​កាម៉ាវ​ កាន់​តែ​ស្រស់​បំព្រង​។

   ទម្រង់​ដាំ​បន្លែ​បង្ការ​បាន​ជួយ​មា​មីង​ខ្មែរ​នៅ​ឃុំ​ហឹង​ហោ​យ ឈាន​ឡើង​ក្នុង​ជីវ​ភាព​។

កាលពី​មុន​ ផ្ទៃ​ដី​នៅ​ភូមិ​ដៃ​តា​នី​ ឃុំ​ហឹង​ហោ​យ តែង​តែ​រង​ការ​ជ្រាប​ជាតិ​ប្រៃ​ ធ្វើ​ឱ្យ​ប្រ​ជា​ជន​ជួប​ការ​លំ​បាក​ច្រើន​ក្នុង​ការ​ផលិត​។ គ្រួ​សា​រលោក​ ស៊ើង​តាយ​ ក៏​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​រង​ផល​ប៉ះ​ពាល់​។ តាំង​ពី​ពេល​រដ្ឋ​បាន​វិនិយោ​គក​សាង​លូ​ទប់​ស្កាត់​ទឹក​ប្រៃ​ ផ្ដល់​ប្រ​ភព​ទឹក​សាប​ ដូច្នេះ​មា​មីង​ក៏​បង្ក​បង្កើន​ផល​មាន​ប្រ​សិទ្ធ​ភាព​។ ជា​មួយ​នឹង​ភាព​ឧស្សា​ហ៍ព្យា​យាម​និង​បាន​រដ្ឋ​អំ​ណាច​ឧបត្ថម្ភ​ឱ្យ​បុល​ទុន​ ៤០ លាន​ដុង​ លោក​ស៊ើង​ តាយ​ មាន​ឱ​កាស​ដើម្បី​អភិវឌ្ឍ​ការ​ផលិត​។ ពិ​សេស​ពេល​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​បច្ចេក​ទេស​ លោក​ក៏​បាន​កែ​ប្រែ​ដី​ ប្ដូរ​មក​ដាំ​បន្លែ​បង្ការ​មាន​ប្រ​សិទ្ធ​ភាព​។ លោក​ស៊ើង​តាយ​ ឱ្យ​ដឹង​៖ “កាល​ពី​មុន​ តំ​បន់​ដី​នេះ​ មា​មីង​ដាំ​បន្លែ​បង្ការ​មិន​បាន​ដោយ​សារ​រង​ការ​ជ្រាប​ជាតិ​ប្រៃ​ ពេល​រដ្ឋ​វិនិយោគ​ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ​ គឺ​មា​មីង​បាន​ផ្តោត​លើ​ការ​ដាំ​បន្លែ​ ធ្វើ​ស្រែ​មាន​ប្រ​សិទ្ធ​ ភាព​ ទើប​ជីវ​ភាព​បាន​ធូរ​ធារ​ឡើង​។ បច្ចុប្បន្ន​ ខ្ញុំ​កំ​ពុង​ប្រ​មូល​ផល​ត្រ​សក់​ជិត​ ២,៥ កុង​ ក្នុង​មួយ​ថ្ងៃ​ៗប្រ​មូល​បាន​ពី​ ២០០-៣០០ គី​ឡូ​ក្រាម​ ចំ​ ណែក​ដី​ស្រែ​ ២,៥ ហិក​តា​ក៏​ជិត​ដល់​ពេល​ប្រ​មូល​ផល​។ អា​ស្រ័យ​ការ​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ ទើប​គ្រួ​សារ​មាន​ចំ​ណូល​លំ​នឹង​ សាង​សង់​បាន​ផ្ទះ​សម្បែង​ សម​រម្យ​ និង​គិត​គូរ​ឱ្យ​កូន​ៗរៀន​សូ​ត្រ​បាន​ត្រឹម​ត្រូវ​”។

