ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/09/2026 - 21:25

"ដើម្បី​ប្អូន​ៗជា​ទី​ស្រ​ឡាញ់​" -បណ្តុះ​ក្ដី​ស្រ​ឡាញ់​ ជំ​រុញ​ដំ​ណើរ​ទៅ​សា​លា​ 

ជា​មួយ​នឹង​សកម្ម​ភាព​ជាក់​ស្ដែង​ជា​ច្រើន​ឆ្ពោះ​ដល់​កុមារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ យុទ្ធ​នា​ការ​ “ដើម្បី​ប្អូន​ៗជា​ទី​ស្រ​ឡាញ់​” ឆ្នាំ​២០២៦ នៅ​ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​ រីក​សាយ​ភាយ​ក្ដី​ស្រ​ឡាញ់​តាម​រយៈ​អំ​ណោយ​ដ៏​មាន​អត្ថ​ន័យ​ អា​ហា​រូប​ករណ៍​ និង​សកម្ម​ភាព​ថែ​ទាំ​សុខ​ភាព​ រួម​ចំ​ណែក​បន្ថែម​ក្ដី​សប្បាយ​រីក​រាយ​ និង​កម្លាំង​ចិត្ត​ដើម្បី​ប្អូន​ៗមាន​ជំ​ហាន​មាំ​ទៅ​កាន់​សា​លា​រៀន​។

យុទ្ធ​នា​ការ​ "ដើម្បី​ប្អូន​ៗជា​ទី​ស្រ​ឡាញ់​" ឆ្នាំ​២០២៦ នៅ​ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​។

នៅ​សា​លា​បឋម​សិក្សា​ត្រឹង​ដេ (សាខា​សា​លា​ភូមិ​ផ្សារ​) ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ​ សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្តហូជី​មិញ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ និង​សម្ព័ន្ធ​យុវ​ជន​ឃុំ​ត្រឹង​ដេ ចាត់​តាំង​ពិ​ធី​ចេញ​ដំ​ណើរ​យុទ្ធ​នា​ការ​ “ដើម្បី​ប្អូន​ៗជា​ទី​ស្រ​ឡាញ់​” ឆ្នាំ​២០២៦។ កម្ម​វិធី​នេះ​បាន​ដំ​ណើរ​ការ​ក្នុង​គោល​បំ​ណង​អនុ​វត្ត​ជាក់​ស្តែង​នូវ​ការ​ចលនា​ “ដើម្បី​ប្អូន​ៗជា​ទី​ស្រ​ឡាញ់​” ពង្រឹង​សកម្ម​ភាព​គិត​គូរ​ និង​ឧបត្ថម្ភ​កុមារ​មាន​ស្ថាន​ភា​ពលំ​បាក​ ជា​ពិ​សេស​កុមារ​នៅ​តំ​បន់​ឆ្ងាយ​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ លើ​ភូមិ​ឋាន​ព្រំ​ដែន​និង​កោះ​សមុទ្រ​។ ដោយ​មាន​ការ​រួម​ដំ​ណើរ​ពី​ស្ថា​ប័ន​ អង្គ​ភាព​ អា​ជីវ​កម្ម​ និង​កម្លាំង​សម្ព័ន្ធ​យុវ​ជន​ យុវ​ជន​ជា​ច្រើន​ ដូច​ជា​ សាខា​សម្ព័ន្ធ​យុវ​ជន​មន្ទីរ​ពេទ្យ​ភ្នែក​-ធ្មេញ​ ថ្គាម​ មុខ​ ទី​ក្រុង​កឹង​ធើ​ សាខា​សម្ព័ន្ធ​យុវ​ជន​មូល​ដ្ឋាន​នៃ​ការិយា​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ សាខា​សម្ព័ន្ធ​យុវ​ជន​មូល​និធិ​វិនិយោគ​អភិវឌ្ឍ​ន៍ទី​ក្រុង​កឹង​ធើ​ កង​វរ​សេ​នា​ធំ​នគរ​បាល​ចល័ត​លេខ​១០ ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​រដ្ឋ​ឆ្នោត​ជាតិ​កឹង​ធើ​ សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​ រួម​ជា​មួយ​បណ្ដា​អង្គ​ភាព​ ម្ចាស់​ជំនួយ​ និង​សម្ព័ន្ធ​យុវ​ជន​ឃុំ​ត្រឹង​ដេ សរុប​ប្រ​ភព​ថវិកា​រៃ​អង្គាស​បាន​ប្រ​មា​ណ​ ១១៨ លាន​ដុង​។

ប្រ​គល់​អា​ហា​រូប​ករណ៍​ “ជម្នះ​ការ​លំ​បាក​” ផ្តល់​កម្លាំង​ចិត្ត​ដល់​សិស្សា​សិស្ស​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​ឃុំ​ត្រឹង​ដេ។

