នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅមណ្ឌលង្វៀងអ៊ុក សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ គណៈកម្មាធិការប្រជាជនសង្កាត់ សហការជាមួយអង្គភាពឧបត្ថម្ភ បានចាត់តាំងពិធីសម្ពោធស្ពានមិញង្វៀក លេខ ៣៤ ដែលស្ថិតនៅមណ្ឌលង្វៀងអ៊ុក សង្កាត់ខាញ់ហ្វា។
អញ្ជើញចូលរួមក្នុងពិធីនេះ រួមមាន លោកស្រី ទ្រីវធីង៉ុកយីម តំណាងរដ្ឋសភាអាណត្តិកាលទី XVI អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ; លោកង្វៀងថាញង៉ោ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស; លោកឡឹមវ៉ុាំងតាម អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់; លោកឡេថាញសៀង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់; តំណាងអង្គភាពឧបត្ថម្ភ អង្គភាពសាងសង់ រួមជាមួយមាមីងនិងប្រជាជនយ៉ាងច្រើនកុះករ។


ទិដ្ឋភាពនៃពិធីកាត់ខ្សែបូសម្ពោធស្ពានមិញង្វៀក លេខ ៣៤។
សំណង់ស្ពានមិញង្វៀក លេខ ៣៤ បានសាងសង់ឡើងដោយការឧបត្ថម្ភពីក្រុមសប្បុរសធម៌មិញង្វៀក។ ស្ពាននេះមានទទឹង ២ ម៉ែត្រ ប្រវែង ១៦ ម៉ែត្រ ដោយថវិកាសាងសង់សរុបចំនួន ៩៦ លានដុង។ សំណង់បានសម្រេចរួចរាល់និងដាក់ឱ្យប្រើប្រាស់ មិនត្រឹមតែរួមចំណែកធានាសុវត្ថិភាពចរាចរណ៍ប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈងាយស្រួយជូនប្រជាជនក្នុងការប្រជុំជីវភាព ការផលិតនិងការជួញដូរផង។ ថ្លែងការណ៍នៅក្នុងពិធីនេះ តំណាងអង្គភាពឧបត្ថម្ភបានឱ្យដឹង ការជួយឧបត្ថម្ភសាងសង់ស្ពាននេះ បង្ហាញពីស្មារតីចែករំលែក ការព្រួតដៃដើម្បីសហគមន៍ រួមចំណែកជាមួយភូមិភាគកែលម្អហេដ្ឋារចនាសម្ព័ន្ធគមនាគម៍ជនបទជាបណ្តើរៗ។ នេះគឺជាសំណង់ដែលមានអត្ថន័យជាក់ស្តែង បង្ហាញពីការយកចិត្តទុកដាក់និងការរួមកម្លាំងពីគ្រប់ថ្នាក់ គ្រប់ផ្នែក និងសប្បុរសជនចំពោះជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងរួមចំណែកសាយភាយស្មារតី "ស្រឡាញ់រាប់អានគ្នាទៅវិញទៅមក" កសាងស្រុកកំណើតពីមួយថ្ងៃកាន់តែរីកចម្រើន។
ក្នុងឱកាសនេះដែរ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ និងក្រុមសប្បុរសធម៌មិញង្វៀក ក៏បានជូនអំណោយចំនួន ៣០ ចំណែកដល់គ្រួសារដែលមានស្ថានភាពលំបាកខ្វះខាតនៅលើភូមិឋាន រួមចំណែកលើកទឹកចិត្តដល់គ្រួសារទាំងនោះឱ្យជម្នះការលំបាក ឈានឡើងក្នុងជីវភាព៕
ថាញហុង-ត្រឹងរ៉ូន