ប្រ​សិន​បើ​ប្រ​ភព​ដើម​ទុន​និង​បច្ចេក​ទេស​ ជួយ​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​អភិវឌ្ឍ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ នោះ​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ផ្ទះ​សម្បែង​វិញ​ ក៏​ បាន​ផ្តល់​ក្តី​ទំនុក​ចិត្ត​បន្ថែម​ដល់​គ្រួ​សា​រទាំង​ឡាយ​ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​។ នៅ​ឆ្នាំ​ ២០២៣ គ្រួ​សា​រលោក​ តូហ្វាង​វ៉ាំង​ នៅ​ភូមិ​កៃ​យ៉ា បាន​រដ្ឋ​ឧបត្ថម្ភ​ថវិកា​ចំ​នួន​ ៥០ លាន​ដុង​រួម​នឹង​ប្រាក់​សន្សែ​ សន្សំ​របស់​គ្រួ​សារ​ លោក​សង់​បាន​ផ្ទះ​ថ្មី​ ជំ​នួស​ឱ្យ​ផ្ទះ​ប្រក់​ស័ង្កសី​ដែល​ទ្រុឌ​ទ្រោម​។ លោក​វ៉ាំង​ សំ​ ណេះ​សំ​ណាល​៖ “មិន​ត្រឹម​តែ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​រឹង​មាំ​ប៉ុណ្ណោះ​ទេ​ ខ្ញុំ​នៅ​ទាំង​បាន​ឧបត្ថម្ភ​ដើម​ទុន​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ដូច្នេះ​ខ្ញុំ​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ដើម្បី​ឱ្យ​មាន​ប្រាក់​ចំ​ណូល​។ អា​ស្រ័យ​មាន​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ទាន់​ពេល​ បាន​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដើម្បី​ឱ្យ​គ្រួ​សារ​ខ្ញុំ​ជា​ជំ​ហាន​ៗ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​និង​លំ​នឹង​ជីវ​ភាព​”។

ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​របស់​លោក​ តូហ្វាង​ វ៉ាំង​ និង​លោក​ស៊ើង​តាយ​ បង្ហាញ​ឱ្យ​ឃើញ​ថា​ គោល​នយោ​បាយ​មិន​ឈប់​ត្រឹម​ការ​ឧបត្ថម្ភ​ចំ​ពោះ​មុខ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ឱ្យ​ប្រ​ជា​ជន​មាន​ជីវ​ភា​ពលំ​នឹង​ អភិវឌ្ឍ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ និង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ ជា​ពិ​សេស​ គោ​លន​យោ​បាយ​មិន​ត្រឹម​តែ​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ ថែម​ទាំង​ពង្រឹង​ទំនុក​ចិត្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​ចំ​ពោះ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។ លោក​គី​ទ្រុង​ង៉ៀ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហឹង​ហោ​យ បាន​ឱ្យ​ដឹង​៖ “ផ្ដើម​ពី​ប្រ​ភព​ធន​ធាន​នៃ​កម្ម​វិធី​នា​នា​និង​គោ​លន​យោ​បាយ​ជន​ជាតិ​ ភូមិ​ភា​គជា​ជំ​ហាន​ៗបាន​ធ្វើ​ឱ្យ​សុក្រឹត​នូវ​ហេ​ដ្ឋារចនា​ សម្ព័ន្ធ​ ឧបត្ថម្ភ​ដើម​ទុន​ផលិត​ បង្ក​លក្ខ​ណៈសម្រាប់​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំ​ណូល​។ អា​ស្រ័យ​ហេ​តុ​នោះ​ មក​ដល់​ពេល​នេះ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​របស់​ឃុំ​ នៅ​សល់​ត្រឹម​តែ​ ០,៥៣% ប៉ុណ្ណោះ​”។

ផ្ដើម​ពី​ការ​ឧបត្ថម្ភ​ដើម​ទុន​រហូត​ដល់​សាង​សង់​ផ្ទះ​ថ្មី​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ពេល​គោ​លន​យោ​បាយ​ជំនួយ​ចំ​មុខ​សញ្ញា​ ចំ​តម្រូវ​ការ​នឹង​ក្លាយ​ជា​បង្អែក​ដ៏​រឹង​មាំ​ដើម្បី​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​ឈាន​ឡើង​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទិដ្ឋភាព​ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​កាម៉ាវ​កាន់​តែ​ស្រស់​បំព្រង​៕

                                 យ្វី​អាញ​ -​ មេ​ងលី​

ចែករំលែកអត្ថបទ