គណៈ​ចាត់​តាំង​បាន​ប្រ​គល់​អា​ហា​រូប​ករណ៍​ “ជម្នះ​ការ​លំ​បាក​” ចំ​នួន​ ២០ ចំ​ណែក​ដល់​សិស្សា​នុសិស្ស​មាន​ស្ថាន​ភា​ពលំ​បាក​ ក្នុង​មួយ​ចំ​ណែក​មាន​តម្លៃ​ ១ លាន​ដុង​។ អំ​ណោយ​រាប់​រយ​ចំ​ណែក​ រួម​មាន​សៀវ​ភៅ​ កាតាប​ ទឹក​ដោះ​គោ​ នំ​ព្រះ​ខែ​ គោម​ រួម​ជា​មួយ​អង្ករ​ ៥០០ គី​ឡូ​ក្រាម​ ក៏​បាន​ប្រ​គល់​ជូន​ផ្ទាល់​ដៃ​ប្អូន​ៗនិង​គ្រួ​សា​រទាំង​ឡាយ​។ ទោះ​បី​អំ​ណោយ​ទាំង​នេះ​មាន​តម្លៃ​មិន​ធំ​ធេង​ក្ដី​ ប៉ុន្តែ​មាន​អត្ថ​ន័យ​ជាក់​ស្ដែង​ រួម​ចំ​ណែក​ជួយ​ឱ្យ​ប្អូន​ៗមា​នល​ក្ខណៈ​បន្ថែម​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ព្រម​ទាំង​បង្ក​ភាព​សប្បាយ​រីក​រាយ​បន្ថែម​ក្នុង​ឱ​កាស​បុណ្យ​សែន​ព្រះ​ខែ។

ចំ​ណុច​លេច​ធ្លោ​នៃ​កម្ម​វិធី​ គឺ​សកម្ម​ភាព​ “ទិវា​គ្រូ​ពេទ្យ​វ័យ​ក្មេង​ធ្វើ​តាម​ពាក្យ​អ៊ំ​ហូ ស្ម័គ្រ​ចិត្ត​ដើម្បី​សុខ​ភាព​សហ​គម​ន៍”។ ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​យុវ​វ័យ​ចំ​ណុះ​សាខា​សម្ព័ន្ធ​យុវ​ជន​មន្ទីរ​ពេទ្យ​ភ្នែក​-ធ្មេញ​ ថ្គាម​ មុខ​ ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​ការ​ពិ​និត្យ​ និង​ផ្ដល់​ប្រឹក្សា​អំ​ពី​ជំងឺ​ភ្នែក​ដល់​សិស្សា​នុសិស្ស​មាន​ស្ថាន​ភា​ពលំ​បាក​; ប្រ​គល់​ឱសថ​ និង​អំ​ណោយ​ចំ​នួន​ ២០០ ចំ​ណែក​ ព្រម​ទាំង​ផ្តល់​វ៉ែន​តា​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ករ​ណី​ចាំ​បាច់​។ សកម្ម​ភាព​ថែ​ទាំ​សុខ​ភាព​តាម​សា​លា​រៀន​ បាន​ដាក់​ឱ្យ​អនុ​វត្ត​នៅ​នឹង​សា​លា​រៀន​ផ្ទាល់​ ជួយ​ឱ្យ​ប្អូន​ៗងាយ​ស្រួល​ក្នុង​ការ​ទទួល​សេ​វា​កម្ម​សុខា​ភិបាល​ រក​ឃើញ​ទាន់​ពេល​នូវ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ភ្នែក​ ដើម្បី​មាន​ទិស​ដៅ​ថែ​ទាំ​ និង​ព្យា​បាល​សម​ស្រប​។ នេះ​ក៏​ជា​សកម្ម​ភាព​បង្ហាញ​ពី​ភា​ពពូ​កែ​ខាង​ជំ​នាញ​ឯក​ទេស​ និង​ស្មារតី​ស្ម័គ្រ​ចិត្ត​របស់​កម្លាំង​សម្ព័ន្ធ​យុវ​ជន​ យុវ​ជន​ផ្នែក​ខាង​សុខា​ភិបាល​ផង​ដែរ។

ប្អូន​ស៊ើង​ធី​គី​មអាញ​ សិស្ស​ថ្នាក់​ទី​ ៥A នៃ​សា​លា​បឋម​សិក្សា​ត្រឹង​ដេ សាខា​សា​លា​ទូ​ដៀម បាន​ចែក​រំលែក​៖ “ថ្ងៃ​នេះ​ប្អូន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដោយ​បាន​ពូ​មីង​វេជ្ជ​បណ្ឌិត​មក​ពិ​និត្យ​ភ្នែក​ និង​ផ្ដល់​ប្រឹក្សា​។ ប្អូន​ថែម​ទាំង​ទទួល​បាន​អំ​ណោយ​បុណ្យ​សែន​ព្រះ​ខែ​ និង​គ្រឿង​បរិក្ខារ​សិក្សា​ទៀត​ផង​។ ប្អូន​សូម​អរ​គុណ​ពូ​មីង​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ និង​ផ្ដល់​អំ​ណោយ​ដ៏​មាន​អត្ថ​ន័យ​ដល់​ពួក​ប្អូន​។”

សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​គ្រួ​សារ​អ្នក​មាន​សគុណ​ សាយ​ភាយ​សីល​ធម៌​
“ផឹកទឹកនឹកប្រភព”។

មិន​ត្រឹម​តែ​គិត​គូរ​ដល់​កុមារ​ប៉ុណ្ណោះ​ទេ​ យុទ្ធ​នា​ការ​នេះ​ក៏​បាន​សាយ​ភាយ​សីល​ធម៌​ “ផឹក​ទឹក​ នឹក​ប្រ​ភព​” តាម​រយៈ​សកម្ម​ភាព​ចុះ​សួរ​សុខ​ទុក្ខ​ និង​ប្រ​គល់​អំ​ណោយ​ដល់​គ្រួ​សារ​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ អតីត​យុវ​ជន​ស្ម័គ្រ​ចិត្ត​លើ​ភូមិ​ឋាន​ឃុំ​ត្រឹង​ដេ។ តាម​នោះ​ មាន​អំ​ណោយ​ចំ​នួន​ ១០ ចំ​ណែក​ បាន​ក្រុម​ការ​ងារ​ប្រ​គល់​ជូន​ផ្ទាល់​ដល់​គ្រួ​សារ​នីមួយៗ​ រួម​ជា​មួយ​នឹង​ការ​សួរ​សុខ​ទុក្ខ​ និង​លើក​ទឹក​ចិត្ត​ ដើម្បី​បង្ហាញ​ពី​មនោ​សញ្ចេតនា​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​យុវ​ជន​ចំ​ពោះ​បុគ្គល​ដែល​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ដល់​ស្រុក​កំ​ណើត​ និង​ប្រ​ទេស​ជាតិ។

យោង​តាម​លោក​ ផាង​អាញ​ត្រាង​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កសាង​បក្ស​ លេខា​សម្ព័ន្ធ​យុវ​ជន​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​ឱ្យ​ដឹង​ថា​ សកម្ម​ភាព​នេះ​ជួយ​ឱ្យ​ប្អូន​ៗកុមារ​មាន​ទំនុក​ចិត្ត​ និង​កម្លាំង​ចិត្ត​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ព្រម​ទាំង​គិត​គូរ​ដល់​សុខ​ភាព​ទាន់​ពេល​ ជា​ពិ​សេស​បញ្ហា​ភ្នែក​សម្រាប់​កុមារ​មាន​ស្ថាន​ភា​ពលំ​បាក​។ កម្ម​វិធី​បុណ្យ​សែន​ព្រះ​ខែ​ក៏​បាន​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ស្មារតី​ ដល់​ប្អូន​ៗផង​ដែរ​។ តាម​រយៈ​នេះ​ យុវ​វ័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ រួម​ជា​មួយ​អង្គ​ភាព​រួម​ដំ​ណើរ​ទាំង​ឡាយ​ សង្ឃឹម​ថា​នឹង​បាន​ចែក​រំលែក​នូវ​ការ​លំ​បាក​ខ្លះ​ៗរបស់​ប្អូន​ៗ ក្រុម​គ្រួ​សារ​ និង​គ្រួ​សារ​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​លើ​ភូមិ​ឋាន​ឃុំ​ត្រឹង​ដេ។

ផ្ដើម​ពី​ការ​រួម​កម្លាំង​របស់​យុវ​វ័យ​ និង​បណ្ដា​អង្គ​ភាព​រួម​ដំ​ណើរ​ ក្ដី​ស្រ​ឡាញ់​បាន​ផ្ញើ​ជូន​ទាន់​ពេល​ និង​ចំ​មុខ​សញ្ញា​។ នេះ​គឺ​ជា​ប្រ​ភព​កម្លាំង​លើក​ទឹក​ចិត្ត​ជាក់​ស្ដែង​ដើម្បី​ជួយ​ឱ្យ​កុមារ​ឃុំ​ត្រឹង​ដេ កាន់​តែ​មាន​ទំនុក​ចិត្ត​ថែម​ទៀត​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ស្មារតី​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គម​ន៍របស់​យុវ​វ័យ​ទី​ក្រុង​កឹង​ធើ​៕

ហុង​ទើ - ថា​ច់ធី​

ចែករំលែកអត្ថបទ